ពិភព​លោកនឹង​មានថ្នាំគ្រាប់​ព្យាបាល​កូវីដ-១៩ កាន់តែ​ច្រើន​​ ក្រោយ​ការផ្ដល់សិទ្ធិផលិត

    ពិភព​លោកនឹង​មានថ្នាំគ្រាប់​ព្យាបាល​កូវីដ-១៩ កាន់តែ​ច្រើន​​ ក្រោយ​ការផ្ដល់សិទ្ធិផលិត

    ក្រុមហ៊ុន​ឱសថ​ដ៏​ធំ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក Merck & Co នឹង​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​អ្នក​ផលិត​ថ្នាំ​ទូទាំង​ពិភព​លោក ដើម្បី​ផលិត​ថ្នាំ​គ្រាប់​ប្រឆាំង​វីរុស​កូវីដ-១៩​នៅ​លើ​មនុស្ស​ពេញ​វ័យ​ ដែល​ថ្នាំ​នេះ​មាន​ឈ្មោះ​ថា Molnupiravir។

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    ថ្នាំ​គ្រាប់ Molnupiravir បាន​បង្ហាញ​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​សាហាវ​នេះ ហើយ​កិច្ច​ព្រមព្រៀង​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ការ​ផលិត​ថ្នាំនេះ​អាច​ជួយ​មនុស្ស​រាប់​លាន​នាក់​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទទួល​បាន​សិទ្ធិ​ប្រើ​ប្រាស់​ថ្នាំ​។ ក្រុមហ៊ុន Merck បាន​ប្រកាស​នៅ​ដើម​ខែ​តុលា​នេះ​ថា ការ​សិក្សា​ថ្មីៗ​អំពីថ្នាំ​ Molnupiravir បាន​កាត់​បន្ថយ​ចំនួន​អ្នក​ជំងឺ​ចូល​សម្រាក​មន្ទីរពេទ្យ និង​ភាគ​រយ​នៃ​ការ​ស្លាប់​ដោយ​សារ ជំងឺ​កូវីដ-១៩ បានចុះ​ពាក់​កណ្ដាល​ឯណោះ។

    “កិច្ច​ព្រមព្រៀង​នេះ នឹង​ជួយ​បង្កើត​ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ប្រឆាំង​កូវីដ-១៩ Molnupiravir ឲ្យ​បាន​ទូលំទូលាយ នៅ​ក្នុង​ប្រទេស​ដែល​មាន​ចំណូល​ទាប និង​មធ្យម​ចំនួន ១០៥ ប្រទេស បន្ទាប់​ពី​មាន​ការ​អនុម័ត​បទ​បញ្ញត្តិ​សម​ស្រប។” នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន Merck និង Medicine Patent Pool នៃ​អង្គការ​សហប្រជាជាតិ

    នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ផ្ដល់សិទ្ធិនេះ ក្រុមហ៊ុន Merck និង Ridgeback មិន​ទទួល​បាន​កម្រៃ​ពី​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រទេស​ផ្សេង​ផលិត​ថ្នាំ​គ្រាប់ Molnupiravir ទេ ដរាបណា​ជំងឺ​កូវីដ-១៩​ ត្រូវ​បាន​ចាត់​ទុក​ជា​វិបត្តិ​សកល​​ដោយ​អង្គការ​សុខភាព​ពិភព​លោក។

    គួរ​បញ្ជាក់​ផង​ដែរ​ថា ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩ Molnupiravir ដែល​កំពុង​រង់ចាំ​ការ​អនុញ្ញាត​ពី​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​សហរដ្ឋអាមរិកនេះ ត្រូវ​បាន​បង្កើត​ឡើត​ដោយ​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Emory នៃ​រដ្ឋ Georgia សហរដ្ឋអាមេរិក ដែល​មាន​សមត្ថភាព​ទប់​ស្កាត់​ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កាត់​បន្ថយ​ហានិភ័យ​ស្លាប់ និង​ការពារ​ការ​បំប្លែង​ខ្លួន​ថ្មី​របស់​វីរុស​កូវីដ-១៩។

    កូវីដ-១៩

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Merck will allow drugmakers in other countries to make its COVID-19 pill https://www.npr.org/sections/coronavirus-live-updates/2021/10/27/1049587575/merck-covid-pill-countries

    The Medicines Patent Pool (MPP) and Merck Enter Into License Agreement for Molnupiravir, an Investigational Oral Antiviral COVID-19 Medicine, to Increase Broad Access in Low- and Middle-Income Countries https://www.merck.com/news/the-medicines-patent-pool-mpp-and-merck-enter-into-license-agreement-for-molnupiravir-an-investigational-oral-antiviral-covid-19-medicine-to-increase-broad-access-in-low-and-middle-income-countri/?fbclid=IwAR2Vad6fF0LmUHk5HA85xcjV6kMqL49rgCyO58nbzP0g7g_MTKD4eQLN5xo

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 28/10/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត