កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
អ្នកជំនាញខាងមេរោគនៃសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ លោកវេជ្ជបណ្ឌិត Yong Poovorawan បានណែនាំតាមរយៈការបង្ហោះសារលើ Facebook ពីវិធានការដែលយើងអាចអនុវត្តដើម្បីត្រៀមការពារខ្លួនពីវីរុសបំប្លែង Omicron ។ វិធានការការពារខ្លួនចម្បងដែលលោកបានណែនាំមានដូចខាងក្រោមនេះ។
១. ចាក់វ៉ាក់សាំង
ត្បិតតែបច្ចុប្បន្នមានវ៉ាក់សាំងច្រើនប្រភេទដែលមានប្រសិទ្ធភាពទប់ស្កាត់នឹងជំងឺកូវីដ-១៩ ប៉ុន្តែអ្នកជំនាញនៅមិនទាន់ដឹងច្បាស់នៅឡើយថាវ៉ាក់សាំងទាំងនោះអាចការពារយើងពីវីរុសបំប្លែង Omicron។ តែថាវ៉ាក់សាំងនៅតែអាចការពារយើងពីការធ្លាក់ខ្លួនឈឺធ្ងន់ ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់។ ទិន្នន័យពីអាហ្វ្រិកខាងត្បូងបង្ហាញថា ៩០ ភាគរយនៃអ្នកជំងឺ ឆ្លងវីរុសបំប្លែង Omicron ដែលព្យាបាលក្នុងមន្ទីរពេទ្យមិនបានចាក់វ៉ាក់សាំងនោះទេ ។