តាមការសិក្សារបស់ TAG-VE បង្ហាញថា Omicron មានការបំប្លែងជាច្រើនដែលអាចជះឥទ្ធិពលលើលក្ខណៈទូទៅរបស់វីរុសនេះ។ ឧទាហរណ៍ ដូចជាវីរុសនេះអាចងាយឆ្លងរាលដាលលឿន ឬវីរុសនេះអាចបង្កជំងឺឲ្យមានភាពធ្ងន់ធ្ងរជាដើម។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
១. ការចម្លងនៃវីរុសបំប្លែងថ្មី Omicron
បើតាមអង្គការសុខភពិភពលោក បច្ចុប្បន្ន អ្នកស្រាវជ្រាវនៅមិនទាន់ដឹងច្បាស់នៅឡើយថា វីរុសបំប្លែងថ្មី Omicron អាចងាយឆ្លងខ្លាំងទៅមនុស្សយើងបានលឿនកម្រិតណា បើប្រៀបធៀបនឹងវីរុសបំប្លែងដទៃទៀត រួមទាំងវីរុសបំប្លែង Delta ផងដែរ។ ចំនួនមនុស្សដែលធ្វើតេស្ដវិជ្ជមានកាន់តែកើនឡើងនៅក្នុងតំបន់អាហ្វ្រិកខាងត្បូងដែលរងផលប៉ះពាល់ដោយសារវីរុសបំប្លែងថ្មីនេះ ប៉ុន្តែការសិក្សាបន្ថែមអំពីរោគរាតត្បាតកំពុងដំណើរការ ដើម្បីស្វែងយល់ថាតើវាបណ្ដាលមកពីវីរុសបំប្លែងថ្មី Omicron នេះ ឬក៏បណ្ដាលមកពីកត្តាផ្សេងទៀង។