កាលពីថ្ងៃទី ២៦ វិច្ឆិកា ២០២១ អង្គការសុខភាពពិភពលោក (WHO) បានកំណត់វីរុសបំប្លែងថ្មី B.1.1.529 ជាវីរុសកូវីដ-១៩បំប្លែងថ្មីមួយដែលគួរឲ្យបារម្ភមានឈ្មោះថា វីរុសបំប្លែងថ្មី Omicron តាមការណែនាំពីក្រុមប្រឹក្សាបច្ចេកទេសរបស់ WHO ស្ដីពីការវិវត្តន៍នៃមេរោគ (TAG-VE)។
តាមការសិក្សារបស់ TAG-VE បង្ហាញថា Omicron មានការបំប្លែងជាច្រើនដែលអាចជះឥទ្ធិពលលើលក្ខណៈទូទៅរបស់វីរុសនេះ។ ឧទាហរណ៍ ដូចជាវីរុសនេះអាចងាយឆ្លងរាលដាលលឿន ឬវីរុសនេះអាចបង្កជំងឺឲ្យមានភាពធ្ងន់ធ្ងរជាដើម។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
១. ការចម្លងនៃវីរុសបំប្លែងថ្មី Omicron
បើតាមអង្គការសុខភពិភពលោក បច្ចុប្បន្ន អ្នកស្រាវជ្រាវនៅមិនទាន់ដឹងច្បាស់នៅឡើយថា វីរុសបំប្លែងថ្មី Omicron អាចងាយឆ្លងខ្លាំងទៅមនុស្សយើងបានលឿនកម្រិតណា បើប្រៀបធៀបនឹងវីរុសបំប្លែងដទៃទៀត រួមទាំងវីរុសបំប្លែង Delta ផងដែរ។ ចំនួនមនុស្សដែលធ្វើតេស្ដវិជ្ជមានកាន់តែកើនឡើងនៅក្នុងតំបន់អាហ្វ្រិកខាងត្បូងដែលរងផលប៉ះពាល់ដោយសារវីរុសបំប្លែងថ្មីនេះ ប៉ុន្តែការសិក្សាបន្ថែមអំពីរោគរាតត្បាតកំពុងដំណើរការ ដើម្បីស្វែងយល់ថាតើវាបណ្ដាលមកពីវីរុសបំប្លែងថ្មី Omicron នេះ ឬក៏បណ្ដាលមកពីកត្តាផ្សេងទៀង។
២. ភាពធ្ងន់ធ្ងរនៃជំងឺបង្កដោយវីរុសបំប្លែងថ្មី Omicron
ពេលនេះនៅមិនទាន់ដឹងច្បាស់ថាតើការឆ្លងវីរុសបំប្លែងថ្មី Omicron បណ្ដាលឲ្យអ្នកឆ្លងឈឺធ្ងន់ធ្ងរ ឬអត់ បើប្រៀបធៀបនឹងវីរុសបំប្លែងដទៃទៀតដូចជា Delta ជាដើម។ តាមទិន្នន័យបឋមរបស់ WHO បានឲ្យដឹងថា មានអត្រាកើនឡើងនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅអាហ្វ្រិកខាងត្បូង ប៉ុន្តែនេះអាចបណ្ដាលមកពីការកើនឡើងនៃចំនួនមនុស្សឆ្លងមេរោគផ្សេង ជាជាងលទ្ធផលនៃការឆ្លងវីរុសបំប្លែងថ្មី Omicron។ បច្ចុប្បន្ននេះមិនមានព័ត៌មានណាមួយដែលបង្ហាញថា រោគសញ្ញាដែលទាក់ទងនឹងវីរុសបំប្លែងថ្មី Omicron ខុសពីវីរុសបំប្លែងដទៃទៀតឬក៏អត់នោះទេ។
៣. ប្រសិទ្ធភាពវ៉ាក់សាំងលើវីរុសបំប្លែងថ្មី Omicron
WHO កំពុងធ្វើការជាមួយដៃគូបច្ចេកទេសដើម្បីយល់ពីផលប៉ះពាល់នៃវីរុសបំប្លែងថ្មី Omicron ទៅលើវិធានការការពារវីរុសកូវីដ-១៩ ដែលបន្តធ្វើរហូតមកដល់សព្វថ្ងៃ រាប់បញ្ចូលទាំងវ៉ាក់សាំងការពារផងដែរ។ វ៉ាក់សាំងនៅតែមានសារសំខាន់ក្នុងការកាត់បន្ថយជំងឺធ្ងន់ធ្ងរ និងការស្លាប់ក្រោយឆ្លងវីរុសកូវីដ-១៩ធម្មតា និងវីរុសបំប្លែងនានាៗ។
[embed-health-tool-bmi]