កូវីដ-១៩​​មិន​ត្រឹម​តែ​បំផ្លាញ​សួត​ តែ​អាច​​បំផ្លាញ​ខួរ​​ក្បាល​ធ្ងន់ធ្ងរ​ ​​​​​​​​​​​​​​​​​​​​​​

    កូវីដ-១៩​​មិន​ត្រឹម​តែ​បំផ្លាញ​សួត​ តែ​អាច​​បំផ្លាញ​ខួរ​​ក្បាល​ធ្ងន់ធ្ងរ​ ​​​​​​​​​​​​​​​​​​​​​​

    ​វីរុស​កូវីដ​-​១៩​មិន​ត្រឹម​តែ​​ប៉ះពាល់​ដល់​សួត​ ឬ​បេះដូង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​បំផ្លាញ​ខួរ​ក្បាល​របស់​យើង​​ផង​ដែរ​។ យោង​តាម​អ្នក​ជំនាញ​ខាង​រោគ​សរសៃ​ប្រសាទ​បាន​ឲ្យ​ដឹង​ថា​​ អ្នក​ជំងឺ​កូវីដ​ប្រមាណ​២០​ទៅ​៣០​ភាគ​រយ ​​ដែល​កំពុង​នៅ​ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ មាន​ទម្រង់​មួយ​ចំនួន​នៃ​ការ​​ពាក់ព័ន្ធ​របស់​ខួរ​ក្បាល​។

    ក្រៅ​ពី​​ផ្នែក​ធំ​ៗ​ចំនួន​៤​របស់​ខួរ​ក្បាល​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វីរុស​កូវីដ១៩​​ គ្រូពេទ្យក៏​បាន​រក​ឃើញ​ជំងឺ​ទាក់ទង​នឹង​ការ​បំផ្លាញ​ជាលិកា​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ ដូចជា​ជំងឺ​Guillain-Barre Syndrome​នៅ​ពេល​ដែល​អ្នក​ជំងឺ​​​​មិន​​អាច​កម្រើក​បាន​។

    ជំងឺ​កូវីដ​-​១៩​​​​ ប៉ះពាល់​ដល់​ខួរ​ក្បាល​ដោយ​របៀប​ណា​?

    ការ​បង្ហាញ​ឲ្យ​ឃើញ​របស់​ខួរ​ក្បាល​ទាក់ទង​នឹង​ជំងឺ​កូវីដ​-​១៩ អាច​ត្រូវ​បាន​បែងចែក​ជា​បួន​ផ្នែក​ធំ​ៗ​ ដោយ​មាន​ប្រភេទ​សរសៃ​ឈាម​ ដែល​កក​ស្ទះ​នៅ​ក្នុង​ប្រព័ន្ធ​​សរសៃ​ឈាម​ក្រហម​ ឬ​ប្រព័ន្ធ​ខួរ​ក្បាល​ ដែល​បណ្ដាល​ឲ្យ​ស្លោក​សរសៃ​ឈាម​ក្នុង​​ខួរ​ក្បាល ឬ​ការ​ហូរ​ឈាម​តាម​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​។

    ផ្នែក​ទី​២ គឺ​ជា​ការ​ឆ្លង​មេរោគ​ដោយ​ផ្ទាល់​នៃ​វីរុស​កូវីដ១៩ ​ទៅ​កាន់​ខួរ​ក្បាល​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អាការៈ​ងងុយ​គេង​ខ្លាំង​។ ចំណែក​ឯ​ផ្នែក​ទី​៣​នៃ​ខួរ​ក្បាល​ គឺ​ដោយ​សារ​តែ​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​រលាក​ខ្លាំង ​អាច​បង្ក​ជា​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ខួរ​ក្បាល​។

    កូវីដបំផ្លាញខួរក្បាល២

    ​រោគ​សញ្ញា​នៃ​ការ​ប៉ះពាល់​ចំពោះ​ខួរ​ក្បាល​ពាក់ព័ន្ធ​នឹង​កូវីដ​-​១៩

    នៅ​ពេល​ដែល​ជំងឺ​នេះ​ចូល​ទៅ​ក្នុង​រាងកាយ​របស់​យើង​ វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សួត​នោះ​ទេ វា​ក៏​​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ខួរ​ក្បាល​។ រោគសញ្ញា​ប្រព័ន្ធ​ប្រសាទ​ទូទៅ​ ដែល​អាច​ជួប​ប្រទះ​ បន្ទាប់​ពី​ខួរ​ក្បាល​ឆ្លង​វីរុស​កូវីដ​ រួម​មាន​៖

    • ឈឺ​ក្បាល​ដោយ​គ្មាន​មូលហេតុ​
    • ការ​ឈឺចាប់​សាច់ដុំ
    • ជំងឺ​រលាកស្រោមខួរក្បាល
    • វិល​មុខ​ខ្លាំង​
    • ការ​ប្រែប្រួល​រសជាតិ​ ឬ​ការ​បាត់បង់​ក្លិន​​​

    ​​​​​​​​​​​​ក្រៅ​ពី​រោគ​សញ្ញា​ខាង​លើ​ អ្នក​ជំងឺ​ក៏​អាច​ប្រឈម​នឹង​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​​ខួរ​ក្បាល​ ​ភាព​មិន​ប្រក្រតី​នៃ​ចលនា​ វិបត្តិ​សរសៃ​ប្រសាទ​ និង​អារម្មណ៍នៃការដឹងញៀនប៉ះពាល់ ព្រម​ទាំង​អាការៈ​ប្រកាច់​ថែម​ទៀត​ផង​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 10/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត