តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត Li Ailan បានលើកឡើងពីកង្វល់ អំពីស្ថានភាពនៃការឆ្លងរាលដាលវីរុសកូវីដ-១៩ នៅកម្ពុជា ដែលហាក់ពុំធូរស្រាលនៅឡើយ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត Li Ailan បានលើកឡើងពីកង្វល់ អំពីស្ថានភាពនៃការឆ្លងរាលដាលវីរុសកូវីដ-១៩ នៅកម្ពុជា ដែលហាក់ពុំធូរស្រាលនៅឡើយ។
លោកជំទាវបានលើកឡើងក្នុងបណ្តាញសង្គម Twitter ថា ករណីឆ្លងជំងឺកូវីដ-១៩ ថ្មី និងស្លាប់ថ្មី នៅសប្តាហ៍នេះនៅតែបន្តកើនឡើង បើទោះជាកម្ពុជាបាន និងកំពុងប្រយុទ្ធនឹងវីរុសកូវីដ-១៩ យ៉ាងស្វិតស្វាញយ៉ាងណាក៏ដោយ។ នេះសបញ្ជាក់ឱ្យឃើញថា វិធានការការពារដែលមានស្រាប់ហាក់ពុំសូវមានប្រសិទ្ធភាព ដូច្នេះហើយត្រូវតែដាក់ចេញនូវវិធានការការពារថ្មីៗជាបន្ថែមទៀត។
ចំណែកលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលវិញ ក៏បានបង្ហាញពីក្តីបារម្ភខ្លាំង ដែលកម្ពុជាអាចនឹងឈានហួសបន្ទាត់ក្រហម ក្នុងករណីដែលបុគ្គលមួយចំនួននៅតែមិនយកចិត្តទុកដាក់អនុវត្តវិធានការការពារឱ្យបានហ្មត់ចត់ទេនោះ។
គួរបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ ១៩ ក្នុងរយៈពេល១សប្តាហ៍កន្លងទៅនេះ ករណីឆ្លងក្នុងរង្វង់ ជាង៨០០-៩០០នាក់/ថ្ងៃ ឯករណីស្លាប់វិញមាន ជាង២០-៣០នាក់/ថ្ងៃ ដែលតួលេខនេះហាក់ខ្ពស់ខ្លាំង។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕