home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ក្មេង​ឆ្លង​កូវីដ-១៩ ​អាច​វិវត្តជា​ជំងឺ​ទឹក​នោម​ផ្អែម ​បើ​ចេញ​​រោគសញ្ញា​ទាំង​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេង​ឆ្លង​កូវីដ-១៩ ​អាច​វិវត្តជា​ជំងឺ​ទឹក​នោម​ផ្អែម ​បើ​ចេញ​​រោគសញ្ញា​ទាំង​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ-១៩ មនុស្ស​ចាស់​មួយ​ចំនួន​​អាច​វិវត្តទៅ​ជា​ជំងឺ​ផ្សេង​ៗ​។ អ្នក​ជំនាញ​ក៏ បាន​ព្រមាន​ថា ជំងឺ​ទឹក​នោម​ផ្អែម​ជា​បញ្ហា​​សុខភាព​មួយ​ធ្ងន់ធ្ងរ​ ដែល​អាច​កើត​ឡើង​បន្ទាប់​ពី​​យើង​បាន​ឆ្លង​វីរុស​កូវីដ-១៩​។ ប៉ុន្តែ​ យើង​ប្រហែល​ជា​មិន​ដឹង​ទេ​ថា វីរុស​កូវីដ​-១៩ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​លើ​កុមារ​ដូច​គ្នា​។

ការ​សិក្សា​ពី​មជ្ឈមណ្ឌល​​គ្រប់គ្រង​ និង​ការពារ​ជំងឺ​ឆ្លងរបស់អាមេរិក(CDC)

ថ្វី​ត្បិត​តែ​ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា មនុស្ស​ពេញ​វ័យ​ដែល​ឆ្លង​វីរុស​កូវីដ-១៩​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្ត​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ ប៉ុន្តែ​ការ​សិក្សា​ថ្មី​មួយ​បាន​​បង្ហាញ​ថា ចំនួន​នៃ​កុមារ​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ​បាន​កើន​ឡើង ចាប់​ពី​ពេល​ដែល​វីរុស​នេះ​រាតត្បាត​។ ពិត​ណាស់​ ​កុមារ​ដែល​ជា​សះស្បើយ​ពី​​កូវីដ-១៩​ អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ និង​ប្រភេទ​២​។ យ៉ាង​ណា​មិញ យើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ដែល​កើត​លើ​កុមារ​ក្រោយ​ជា​សះស្បើយ​ពី​កូវីដ​-១៩ ​​ជា​លក្ខខណ្ឌ​សុខភាព​បណ្ដោះអាសន្ន​ ឬ​ជា​រៀង​រហូត​។

ក្មេងកើតកូវីដ

សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម

​ក្រៅ​ពី​វីរុស​កូវីដ-១៩​ កត្តា​ផ្សេង​ទៀត​ដូចជា​អសកម្ម​ នៅ​អំឡុង​ពេលផ្ទុះការរាល​ដាល​វីរុស​កូវីដ-១៩​ បែបបទ​រស់​នៅ​មិន​ត្រឹមត្រូវ និង​ការ​ឡើង​ទម្ងន់​ សុទ្ធ​តែ​​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ចំពោះ​មនុស្ស​ទូទៅ រួម​ទាំង​កុមារ​ផង​ដែរ​។ ជាក់​ស្ដែង រោគសញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​​​ពី​វត្តមាន​របស់​ជំងឺ​ទឹក​នោម​ផ្អែម​ រួម​មាន​នោម​ញឹក ស្រក​ទម្ងន់​ ស្រេក​ទឹក​ និង​អស់​កម្លាំង​ខ្លាំង​។

វ៉ាក់សាំង​មាន​សារសំខាន់​ណាស់​ចំពោះ​កុមារ​

ការ​ស្រាវជ្រាវ​បាន​សង្កត់​ធ្ងន់​ថា​ ​ការ​ចាក់​វ៉ាក់សាំង​លើ​កុមារ​ដែល​គ្រប់​អាយុ​គឺ​ជា​រឿង​ចាំបាច់​បំផុត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩។ បន្ថែម​ពី​នេះ​ យើង​គប្បី​ពាក់​ម៉ាស និង​រក្សា​គម្លាត​ដើម្បី​ការពារ​កូន​តូច​ៗ ដែល​មិន​ទាន់​អាច​ចាក់​វ៉ាក់សាំង​បាន​នៅ​ឡើយ​​។ ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

COVID May Lead To Diabetes In Children; Signs You Should Look Out For

https://www.thehealthsite.com/news/covid-may-lead-to-diabetes-in-children-signs-you-should-look-out-for-857207/

Covid may raise the risk of diabetes in children, C.D.C. researchers reported.

https://www.nytimes.com/2022/01/07/health/kids-covid-diabetes-cdc.html

Risk for Newly Diagnosed Diabetes >30 Days After SARS-CoV-2 Infection Among Persons Aged <18 years — United States, March 1, 2020–June 28, 2021

https://www.cdc.gov/mmwr/volumes/71/wr/mm7102e2.htm

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 2 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត