ជំងឺ​ស្រឡទែន​ គ្រោះ​ថ្នាក់ខ្លាំងដែរ កុំប្រហែសពិសេសមនុស្សធំ

    ជំងឺ​ស្រឡទែន​ គ្រោះ​ថ្នាក់ខ្លាំងដែរ កុំប្រហែសពិសេសមនុស្សធំ

    ជំងឺ​ស្រឡទែន កើត​ឡើង​ដោយ​ការ​ឆ្លង​វីរុស​នៅ​ក្រពេញ​ទឹក​មាត់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ត្រចៀក​។ ជំងឺ​ស្រឡទែន អាច​បង្ក​ឲ្យ​មានកាអារៈ​ហើម​នៅ​ត្រង់ក្រពេញ​ទឹក​មាត់​ម្ខាង​ ឬ​ទាំង​​ពីរ​។

    ជំងឺ​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ឃើញ​កើត​ចំពោះ​មនុស្ស​គ្រប់​វ័យ ចំពោះ​​​​កម្រិត​ស្រាល​ច្រើន​​កើត​លើ​កុមារ​ និង​សម្រាប់​មុស្ស​ធំ​វិញ​​អាច​នឹ​ង​ឈាន​ដល់​អាការៈ​ធ្ងន់ធ្ងរ។

    ជំងឺ​មួយ​នេះ​អាច​បង្ក​ជា​ផល​វិបាក​ខ្លះ​ដែរ ដូច​ជា​ធ្វើ​ឲ្យ​​ពិបាក​ស្ដាប់​ ដែល​ជា​នេះករណី​ធ្ងន់​ធ្ងរ​មួយ តែ​កម្រ​នឹង​កើត​មាន​ដែរ​។ យ៉ាងណា ជំងឺ​ស្រឡទែន នៅ​មិន​ទាន់​មាន​វិធី​សាស្រ្ត​ព្យាបាលជាក់​លាក់​ណាមួយ​នៅ​ឡើង​។​

    មូល​ហេតុ​បង្ក

    ជំងឺ​ស្រឡទែន​បណ្ដាល​មក​ពី​វីរុស​ ដែល​ងាយ​នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ទឹក​មាត់​ដែល​មាន​មេរោគ។ ប្រសិន​បើ​យើង​​មិន​មាន​ភាព​ស៊ាំ​ខ្លាំង​ យើង​អាច​ឆ្លង​ជំងឺ​នេះ​​ដោយ​តាម​រយះ​ការ​ដក​ដង្ហើម​​ប៉ះ​តាម​តំណក់​ទឹក​មាត់​ដែល​ខ្ទាត​ចេញ​ពី​អ្នក​ជំងឺ​ដែល​ទើប​តែ​កណ្ដាស់ ​ឬ​ក្អក។ យើង​​ក៏​អាច​ឆ្លង​ជំងឺ​នេះ​ពី​​ប្រើ​ប្រាស់​​ប្រដាប់​ប្រើ​ប្រាស់​ ឬ​កែវ​ទឹក​រួម​ជា​មួយ​អ្នក​ដែល​មាន​ជំងឺ​ផង​ដែរ​។

    ជំងឺស្រឡទែន

    រោគ​សញ្ញា

    មនុស្ស​មួយ​ចំនួន​ដែល​ឆ្លង​មេរោគ​នេះ​អាច​នឹ​ង​មិន​មាន​ចេញ​រោគ​សញ្ញា​ ឬ​មាន​រោគ​សញ្ញា​​ស្រាល។ នៅ​ពេល​ដែល​រោគសញ្ញា​វិវដ្ដ​ជា​ធម្មតា​វា​លេច​ចេញ​ប្រហែល​ពីរ​ទៅ​បី​សប្ដាហ៍​បន្ទាប់​ពី​ការ​ប៉ះពាល់​នឹង​អ្នក​ដែល​មាន​មេរោគ។

    ​រោគ​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រឡទែន​នោះ​គឺ​ក្រពេញ​ទឹក​មាត់​ឡើង​ហើម​ដែល​វា​បណ្ដាល​ឱ្យ​ថ្ពាល់​ឡើង​ប៉ោង​។ សញ្ញា​និង​រោគ​សញ្ញា​ផ្សេង​ទៀត​រួម​មាន៖

    • មាន​ការ​ឈឺ​ចាប់​ក្នុង​ក្រពេញ​ទឹក​មាត់​ដែល​ហើម​នៅ​ផ្នែក​ម្ខាង​ឬ​ទាំង​ពីរ​
    • ឈឺ​ចាប់​នៅ​ពេល​ទំពា​ឬ​លេបអាហារ​
    • គ្រុន
    • ឈឺ​ក្បាល
    • ឈឺ​សាច់​ដុំ
    • ចុះ​ខ្សោយ​ និង​អស់​កម្លាំង
    • បាត់​បង់​ចំណង់​អាហារ

    បើ​សិន​ជា​គ្នា​យើង​មាន​ចេញ​រោគ​សញ្ញា​ទាំងនេះ និង​សង្ស័យ​ថា​ជាំងឺ​ស្រឡទែន គួរ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​។​

    ផល​វិបាក​

    ផល​វិបាក​នៃ​ជំងឺ​នេះ​អាច​ធ្វើ​ឲ្យ​រីក​ពង​ស្វាសទាំង​សងខាង​ និង​ឈឺ​ចាប់​សម្រាប់​មនុស្ស​ពេញ​វ័យ។ មួយ​វិញ​ទៀត វា​ក៏​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល​​ដែរ​ ដោយសារតែវីរុស​នេះ​បាន​បង្ក​ការរលាក​នៅ​ខួរ​ក្បាល ដែលអាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់ដល់​ជីវិត​បាន​។​ ក្នុង​ករណី​កម្រ​ខ្លះ​វីរុស​បង្ក​ជំងឺ​ស្រឡទែន ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ការស្ដាប់ បញ្ហាបេះដូង និង​រលូត​កូន​ផង​ដែរ​។​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ឃ្លាំង សុខបញ្ញា កែសម្រួល​ចុងក្រោយ 27/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត