backup og meta

ការសិក្សា៖ កូវីដ១៩ មានវិធីថ្មីមួយទៀតឆ្លងចូលកោសិកាមនុស្ស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 25, 2021

    ការសិក្សា៖ កូវីដ១៩ មានវិធីថ្មីមួយទៀតឆ្លងចូលកោសិកាមនុស្ស

    ពេល​កូវីដ១៩ ផ្ទុះ​ឡើង​ដំបូង​ៗ​​ក្រុម​អ្នក​វិទ្យាស្រ្ត​​បាន​ដឹង​ពី​របៀប​ដែល​វីរុស​ SARS-CoV-2 បង្ក​ជំងឺ​កូវីដ១៩ ចូល​ទៅ​ក្នុង​កោសិកា និង​បង្ក​ជា​ការ​ឆ្លង​ជំងឺ។ សម្រាប់​វ៉ាក់សាំង និង​វិធី​ព្យាបាល​ដោយ​អង់ទីករ​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​រំខាន​ដល់​ផ្លូវ​ដែល​វីរុស​ចូល​ទៅ​ក្នុង​កោសិកា​តាមរយៈ​​ធ្មួល​​(Receptor) គេ​ហៅ​ថា​ACE2។

    ពេល​នេះ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​វិជ្ជសាស្រ្ត​របស់​សាកល​វិទ្យាល័យ Washington បាន​រក​ឃើញ​ថា​ការ​បំប្លែង​ខ្លួន​​បាន​ធ្វើ​ឲ្យ​វីរុសSARS-CoV-2 ​មាន​លទ្ធ​ភាព​ចូល​ទៅ​ក្នុង​កោសិកា​តាម​ផ្លូវ​ផ្សេង​មួយ​ទៀត​ ដែល​មិន​ចាំ​បាច់​មាន​ធ្មួល​ ACE2 នោះ​ទេ​។ លទ្ធ​ភាព​ដែល​វីរុស​អាច​ចូល​តាម​ផ្លូវ​ផ្សេង​ទៅ​ក្នុង​កោសិកា​នេះ អាច​ជា​លទ្ធ​ភាព​មួយ​ទៀត​បើក​ផ្លូវ​ឲ្យ​មាន​ការ​វាយ​ប្រហារ​លើ​អង់ទីករ​ ឬ​វ៉ាក់សាំង​បង្ការ​កូវីដ​១៩។ យ៉ាងណា ការសិក្សា​នេះ មិន​ទាន់​បាន​រក​ឃើញ​ការ​វាយ​ប្រហារ​បែប​នេះ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ ក៏​បាន​បង្ហា​ញ​ដែរ​ថា​វីរុស​អាច​ប្រែ​ប្រួល​ក្នុង​វិធី​មិន​នឹក​ស្មាន​ដល់​ និង​រក​ផ្លូវ​ផ្សេង​ដើម្បី​ឆ្លង​មក​មនុស្ស​។ ការ​សិក្សា​នេះ បាន​ចុះ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១​។

    ឆ្លងកូវីដ-១៩

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​​បាន​និយាយ​ថា​ វា​ជា​រឿង​គួរ​ឲ្យ​ខ្លាច​មួយ​ពេល​គិត​ដល់​មនុស្ស​លើ​ពិភព​លោក​ត្រូវ​ប្រយុទ្ធ​នឹង​វីរុស​ដែល​មាន​យន្តការ​ច្រើន​​​ក្នុង​ការ​ចម្លង​ទៅ​កាន់​កោសិកា​​មនុស្ស​បែប​នេះ​​។

    ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ពេល​នេះ​មិន​អាច​កំណត់​បាន​ទេ​ថា​វីរុស​បង្ក​ជំងឺ​កូវីដ​១៩ អាច​ចូល​ទៅ​កាន់​កោសិកា​តាម​វិធី​ណា ពេល​វីរុស​នេះ​មិន​ចូល​តាម​កោសិកា​ធ្មួល​ACE2។ អ្នក​វិទ្យាសាស្រ្ត​ជឿ​ថា​អាច​មាន​កោសិកា​ធ្មួល​ប្រភេទ​ផ្សេង​ទៀត តែ​ថា​ពេលនេះ​​​ពួក​ខ្លួន​មិន​ទាន់​បាន​រក​ឃើញ​ថា​ជា​អ្វី​នៅឡើយ​ ដោយ​គ្រាន់​តែ​គិត​ថា​ធ្មួល​មួយ​ប្រភេទ​នេះ​ក៏​ទំនង​ជា​មាន​ភាព​ស្រដៀង​គ្នា​នឹង​ធ្មួល​ACE2។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម