តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

"គម្លាតសុវត្ថិភាព​" ឬ​"គម្លាតសង្គម​" វិធានការគួរស្វែងយល់ ពេលវិបត្តិ COVID-19

    "គម្លាតសុវត្ថិភាព​" ឬ​"គម្លាតសង្គម​" វិធានការគួរស្វែងយល់ ពេលវិបត្តិ COVID-19

    ការ​រក្សា​គម្លាត​​សុវត្ថិភាព​ (Safe-distancing) ឬ​គម្លាត​​សង្គម​ (Social distancing) ដែល​​ឃ្លា​ទាំង​ពីរ​​សំដៅលើ​អត្ថន័យ​រួម​តែ​មួយ គឺ​ការ​រក្សា​​គម្លាត​នៅ​​រយៈ​ចម្ងាយ​សុវត្ថិភាព​ ដែល​ជា​​ចំណុច​មួយ​ក្នុង​ចំណោម​វិធាន​ការ​សំខាន់​ៗ​ ដើម្បី​បញ្ជៀស​ និង​ការពារ​ខ្លួន​ពី វីរុស​ COVID-19។

    តាម​រយៈ​អង្គការ​សុខភាព​ពិភព​លោក បាន​ពន្យល់​ពី​វិធាន​ការ​ខាង​លើ​ ដូច​នេះ៖

    រក្សា​គម្លាត​សុវត្ថិភាព ឬ​គម្លាត​សង្គម​

    រក្សា​ចម្ងាយ​ឃ្លាត​ពី​​​មនុស្ស​ដែល​កំពុង​​រក​កណ្តាស់​ ឬ​ក្អក​ យ៉ាង​តិច​១​ម៉ែត្រ។ បើ​យើង​ចេញ​ទៅ​ទី​​ខាង​ក្រៅ​ នៅ​ទី​កន្លែង​សាធារណៈ អាច​រក្សា​គម្លាត​ឆ្ងាយ​ពី​មនុស្ស​ជុំ​​វិញ យ៉ាង​តិច​ ១,៥​ម៉ែត្រ​។

    អត្ថបទ​ពាក់ព័ន្ធ៖

    ហេតុ​អ្វី​?

    នៅ​ពេល​មាន​នរណា​ម្នាក់​ក្អក ឬ​កណ្តាស់​ អាច​សាច​នូវ​តំណក់​​​សារធាតុ​រាវ​តូច​ៗ ពី​ច្រមុះ​ ឬ​មាត់​អ្នកទាំងនោះ ដែល​អាច​មាន​ផ្ទុក​មេរោគ។ ប្រសិន​បើ​យើង​នៅ​​​ក្បែរ​គ្នា​ពេក​ តំណក់​ធាតុ​រាវ​តូច​ៗ​នោះ​អាច​ជ្រាប​ចូល​ខ្លួនយើង​​ ពេល​​ដក​ដង្ហើម ដែល​ក្នុង​នោះ​អាច​មាន​វីរុស​ COVID-19 ផង​ដែរ ករណី​ដែល​បុគ្គល​ជា​អ្នក​ក្អក ឬ​កណ្តាស់​នោះ មាន​​ផ្ទុក​វីរុស​ខាង​លើ​។

    អត្ថបទ​ពាក់ព័ន្ធ៖

    ជា​វិធី​ការពារ​ខ្លួន​បន្ថែម​យើង​អាចធ្វើបាន​៖

    • មិន​ចេញ​ទៅ​ក្រៅ ករណី​​មិន​ចាំ​បាច់​មួយ​ចំនួន​។ ករណី​ចាំ​បាច់​មិន​អាច​ ចៀស​បាន​ អាច​ជា​ការ​ចេញ​ទៅ​ក្រៅ​ទិញ​​គ្រឿង​អាហារ​​បរិភោគ សម្ភារៈ​ ឬ​ថ្នាំ​ពេទ្យ​ ឬ​ការ​ទៅ​ធ្វើ​លំហាត់​ប្រាណ​ ជា​មួយ​សមាជិក​គ្រួសារ នៅ​ទី​កន្លែង​ឆ្ងាយ​ពី​មនុស្ស​អ៊ូរ​អរ​ និង​សុវត្ថិភាព
    • ចៀស​វាង​ប៉ះ​ពាល់​គ្នា​ដោយ​ផ្ទាល់​
    • ធ្វើ​ដំណើរ​ក្នុង​រយៈ​ពេល​​ស្ងាត់ និង​ចៀស​វាង​កន្លែង​អ៊ូរ​អរ
    • ចៀស​វាង​ការ​ជួប​ជុំ​គ្នា​ ច្រើន​នាក់
    • អនុវត្ត​​អនាម័យ​ប្រចាំ​ថ្ងៃ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន៕

    អត្ថបទពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: