home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ជាតិដែកជួយស្ត្រីពពោះនិងកូនបានច្រើន ក្រៅពីថ្នាំ អាហារទាំងនេះក៏សម្បូរជាតិដែកដែរ

ជាតិដែកជួយស្ត្រីពពោះនិងកូនបានច្រើន ក្រៅពីថ្នាំ អាហារទាំងនេះក៏សម្បូរជាតិដែកដែរ

អំឡុង​ពពោះ ម៉ាក់ៗ​ត្រូវ​ការ​ជាតិ​ដែក​ទ្វេរដង បើ​មិន​អ៊ីចឹង​ទេ​រាងកាយ​នឹង​ខ្វះ​គ្រាប់​ឈាម​ក្រហម​ទៅ​ជា​ស្លេក​ស្លាំង។ តើ​ជាតិ​ដែក​សម្បូរ​នៅ​ក្នុង​អីខ្លះ? ស្ត្រី​ពពោះ​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់ទទួល​បាន​ប្រយោជន៍​អ្វីខ្លះ?

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​ថា តម្រូវការ​ជាតិ​អំឡុង​ពេល​ពពោះ​នេះ គឺ​ដើម្បី​ផលិត​អេម៉ូក្លូប៊ីន ដែល​វា​មាន​តួនាទី​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​កោសិកា​នានា​ពេញ​រាងកាយ ពិសេស​ខួរក្បាល។ បែប​នេះ​ហើយ​ទើប​ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​លេប​ថ្នាំ​ជាតិ​ដែក​ឲ្យបាន ៩០ គ្រាប់​អំឡុង​ពពោះ និង ៤២ គ្រាប់ ក្រោយ​ពេល​សម្រាល​កូន

លោក​វេជ្ជបណ្ឌិត​ថា ការ​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់​អំឡុង​ពេល​ពពោះ នឹង​ផ្តល់​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។

– ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម
– កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង
– ឲ្យ​ទារក​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ
– បង្ការ​កូន​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​គីឡូ
– កាត់​បន្ថយ​ហានិភ័យ​ពេល​សម្រាល​កូន។

បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ស្ត្រី​ពពោះ​ត្រូវ​ការ​ពី ៣០-៦០ មិល្លីក្រាម/ថ្ងៃ ដែលជាតិ​ដែក​ទាំង​នោះ ស្ត្រី​ពពោះ​អាច​ទទួល​បាន​តាម​រយៈ​ការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ដែល​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​ផ្តល់​ឲ្យ ឬ​ក៏​តាម​រយៈ​ការ​ញ៉ាំ​ចំណី​អាហារ ដូច​ជា​សត្វ​សាច់​ក្រហម ថ្លើម បន្លែ​បៃតង គ្រាប់សណ្តែក​ គ្រាប់​ស្វាយ​ចន្ទី គ្រាប់អាល់មុន គ្រាប់ល្ពៅ ជាដើម។

ឈឺក្បាលពេលពពោះ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 21/07/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត