ម៉ាស៊ីនសម្ងួត និងក្រដាសជូតដៃ មួយណាអាចកម្ចាស់មេរោគបានល្អជាង?
គ្នាយើងខ្លះក្រោយពីលាងដៃហើយ អ្នកខ្លះក៏និយមប្រើម៉ាស៊ីនសម្ងួតដៃ និងខ្លះទៀតក៏ប្រើក្រដាសជូតដៃវិញ។ តើមួយណាល្អប្រើជាង? ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្រ្តបានបង្ហាញនូវ លទ្ធផលស្រាវជ្រាវមួយថា ក្រដាសជូត ដើម្បីសម្ងួត គឺជាជម្រើសប្រសើរជាង ម៉ាស៊ីនសម្ងួត។

ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Leeds នៃចក្រភពអង់គ្លេស បានដាក់ម៉ាស៊ីនអតិសុខុមទស្សន៍ (មីក្រូស្កូប) ពិនិត្យមើលលើដំណើរនៃមេរោគ លើម៉ាស៊ីនផ្លុំសម្ងួតដៃ និងក្រដាសអនាម័យជូតសម្ងួតដៃ ក្នុងបំណងប្រៀបធៀបរកឱ្យឃើញថា តើវិធីសម្ងួតដៃមួយណា ដែលបន្ថយហានិភ័យមេរោគបានប្រសើរជាង។
អត្ថបទពាក់ព័ន្ធ៖
ក្រុមអ្នកស្រាវជ្រាវបានតាមដានទៅលើ អ្នកស្ម័គ្រចិត្ត៤នាក់ ដោយឲ្យអ្នកទាំងនោះលាងសម្អាតដៃ និងសម្ងួតដៃ ដោយប្រើម៉ាស៊ីនផ្លុំសម្ងួត ឬក្រដាសជូតសម្ងួតតាមទម្លាប់ធម្មតារបស់ខ្លួន។ បន្ទាប់មក អ្នកស្រាវជ្រាវបានទៅ ប្រមូលទិន្នន័យ ដោយពិនិត្យមើលវត្ថុ និងកន្លែងដែលអ្នកស្ម័គ្រចិត្តប៉ះពាល់ក្រោយលាងសម្អាតដៃភ្លាមៗ មានទាំង ដៃទ្វារ កៅអី ទូរសព្ទ -ល- បានរកឃើញថា ការសម្ងួតដៃដោយម៉ាស៊ីន គឺសល់ហានិភ័យមេរោគច្រើនជាង ប្រើប្រៀបនឹងការសម្ងួតដៃដោយក្រដាសអនាម័យ។
អត្ថបទពាក់ព័ន្ធ៖
- ការព្យាបាលអ្នកជំងឺ COVID-19 ជា អាស្រ័យលើកត្តា ៣ យ៉ាង
- ៤ កន្លែងត្រូវប្រយ័ត្ន ខ្លាចឆ្លង COVID-19 ដោយមិនដឹងខ្លួន
- ដំបូន្មានល្អៗ ជុំវិញវិធីបង្ការកូនពីវីរុស COVID-19
ករណីខាងលើ លោកវេជ្ជបណ្ឌិត Graham Wheeler អ្នកដឹកនាំការសិក្សាខាងលើបានឱ្យដឹងថា ក្រោយការពិនិត្យ ក្រុមការងារឃើញថា ទោះបីម៉ាស៊ីនសម្ងួត និងក្រដាសជូតដៃ អាចសម្ងួតដៃបានស្ងួតដូចគ្នា ប៉ុន្តែយើងពិនិត្យឃើញថា ក្រដាសជូតអនាម័យ គឺបានបន្ថយហានិភ័យមេរោគបានល្អប្រសើរជាង ម៉ាស៊ីនផ្លុំសម្ងួតដៃ។ ក្រដាសជូតគួរតែមាន នៅជាមួយម៉ាស៊ីនផ្លុំសម្ងួតនោះ ពិសេសនៅបន្ទប់ទឹកទីសាធារណៈ នៅមន្ទីរពេទ្យ ឬហាងនានាជាដើម៕
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕