home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រកឃើញអូមីក្រុង​ឆ្លងក្នុង​សហគមន៍ ១០ករណី​ទៀត នៅ​ល្ងាចនេះ

រកឃើញអូមីក្រុង​ឆ្លងក្នុង​សហគមន៍ ១០ករណី​ទៀត នៅ​ល្ងាចនេះ

សម្តេច ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃទី១០ ខែ​មករា ឆ្នាំ២០២២ នេះ​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​រក​ឃើញ​វីរុស​កូវីដ-១៩ ប្រភេទ​អូមីក្រុង​ចំនួន​១០​ករណី​បន្ថែម​ទៀត ធ្វើ​ចំនួន​ឆ្លង​ក្នុង​សហគមន៍​ឡើង​ដល់​១៤​ករណី​។​

ក្នុង​សារ​សំឡេង​ចេញ​ផ្សាយ​នៅ​ល្ងាច​នេះ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់​ថា ក្រ​សួង​សុខាភិបាល​នៅថ្ងៃទី១០ នេះ​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូវីដ-១៩ ប្រភេទ​អូមីក្រុង​ចំនួន​៣៤​ករណី ក្នុង​នោះ​ករណី​នាំចូល​ចំនួន​២៤​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍​មាន​ចំនួន១០​ករណី។

ទោះបីជា​មាន​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ចូល​ក្នុង​សហគមន៍​ក្ដី តែ​សម្ដេច​ ថា​ប្រទេស​នៅ​បើក​ដំណើរ​ការ​ធ​ម្មតា ​តែ​បាន​ណែ​នាំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ជូន​ដល់​ប្រ​ជា​ពល​រដ្ឋ​។ សម្តេច បញ្ជាក់​ដែរ​ថា ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ ត្រូវ​មាន​គម្លាត​យ៉ាង​តិច​បួន​ខែ​ពី​ដូស​ទៅ២​ បើ​មិន​ដូច​នេះ​ទេ មន្ត្រី​សុខាភិបាល​នឹង​មិន​ចាក់​ជូន​នោះ​ទេ​ ដោយ​បារម្ភ​ពី​សុវត្ថិភាព និង​ប្រសិទ្ធិភាព​។

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​៨ មករា កម្ពុជា​បាន​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ករណី​ដំបូងក្នុង​សហគមន៍ និង​នៅ​ថ្ងៃ​ទី​៩ រក​ឃើញ​បី​​ករណី​បន្ថែម​ទៀត​។

វីរុស​បំប្លែង​ថ្មី Omicron

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 2 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត