backup og meta

ចេះតែមានបញ្ហារឹងសាច់ដុំ អាចមកពី​កត្តាទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Aug 19, 2021

    ចេះតែមានបញ្ហារឹងសាច់ដុំ អាចមកពី​កត្តាទាំងនេះ

    ការ​ឡើង​រឹង​សាច់​ដុំ​សំដៅ​ទៅ​លើ​អារម្មណ៍​នៃ​ការ​តឹង​សាច់​ដុំ​ដែល​ជា​រឿយៗ​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ និង​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា។ ភាព​រឹង​របស់​សាច់​ដុំ​អាច​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​ប្រើ​សាច់​ដុំ​នៅ​ចំណុច​ណា​មួយ​ច្រើន​ពេក ​ឬ​អាច​បង្ហាញ​ជំងឺ​ប្រចាំ​កាយ​ណាមួយ​។

    តើ​មូល​ហេតុ​អ្វី​បណ្ដាល​ឱ្យ​រឹង​សាច់​ដុំ?

    ការ​រឹង​​សាច់​ដុំ​ភាគ​ច្រើន​កើត​ឡើង​បន្ទាប់​ពី​ការ​ប្រើ​សាច់​ដុំ​គ្រោង​ឆ្អឹង​ច្រើន​ ដែល​កើត​ឡើង​បន្ទាប់​ពី​យើង​ខកខាន​ធ្វើ​ចលនា​យូរ​ ឧទាហរណ៍​បន្ទាប់​ពី​សម្រាក​លើ​គ្រែ​យូរ ឬ​បន្ទាប់​ពី​ចូល​រួម​លំហាត់ប្រាណ​​ថ្មី។ សកម្មភាព​ទាំង​នេះ​អាច​បណ្ដាល​ឱ្យ​ខូច​ខាត​កោសិកា​សាច់​ដុំ​បណ្ដោះ​អាសន្ន​ដែល​នាំ​ឱ្យ​មាន​ភាព​រឹង។ ការ​ឡើង​រឹង​សាច់​ដុំ​ដោយ​សារ​ការ​ប្រើ​សាច់​ដុំ​ច្រើន​ពេក​កើត​ឡើង​ជា​ញឹក​ញាប់​ក្នុង​ចំណោម​មនុស្ស​ដែល​មិនសូវ​ហាត់​ប្រាណ​។

    អតុល្យភាព​អេឡិចត្រូលីត​ក៏​អាច​បណ្ដាល​ឱ្យ​រឹង​សាច់​ដុំ​ ជា​ពិសេស​បន្ទាប់​ពី​ហាត់​ប្រាណ។ អេឡិចត្រូលីត មាន​ដូចជា​សូដ្យូម​ ប៉ូតាស្យូម។ នៅ​ពេលយើង​​ធ្វើ​លំហាត់​ប្រាណ​អេឡិចត្រូលីត​ត្រូវ​បាន​បាត់​បង់​តាម​រយៈ​​ញើស ធ្វើ​ឱ្យ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កាន់​តែ​ពិបាក​ក្នុង​ការ​ជួយ​សម្រួល​ដល់​ចលនា​សាច់​ដុំ។

    តើ​ការ​ឡើង​រឹង​សាច់​ដុំ​ត្រូវ​ព្យា​បាល​យ៉ាង​ដូច​ម្តេច?

    ការ​ព្យាបាល​បញ្ហា​ឡើង​រឹង​​សាច់​ដុំ​ គឺ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក។ ភាព​រឹង​របស់​សាច់​ដុំ​ដោយ​សារ​តែ​ការ​ប្រើ​សាច់​ដុំ​គ្រោង​ឆ្អឹង អាច​នឹង​បាត់​បាត់​ក្នុង​រយៈពេល​ណាមួយ ហើយ​​ការ​ព្យាបាល​តាម​បែប​ផ្សេង​នៅ​ផ្ទះ​ក៏​អាច​ដោះស្រាយ​បាន​ដែរ​។ មនុស្ស​មួយ​ចំនួន​អាច​ជួប​ប្រទះ​ការ​ធូរ​ស្បើយ​ពី​ការ​រឹង​នៃ​សាច់​ដុំ​បន្ទាប់​ពី​សម្រាក​ដោយ​​ដាក់​ដុំ​ទឹក​កកស្អំ ​ឬស្អំនឹង​បន្ទះកម្ដៅ ឬ​ម៉ាស្សា​សាច់​ដុំ។

    ទោះ​យ៉ាង​ណា​ការ​ព្យាបាល​សាច់​ដុំ​រឹង​ ដោយសារតែ​ស្ថាន​ភាព​ជំងឺ ​អាច​ត្រូវ​ការ​ការ​ព្យាបាល​​ ឬ​ការ​ប្រើ​ថ្នាំ ដែល​យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

    ចំណុច​សំខាន់​ត្រូវ​ដឹង​ពី​​ការ​រឹង​សាច់​ដុំ

    ការ​តឹង​សាច់​ដុំ​សំដៅ​លើ​អារម្មណ៍​តឹង​នៅ​ក្នុង​សាច់​ដុំ​ដែល​អាច​ត្រូវ​បាន​អម​ដោយ​ការ​ឈឺ​ចាប់​ និង​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា។ ភាព​រឹង​របស់​សាច់​ដុំ​ជា​រឿយៗ​កើត​ឡើង​បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​ ឬ​ការ​ប្រើ​សាច់​ដុំ​ច្រើន​ពេក​ឬ​អសកម្ម​រាង​កាយ​អស់​រយៈ​ពេល​យូរ​ពេក​។

    បើ​មិន​ដូច្នោះ​ទេ​ការ​ឡើង​រឹង​សាច់​ដុំ​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខ​ភាពចំនួន​ដូច​ជា ជំងឺសា​ច់ដុំ និង​ជំងឺ​សរសៃ​ប្រសាទសាច់ដុំ​។ សញ្ញា​ និង​រោគ​សញ្ញា​អាច​នឹង​ប្រែ​ប្រួល​អាស្រ័យ​លើ​មូល​ហេតុ​នៃ​ការ​ឡើង​រឹង​សាច់​ដុំ​ ប៉ុន្តែ​វា​អាច​មាន​ការ​ឈឺ​ចាប់​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​ ពិបាកឱន​ ឬ​ពិបាក​រក្សា​លំនឹង។

    មូល​ហេតុ​នៃ​ការ​រឹង​សាច់​ដុំ​នឹង​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ផ្អែក​លើ​ប្រវត្តិ​ជំងឺ ​និង​ការ​ពិនិត្យ​រាង​កាយ​ជា​មួយ​នឹង​ការ​វាយ​តម្លៃ​តាម​ដាន​ប្រសិន​បើ​ចាំ​បាច់​ទាក់​ទង​នឹង​មូល​ហេតុ​ដែល​បាន​បង្ហាញ។ ជា​ទូ​ទៅ​ការ​តឹង​សាច់​ដុំ​អាច​ត្រូវ​បាន​ព្យាបាល​នៅ​ផ្ទះ​ដោយ​ការ​សម្រាក​សាច់​ដុំ​រឹង​ដោយ​ប្រើ​កម្ដៅ​ និង​ស្អំទឹកកក ពត់ពែន​ខ្លួន ​និង​ម៉ាស្សា​សាច់​ដុំ។ ការ​ព្យាបាល​ដែល​ទូលំ​ទូលាយ​ជាង​នេះ​អាច​រួម​បញ្ចូល​ទាំង​ការ​ព្យាបាល​រាង​កាយ​ និង​ថ្នាំ​អាស្រ័យ​លើ​ស្ថាន​ភាព​សុខ​ភាព​ជាក់​ស្ដែង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Aug 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម