តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

​​ឈឺ​ខ្នង​មិន​បាត់ ​ អាច​បណ្ដាល​មក​​ពី​ទម្លាប់​ប្រចាំថ្ងៃ​ទាំង​នេះ

    ​​ឈឺ​ខ្នង​មិន​បាត់ ​ អាច​បណ្ដាល​មក​​ពី​ទម្លាប់​ប្រចាំថ្ងៃ​ទាំង​នេះ

    នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ អាការៈ​ឈឺ​ខ្នង​នឹង​កើត​ឡើង​​កាន់​តែ​ញឹកញាប់​។​ ប៉ុន្តែ​គ្នា​យើង​ភាគ​ច្រើន​ មិន​ធ្លាប់​បាន​ដឹង​ឡើយ​ថា​ ទម្លាប់​ប្រចាំ​ថ្ងៃ​ក៏​ជា​មូលហេតុ​បណ្ដាល​ឲ្យ​យើង​ឈឺ​ខ្នង​ផង​ដែរ។​ នៅ​ពេល​ដែល​ការ​ឈឺ​ខ្នង​ក្លាយ​ទៅ​ជា​រ៉ាំរ៉ៃ​ វា​អាច​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ស្វែង​រក​អំពី​មូលហេតុ​​ដែល​បណ្ដាល​ឲ្យ​មាន​អាការៈ​ឈឺ​ខ្នង​​ ក៏​ដូចជា​ព្យាយាម​កែ​ទម្លាប់​មិន​ល្អ​ទាំង​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​។

    ១. អង្គុយ​នៅ​មួយ​កន្លែង​រយៈ​ពេល​យូរ​

    ​ពិត​ណាស់​ ​​ការ​អង្គុយ​​រយៈពេល​យូរ​នៅ​មួយ​កន្លែង​ ​គឺ​ជា​ការ​​អាច​ដាក់​សម្ពាធ​លើ​ឆ្អឹង​ខ្នង​របស់​យើង ជា​ហេតុ​​បណ្ដាល​ឲ្យ​យើង​ឈឺ​ខ្នង​។ ដូច​នេះ​ យើង​ត្រូវ​ថែទាំ​ឥរិយាបថ​ក្នុង​ការ​អង្គុយ​​ឲ្យ​បាន​ល្អ​ ដោយ​​អង្គុយ​ឲ្យ​ត្រង់​ខ្លួន​​ជានិច្ច​។

    ២. គេង​​លើ​ពូក​ដែល​​គ្មាន​ផាសុកភាព​

    ​យោង​តាម​National Sleep Foundation បាន​បញ្ជាក់​ថា​ ពូក​គេង​ដែល​ល្អ​មាន​អាយុកាល​ត្រឹមតែ​៩​ទៅ​១០​ឆ្នាំ​ប៉ុណ្ណោះ​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​គេង​នៅ​លើ​ពូក​ចាស់​ វា​ក៏​អាច​បង្កើន​សម្ពាធ​លើ​ឆ្អឹង​ខ្នង​របស់​យើង​ដូច​គ្នា​ ដែល​បង្ក​ទៅ​ជា​ការ​ឈឺ​ខ្នង​ធ្ងន់ធ្ងរ​។

    ៣. កង្វះ​លំហាត់​ប្រាណ​ជា​ទៀងទាត់​

    ​ប្រសិនបើ​យើង​មិន​​​សូវ​ហាត់ប្រាណ​ជា​ប្រចាំ​ទេ​នោះ​ វា​ក៏​អាច​ជា​មូលហេតុ​មួយ​ដែល​បណ្ដាល​ឲ្យ​ឈឺ​ខ្នង​ផង​ដែរ។​ ជាក់​ស្ដែង​ ​រាងកាយ​របស់​យើង​ត្រូវការ​ធ្វើ​ចលនា​ជា​ទៀងទាត់​ បើ​មិន​ដូច្នោះ​ទេ​ រាងកាយ​នឹង​ចាប់ផ្ដើម​ស្ពឹក​ស្រពន់​ ដែល​នាំ​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ខ្នង​នេះ​ឡើង​។

    ៤. ជក់​បារី​

    ការ​ជក់​បារី​ កាត់បន្ថយ​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​ និង​​ធ្វើ​ឲ្យ​ឆ្អឹង​ថ្មី​មិន​អាច​លូតលាស់​បាន​។​ បន្ថែម​ពី​នេះ​ ការ​ក្អក​ជា​ញឹកញាប់​ ដែល​កើត​​ចេញ​ពី​ការ​ជក់​បារី​ ក៏​អាច​បណ្ដាល​ឲ្យ​យើង​ឈឺ​ខ្នង​បាន​ដែរ​។

    ៥. លើស​ទម្ងន់​

    ការ​លើស​ទម្ងន់​ អាច​ធ្វើ​ឲ្យ​យើង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​ទាំង​ឈឺ​ខ្នង ពីព្រោះ​វា​បន្ថែម​សម្ពាធ​ទៅ​លើ​សាច់ដុំ​ និង​ឆ្អឹង​ខ្នង​របស់​យើង​។​

    ឈឺខ្នង២

    ៦. គេង​មិន​គ្រប់គ្រាន់​

    ​​ទម្លាប់​​គេង​មិន​ល្អ​ អាច​ធ្វើ​ឲ្យ​យើង​ងាយ​ទទួល​រង​ការ​ឈឺ​ចាប់ ហើយ​ប្រសិនបើ​គ្នា​យើង​គេង​មិន​គ្រប់គ្រាន់​ទេ​នោះ​ អាការៈ​ឈឺ​ខ្នង​នឹង​កាន់​តែ​អាក្រក់​​ទៅ​ៗ​។

    ៧. ខ្វះ​អាហារូបត្ថម្ភ​

    ​​ចំពោះ​អ្នក​ដែល​មិន​ទទួល​បាន​បរិមាណ​កាល់ស្យូម​ វីតាមីន​D និង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដទៃ​ទៀត​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​​គ្រប់គ្រាន់​​ គឺ​មាន​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​ការវិវត្តន៍​ទៅ​ជា​អាការៈ​ឈឺ​ខ្នង​នេះ​ដូច​គ្នា​។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.healthshots.com/preventive-care/self-care/10-everyday-habits-that-are-causes-of-back-pain/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 19/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត