ជំងឺឆ្អឹងផ្សេងទៀត

ជំងឺ​សន្លាក់​ផ្សេងទៀត​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ឈឺសន្លាក់​និង​សរសៃពួរផ្សេងៗ​ទៀត​ជា​ច្រើន បូក​រួម​ទាំង​​​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺឆ្អឹងផ្សេងទៀត

សុខភាពខួរឆ្អឹង! ហេតុអ្វីយើងចាំបាច់ត្រូវយកចិត្ដទុកដាក់ខ្លាំង?

ខួរឆ្អឹងមានមុខងារសំខាន់ក្នុងការផលិតគ្រាប់ឈាម រក្សាជាតិខ្លាញ់ បំប្លែងជាថាមពល និងបង្កើនការលូតលាស់ដល់រាងកាយ។ ប្រសិនជា​ខួរឆ្អឹងមានសុខភាពមិនល្អ នោះរាងកាយនឹងប្រឈមបញ្ហាដូចជា កើត​ជំងឺវិបត្តិគ្រាប់ឈាម​ ម៉ាសសាច់ដុំចុះខ្សោយ រាងកាយទ្រុឌទ្រោម និងដំណើរការលូតលាស់រាងកាយក៏មិនល្អប្រសើរ។ ហេតុនេះហើយទើបយើងត្រូវរក្សាសុខភាពខួរឆ្អឹងឲ្យបានល្អ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! នៅក្នុងរាងកាយ ខួរឆ្អឹងចែកចេញជា២ប្រភេទសំខាន់ៗ គឺខួរឆ្អឹងក្រហម និង ខួរឆ្អឹងលឿង។ ខួរឆ្អឹងទាំងពីរមានមុខងារផ្សេងៗគ្នា។​ ខួរឆ្អឹងក្រហម៖ មានតួនាទីផលិតកោសិកាឈាម(hematopoiesis)។ កោសិកាដើមនៅក្នុងខួរឆ្អឹងក្រហមបង្កើតបានជា គ្រាប់ឈាមក្រហម គ្រាប់ឈាមស និង ប្លាកែត។ ពោលខួរឆ្អឹងក្រហម មានមុខងារផលិតគ្រាប់ឈាមក្នុងរាងកាយ។ ខួរឆ្អឹងលឿង៖​ មានមុខងាររក្សាខ្លាញ់ទុកសម្រាប់ប្រើប្រាស់។ ក្នុងខួរឆ្អឹងលឿងមានកោសិកាដើមចំនួន២ទៀត គឺ adipocytes និង mesenchymal កោសិកាទាំងពីរមានមុខងាររក្សាជាតិខ្លាញ់ សម្រាប់បំប្លែងថាមពល ប្រើប្រាស់ជំនួយ​ដល់ការលូតលាស់របស់ឆ្អឹង​ ឆ្អឹងខ្ចី សាច់ដុំ និងកោសិកាផ្សេងៗច្រើនទៀត ក្នុងរាងកាយ។ ប្រសិនជាខួរឆ្អឹងមិនមានសុខភាពល្អ តើអាចបង្កការលំបាកអ្វីខ្លះដល់រាងកាយ? លទ្ធផលជាក់ស្ដែង ក្នុងករណីដែលខួរឆ្អឹងមានបញ្ហា នោះរាងកាយរបស់យើង ក៏ប្រឈមបញ្ហាផងដែរ។ បញ្ហាសំខាន់ៗដែលប្រឈមកើតឡើងច្រើនមានដូចជា៖ ប្រឈមកើតជំងឺវិបត្តិគ្រាប់ឈាម៖ ជំងឺវិបត្តិគ្រាប់ឈាមជាច្រើនប្រភេទដែលបង្កឡើងដោយសារការបំពេញមុខងារមិនប្រក្រតីរបស់ខួរឆ្អឹង មានដូចជា ជំងឺស្លេកស្លាំង មហារីកគ្រាប់ឈាម ខ្វះគ្រាប់ឈាមក្រហម និង​ខ្វះគ្រាប់ឈាមស ដែល​អាចកើតឡើងនៅពេលខួរឆ្អឹងមានបញ្ហា។ ងាយប្រឈមឆ្លងមេរោគ៖ […]

ស្វែងរក ជំងឺឆ្អឹងផ្សេងទៀត

ជំងឺឆ្អឹងផ្សេងទៀត

អាហារ​សំខាន់ៗជួយ​ឲ្យ​ឆ្អឹង​​មាន​សុខ​ភាព​រឹងមាំ​ ពីក្មេងដល់ចាស់

របប​អាហារ​សុខភាព​នឹង​ជួយ​ឲ្យ​ឆ្អឹង​​មាន​សុខ​ភាព​រឹងមាំ​តាំង​ពី​ក្មេង​វ័យ និង​អាច​រក្សា​ឆ្អឹង​ឲ្យ​នៅ​មាន​សុខ​ភាព​ល្អ​ដល់​​វ័យ​ចំណាស់​។ រាង​កាយ​យើង​ត្រូវ​ការ​កាល់​ស្យូម​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​ឆ្អឹង​មាន​សុខភាព​ល្អ និង​ត្រូវ​ការ​វីតាមីនD ដើម្បី​ស្រូប​យក​កាល់ស្យូម​។​ ឆ្អឹង​មាន​សុខភាព​មិន​ល្អ​អាច​បង្ក​ឲ្យ​មាន​ជា​បញ្ហា​ក្រិន និង​ពុក​ឆ្អឹង និង​បង្កើន​ហានិភ័យ​​បាក់​ឆ្អឹង និង​ដួល​នៅ​ពេល​វ័យ​ចំណាស់​។​​​ ដើម្បី​ឲ្យ​រាង​កាយ​យើង​មាន​ឆ្អឹង​មួយ​ប្រកប​ដោយ​សុខភាព​ល្អ របប​អាហារ​មាន​តុល្យភាព​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម​​ គឺ​ជា​រឿង​ចាំបាច់​។ ​យ៉ាងណា របប​អាហារ​តែ​មួយ​មុខ​មិន​ទាន់​គ្រប់​គ្រាន់​ក្នុង​ការ​ជួយ​ឲ្យ​ឆ្អឹង​មាន​សុខ​ភាព​រឹង​មាំ​នោះ​ទេ យើង​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ និង​ចៀស​វាង​កត្តា​ប្រឈម​នានា​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ពុក​ឆ្អឹង​។ ១. កាល់ស្យូម​ មនុស្ស​ពេញ​វ័យ​ត្រូវ​ការ​កាល់ស្យូម​៧០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។ គ្រប់​គ្នា​អាច​ទទួល​បាន​កាល់ស្យូម​ពី​​អាហារ​ចម្រុះ និង​មាន​តុល្យភាព​។ ប្រ​ភព​ដ៏​ល្អ​របស់​កាល់​ស្យូម​មាន​​ដូច​ជា៖​ ទឹកដោះ​គោ ឈីស និង​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​ បន្លែ​ស្លឹក​បៃ​តង ដូចជា​ខាត់​ណាខៀវ ស្ពៃក្ដោប និង​ពោត​បារាំង សណ្ដែក​សៀង តៅហ៊ូ និង​គ្រាប់​ផ្លែ​ឈើ ជា​ដើម។​ ​២. វីតាមីន​D មនុស្ស​ពេញ​វ័យ​ត្រូវ​ការ​វីតាមីនD ១០​មីក្រូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ វា​ជា​ការ​ពិបាក​បន្តិច​ដែល​យើង​អាច​ទទួល​បាន​វីតាមីន​D ពី​របប​អាហារ​ ប៉ុន្តែ​យើង​អាច​ទទួល​បាន​វីតាមីន​D ពី​ពន្លឺ​ព្រះ​អាទិត្យ​តាម​​រយៈ​ការ​ធ្វើ​ប្រតិកម្ម​រវាង​ពន្លឺ​ព្រះអាទិត្យ និង​ស្បែក​។ គ្នា​យើង​អាច​ចំណាយ​ពេល​បន្តិច​បន្តួច​នៅ​ក្រោម​ពន្លឺ​ថ្ងៃ ដើម្បី​ឲ្យ​ស្បែក​បាន​ស្រួល​យក​វីតាមីន​D ពី​ពន្លឺ​ព្រះអាទិត្យ​។ ការ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ គ្នា​យើង​ក៏​ត្រូវ​ប្រយ័ត្ន​ដែរ ព្រោះ​​ថា​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក។ មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ណា​មួយ​ថា​យើង​គួរ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​យូរ​ប៉ុនណា ទើប​បាន​ទទួល​វីតាមីនD គ្រប់​គ្រាន់​សម្រាប់​រាង​កាយ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ធ្វើ​គឺ​រក​ពេល​សម​ស្រប​​ដើម្បី​ទទួល​បាន​ពន្លឺ​ព្រះអាទិត្យ និង​មិន​ធ្វើ​ឲ្យ​យើង​រលាក​ស្បែក​។ ករណី​ខ្លះ គ្នា​យើង​មួយ​ចំនួន​​ទំនង​ជា​អាច​ត្រូវ​គ្រូ​ពេទ្យ​ណែ​នាំ​ឲ្យ​ប្រើ​ថ្នាំ​វីតាមីនD បើ​សិន​ជា​​មិន​អាច​ទទួល​បាន​​វីតាមីន​នេះ​គ្រប់គ្រាន់​ពី​ព្រះ​អាទិត្យ​​។ ​​​ក្រៅពី​ពន្លឺ​ព្រះ​អាទិត្យ អាហារ​មួយ​ចំនួន​ដូច​ជា​ស៊ុត ត្រីសាម៉ុន ស្រីសាឌីន និង​អាហារ​បន្ថែម​វីតាមីនD មួយ​ចំនួន​ទៀត ក៏​ជា​ប្រភព​នៃ​វីតាមីន​D ដែរ​។ ៣. ប្រយ័ត្ន​លើស​វីតាមីន A ការ​សិក្សា​មួយ​ចំនួន​បាន​បញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​វីតាមីនA […]


ជំងឺឆ្អឹងផ្សេងទៀត

ឈឺសន្លាក់ញឹកញាប់ ឬមានបញ្ហាតម្រងនោម អាចមកពីឡើងជាតិអាស៊ីដអ៊ុយរិកក្នុងឈាម

អាស៊ីដ​អ៊ុយរិក ជា​កាក​សំណល់​មេតាបូលិក​ផលិត​ដោយ​សរីរាង្គ និង​បរិភោគ​អាហារ​សម្បូរ​ជាតិ​ពុយរីន​ច្រើន​ហួស ឬ​អសមត្ថភាព​ក្នុង​ការ​បញ្ចេញ​សារធាតុ​នេះ​ពី​ក្នុង​ខ្លួន។ កម្រិតជាតិ​អាស៊ីត​អ៊ុយរិក​ខ្ពស់​នៅ​ក្នុង​ឈាម ជា​វិបត្តិ​មេតាបូលិក​ដែល​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​សន្លាក់ និង​តម្រងនោម។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ​កាល់ម៉ែត។ មូលហេតុ និង​កត្តា​រួមផ្សំ​បង្ក​បញ្ហា​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម - ជំងឺ​នេះ​ច្រើន​កើត​លើ​មនុស្ស​ប្រុស​វ័យ​លើស​ពី​៥០​ឆ្នាំ - លើស​ពី ​៩៥%​ នៃ​ជំងឺ​នេះ ​មិន​មាន​មូលហេតុ​ជាក់លាក់ - មូលហេតុ​ដទៃ​ទៀត​បណ្ដាល​ឲ្យ​មាន​វិបត្តិ​លើស​ជាតិ​អាស៊ីដ​អ៊ុយរិក​មាន​៖ ជំងឺ​ខ្សោយ​តម្រងនោម​រ៉ាំរ៉ៃ ជំងឺ​បែក​គ្រាប់​ឈាម ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ការ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ។ល។ គណនា BMR នៅទីនេះ គណនា BMI នៅទីនេះ រោគ​សញ្ញា​ឡើង​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម - ឈឺ​សន្លាក់ (លើ​ម្រាម​មេជើង ក​ជើង ជង្គង់ កដៃ...) - ហើមនៅ​សន្លាក់​ដែល​ឈឺ ពិសេស​ពេល​យប់ - ក្ដៅ​ខ្លួន - ឈឺ​សន្លាក់​ខ្លាំង​ក្រោយ​ញ៉ាំ​គ្រឿង​ស្រវឹង គ្រឿង​សមុទ្រ សាច់​ក្រហម ឬ​គ្រឿង​ក្នុង​សត្វ -​ ឡើង​ដុំ​ពក​ក្រោម​ស្បែក (ដុំ​កំណក​ជាតិ​អាស៊ីដ)។ [embed-health-tool-pregnancy-weight-gain] ចំពោះ​គ្នា​យើង​ដែល​មាន​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ ឬ​លើស​ជាតិ​អាស៊ីដ​ក្នុង​ឈាម​ស្រាប់ គួរ​អនុវត្ត​តាម​ដំបូន្មាន​គ្រូពេទ្យ​ដូច​ខាងក្រោម ដើម្បី​ថែទាំ​សុខភាព​ឲ្យ​ល្អ៖ ១. ចៀស​វាង​ការ​បរិភោគ​អាហារសម្បូរ​ជាតិ​ពុយរីន (នំបុ័ង ផ្លែឈើ ស៊ុត...) ២. ផឹកទឹក តិច​បំផុត ២លីត្រ/ថ្ងៃ ៣. ពិគ្រោះ និង​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​រក​មូលហេតុ និង​ផល​ប៉ះពាល់​ផ្សេងៗ​ឲ្យ​បាន​ច្បាស់លាស់។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ […]


ជំងឺឆ្អឹងផ្សេងទៀត

​​ឈឺ​ខ្នង​មិន​បាត់ ​ អាច​បណ្ដាល​មក​​ពី​ទម្លាប់​ប្រចាំថ្ងៃ​ទាំង​នេះ

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ អាការៈ​ឈឺ​ខ្នង​នឹង​កើត​ឡើង​​កាន់​តែ​ញឹកញាប់​។​ ប៉ុន្តែ​គ្នា​យើង​ភាគ​ច្រើន​ មិន​ធ្លាប់​បាន​ដឹង​ឡើយ​ថា​ ទម្លាប់​ប្រចាំ​ថ្ងៃ​ក៏​ជា​មូលហេតុ​បណ្ដាល​ឲ្យ​យើង​ឈឺ​ខ្នង​ផង​ដែរ។​ នៅ​ពេល​ដែល​ការ​ឈឺ​ខ្នង​ក្លាយ​ទៅ​ជា​រ៉ាំរ៉ៃ​ វា​អាច​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ស្វែង​រក​អំពី​មូលហេតុ​​ដែល​បណ្ដាល​ឲ្យ​មាន​អាការៈ​ឈឺ​ខ្នង​​ ក៏​ដូចជា​ព្យាយាម​កែ​ទម្លាប់​មិន​ល្អ​ទាំង​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​។ ១. អង្គុយ​នៅ​មួយ​កន្លែង​រយៈ​ពេល​យូរ​ ​ពិត​ណាស់​ ​​ការ​អង្គុយ​​រយៈពេល​យូរ​នៅ​មួយ​កន្លែង​ ​គឺ​ជា​ការ​​អាច​ដាក់​សម្ពាធ​លើ​ឆ្អឹង​ខ្នង​របស់​យើង ជា​ហេតុ​​បណ្ដាល​ឲ្យ​យើង​ឈឺ​ខ្នង​។ ដូច​នេះ​ យើង​ត្រូវ​ថែទាំ​ឥរិយាបថ​ក្នុង​ការ​អង្គុយ​​ឲ្យ​បាន​ល្អ​ ដោយ​​អង្គុយ​ឲ្យ​ត្រង់​ខ្លួន​​ជានិច្ច​។ ២. គេង​​លើ​ពូក​ដែល​​គ្មាន​ផាសុកភាព​ ​យោង​តាម​National Sleep Foundation បាន​បញ្ជាក់​ថា​ ពូក​គេង​ដែល​ល្អ​មាន​អាយុកាល​ត្រឹមតែ​៩​ទៅ​១០​ឆ្នាំ​ប៉ុណ្ណោះ​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​គេង​នៅ​លើ​ពូក​ចាស់​ វា​ក៏​អាច​បង្កើន​សម្ពាធ​លើ​ឆ្អឹង​ខ្នង​របស់​យើង​ដូច​គ្នា​ ដែល​បង្ក​ទៅ​ជា​ការ​ឈឺ​ខ្នង​ធ្ងន់ធ្ងរ​។ ៣. កង្វះ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ ​ប្រសិនបើ​យើង​មិន​​​សូវ​ហាត់ប្រាណ​ជា​ប្រចាំ​ទេ​នោះ​ វា​ក៏​អាច​ជា​មូលហេតុ​មួយ​ដែល​បណ្ដាល​ឲ្យ​ឈឺ​ខ្នង​ផង​ដែរ។​ ជាក់​ស្ដែង​ ​រាងកាយ​របស់​យើង​ត្រូវការ​ធ្វើ​ចលនា​ជា​ទៀងទាត់​ បើ​មិន​ដូច្នោះ​ទេ​ រាងកាយ​នឹង​ចាប់ផ្ដើម​ស្ពឹក​ស្រពន់​ ដែល​នាំ​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ខ្នង​នេះ​ឡើង​។ ៤. ជក់​បារី​ ការ​ជក់​បារី​ កាត់បន្ថយ​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​ និង​​ធ្វើ​ឲ្យ​ឆ្អឹង​ថ្មី​មិន​អាច​លូតលាស់​បាន​។​ បន្ថែម​ពី​នេះ​ ការ​ក្អក​ជា​ញឹកញាប់​ ដែល​កើត​​ចេញ​ពី​ការ​ជក់​បារី​ ក៏​អាច​បណ្ដាល​ឲ្យ​យើង​ឈឺ​ខ្នង​បាន​ដែរ​។ ៥. លើស​ទម្ងន់​ ការ​លើស​ទម្ងន់​ អាច​ធ្វើ​ឲ្យ​យើង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​ទាំង​ឈឺ​ខ្នង ពីព្រោះ​វា​បន្ថែម​សម្ពាធ​ទៅ​លើ​សាច់ដុំ​ និង​ឆ្អឹង​ខ្នង​របស់​យើង​។​ ៦. គេង​មិន​គ្រប់គ្រាន់​ ​​ទម្លាប់​​គេង​មិន​ល្អ​ អាច​ធ្វើ​ឲ្យ​យើង​ងាយ​ទទួល​រង​ការ​ឈឺ​ចាប់ ហើយ​ប្រសិនបើ​គ្នា​យើង​គេង​មិន​គ្រប់គ្រាន់​ទេ​នោះ​ អាការៈ​ឈឺ​ខ្នង​នឹង​កាន់​តែ​អាក្រក់​​ទៅ​ៗ​។ ៧. ខ្វះ​អាហារូបត្ថម្ភ​ ​​ចំពោះ​អ្នក​ដែល​មិន​ទទួល​បាន​បរិមាណ​កាល់ស្យូម​ វីតាមីន​D និង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដទៃ​ទៀត​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​​គ្រប់គ្រាន់​​ គឺ​មាន​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​ការវិវត្តន៍​ទៅ​ជា​អាការៈ​ឈឺ​ខ្នង​នេះ​ដូច​គ្នា​។


ជំងឺឆ្អឹងផ្សេងទៀត

ផឹកគ្រឿង​ស្រវឹងឲ្យចេះប្រមាណ ប្រយ័ត្នជួបបញ្ហាឆ្អឹងពុកផុយដោយមិនដឹងខ្លួន

អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃមាន​ឥទ្ធិ​ពល​​យ៉ាង​ខ្លាំង​លើ​សុខភាព​ឆ្អឹង​របស់​យើង។ ​បែប​នេះហើយ​បានជា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​សម្បូរ​ដោយ​ជាតិ​កាល់​ស្បូម វីតាមីន D និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត​ដើម្បី​សុខ​ភាព​ឆ្អឹង និង​សុខភាព​ទូទៅ​ផ្សេង​ទៀត​។ គ្នា​យើង​ដឹង​ទេ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ឆ្អឹង​យើង​ខ្សោយ និង​​កំហាប់​ថយ​ចុះ​​ផង​ដែរ​។ ​១. គ្រឿង​ស្រវឹង​ និង​សុខភាព​ឆ្អឹង​ តាម​ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ការ​ផឹក​គ្រឿង​ស្រវឹង​ជោគ​ជាំ​ជា​ប្រចាំ​ ពិសេស​​ក្មេងៗ​ក្នុង​វ័យ​ជំទង់ និង​វ័យ​​កំពុង​ពេញ​​កម្លាំង​ បា​នធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខភាព​ឆ្អឹង អាច​ប្រឈម​នឹង​ការ​​បាត់​បង់​ឆ្អឹង​នៅ​វ័យ​កាន់​តែ​ចាស់​។ គណនា BMR នៅទីនេះ គណនា BMI នៅទីនេះ គ្នា​យើង​ត្រូវ​ដឹង​ថា​កាល់ស្យូម​ ជា​សារធាតុ​ចិញ្ចឹម​សំខាន់​មួយ​សម្រាប់​សុខភាព​ឆ្អឹង ហើយ​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់​កុល​ ជា​សត្រូវ​នឹង​កាល់​ស្យូម​។ ជាតិ​អាល់​កុល​មាន​ផល​រំខាន​ដល់​កាល់​ស្យូម នាំ​​ឆ្អឹង​របស់​យើង​នឹង​ចុះ​ខ្សោយ​ដោយ​សារ​ទទួល​បាន​​ជាតិ​កាល់ស្យូម​មិន​គ្រប់​គ្រាន់​។ អ្នក​ផឹក​គ្រឿង​ស្រវឹង​ច្រើន អាច​ប្រឈម​ខ្លាំង​នឹង​ការ​បាក់​ឆ្អឹង​​ដោយសារតែ​ឆ្អឹង​ផុយ​ស្រួយ និង​​ប្រព័ន្ធប្រសាទ​ត្រូវ​បំផ្លាញ ជា​ពិសេស​ត្រង់​ត្រគាក​ និង​ឆ្អឹង​ខ្នង​។​ ការ​បាក់​ឆ្អឹង​នេះ​នឹង​មិន​ងាយ​ជា​សះ​វិញ​ទេ ដោយ​សារ​តែ​កង្វះ​សារធាតុ​ចិញ្ចឹម​។​ តាម​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ពេល​យើង​ឈប់​ផឹក​គ្រឿង​ស្រវឹង​ ឆ្អឹង​របស់​យើង​នឹង​ជាសះស្បើយ​បាន​លឿន​គួរ​សម។ ម្យ៉ាង​ទៀត ឆ្អឹង​ដែល​បាត់បង់​ក៏​នឹង​វិល​មក​រក​សភាព​ដើម​វិញ បន្ទាប់​ពី​ឈប់​ផឹក​គ្រឿង​ស្រ​វឹង​។ ២. គួរ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ណា?​ ​តាម​ការ​ណែ​នាំ ​សម្រាប់​ប្រុសៗ ​មិន​គួរ​ផឹក​ស្រាបៀរ​លើ​ស​ពី​ពីរ​​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​​ និង​សម្រាប់​ស្រា​វិញ ​មិន​គួរ​លើស​ពី​ពីរ​​​កែវ​​នោះ​ដែរ​ក្នុង​មួយ​ថ្ងៃ​ ដែល​មួយ​កែវ​មាន​ចំណុះ​ប្រហែល​១៥០​មិល្លី​លីត្រ​។ ចំណែកស្រីៗ​វិញ មិន​គួរ​ផឹក​ស្រា​បៀរ​លើស​ពី​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ឬ​បើ​ស្រា​វិញ​ក៏​មិន​គួរ​លើស​ពី​មួយ​កែវ​ដូច​គ្នា​។​ [embed-health-tool-bmi] យ៉ាងណា គ្នា​យើង​ត្រូវចាំ​ថា​ គ្រាន់​តែ​យើង​ផឹក​គ្រឿង​ស្រវឹង​ត្រឹម៦០​មិល្លីលីត្រ ទៅ​ប្រហែល​៩០​មិល្លីលីត្រ ជា​រៀង​រាល់​ថ្ងៃ រាង​កាយ​របស់​យើង​នឹង​មិន​អាច​ស្រូប​យក​ជាតិ​កាល់​​ស្យូម​បាន​ពេញ​លេញ​នោះ​ទេ​។ ជាតិ​អាល់​កុល​បាន​រំខាន​ដល់​លំពែង​​ក្នុង​ការ​ស្រូប​យក​ជាតិ​កាល់​ស្យូម និង​វីតាមីន​D។​ ដូច​គ្នា​ដែរ […]


ជំងឺឆ្អឹងផ្សេងទៀត

កុំប្រហែស! ជំងឺ​ឆ្អឹងទន់ កើតឡើងដោយខ្វះវីតាមីនមួយនេះ

ជំងឺ​ឆ្អឹងទន់ ​សំដៅ​ទៅ​លើ​ករណី​ទន់​ឆ្អឹង​បណ្ដាល​មក​ពី​កង្វះ​វីតាមីន ​D ​បង្ក​ឲ្យ​បាក់ឆ្អឹង​ទាំង​មនុស្ស​ចាស់ ​ក្មេងៗ ខណៈ​មនុស្ស​ពេញ​វ័យ​ អាច​បណ្តាល​ឲ្យ​ទៅ​ជា​កោង​ឆ្អឹង​ ពិសេស​ឆ្អឹង​នៅ​ត្រង់​ជើង​សម្រាប់​ទប់​លំនឹង និង​ទ្រ​ដង​ខ្លួន​ជា​ដើម។ ជំងឺ​នេះខុស​ពី​ពុក​ឆ្អឹង​ត្រង់​ថា ​ពុក​ឆ្អឹង​ធ្វើ​ឲ្យ​ឆ្អឹង​ស្ដើង​ជាង​មុន​ និង​ងាយ​បាក់។ មនុស្ស​ពេញ​វ័យ​គេ​ហៅ​ថា​រោគ​ឆ្អឹង​ទន់ ​ចំពោះ​ក្មេង​គេ​ហៅ​ជំងឺ​ Ricket ​ភាគ​ច្រើន​កើត​លើ​ស្ត្រី ​និង​ពេល​ខ្លះ​​​ស្ត្រី​កំពុងមាន​ផ្ទៃ​ពោះ​ ក៏​អាច​កើត​ដូចគ្នា។ ១.រោគសញ្ញាជំងឺ​នេះ​មាន​អ្វី​ខ្លះ? រោគសញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​រួម​មាន៖ – ឆ្អឹង​ឆាប់​ប្រេះ​ ស្រួយ ឬ​បាក់ – ខ្សោយ​សាច់​ដុំ ​វិបត្តិ​នេះ​កើត​ឡើង​នៅ​កន្លែង​តំណ​រវាង​សាច់ដុំ ​និង​ឆ្អឹង បង្ក​ឲ្យពិបាក​ដើរ ឬ​ដើរ​វៀច​តែម្តង – ឈឺ​ចុក​ណែន​ឆ្អឹង​ចាប់​ពី​ត្រគាក​ចុះ​ក្រោម​ ចង្កេះ ជើង និង​ពេល​ខ្លះ​ឈឺ​ឡើង​ដល់​ឆ្អឹង​ជំនីរ។ បើ​ជាតិ​កាល់ស្យូម​ក្នុង​ឈាមទាប​ យើង​អាចប្រទះ​រោគ​សញ្ញា​ដូចជា៖ – បេះដូង​លោត​ខុស​ប្រក្រតី – ស្ពឹក​មាត់ ដៃ និង​ជើង – កន្ត្រាក់​គាំង​ដៃ​ ឬ​ជើង បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្សយើង​​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អបំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ២.មូលហេតុ​បង្ក​មានអ្វីខ្លះ? វីតាមីន ​D មាន​សារៈ​សំខាន់ ​ជួយ​ស្រូប​យក​កាល់ស្យូមពី​ក្រពះ គ្រប់គ្រង​សារជាតិ​កាល់ស្យូម ​និង​ផូស្វាត​ក្នុង​ឈាម។ ករណី កាល់ស្យូមក្នុងឈាមមាន​កម្រិត​តិចតួច ​ការ​ផលិត​ឆ្អឹង​ក៏​មិន​បាន​ល្អ​ដូចគ្នា។ មិន​តែ​ប៉ុណ្ណោះ​ គ្នា​យើង​ធ្លាប់​​វះកាត់​ផ្នែក​ខ្លះនៅ​ក្រពះ​ និង​ពោះ​វៀន​ ​អាច​មាន​វិបត្តិ​​ស្រូប​យក​វីតាមីន​ D ​ដែរ។ ជា​ទូទៅ វីតាមីន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស