backup og meta

ទម្លាប់​អាក្រក់​ទាំង​៤យ៉ាង​ ​បំផ្លាញ​សុខភាព​ឆ្អឹង​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 24, 2023

    ទម្លាប់​អាក្រក់​ទាំង​៤យ៉ាង​ ​បំផ្លាញ​សុខភាព​ឆ្អឹង​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    សុខភាព​ឆ្អឹង​របស់​យើង​មិន​ត្រឹម​តែ​ប្រឈម​នឹង​ហានិភ័យ​ពី​កត្តា​ខាង​ក្រៅ​​ដូចជា​ការ​​​រង​កម្លាំង​ទង្គិច​​ណា​មួយ ឬ​ការ​ដួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កត្តា​ដទៃ​ទៀត​ក៏​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កំណត់​សុខភាព​ឆ្អឹង​របស់​យើង​​ដូច​គ្នា​។ កត្តា​ទាំង​នេះ​​រួម​មាន​ប្រវត្តិ​គ្រួសារ ហ្សែន​ អាយុ​ ពូជ​សាសន៍ និង​ភេទ​ ដែល​សុទ្ធ​តែ​នាំ​ឲ្យ​យើង​​ងាយ​​កើត​មាន​បញ្ហា​ឆ្អឹង​ផ្សេង​ៗ ដូចជា​បាក់​ឆ្អឹង ឬ​ជំងឺ​ពុក​ឆ្អឹង​ ​ជា​ដើម​។ ដូច្នេះ​ហើយ​ ដើម្បី​ការពារ​ និង​ថែទាំ​សុខភាព​ឆ្អឹង យើង​គប្បី​បញ្ឈប់​ទម្លាប់​ប្រចាំ​ថ្ងៃ​ទាំង​នេះ​។

    ១. បែប​បទ​រស់​នៅ​មិន​ល្អ​

    ឆ្អឹង​ជា​ជាលិកា​ដែល​មាន​ជីវិត ហើយ​នៅ​ពេល​ដែល​យើង​ប្រើប្រាស់​វា​ច្រើន​ ឆ្អឹង​នឹង​អាច​សម្រប​ខ្លួន​ ព្រម​ទាំង​រឹងមាំ​ទ្វេ​ដង​។ ​ ការ​​ហាត់​​ប្រាណ​ជា​ប្រចាំ​មាន​សារសំខាន់​ណាស់​។ មួយ​វិញ​ទៀត​ យើង​​ចាំបាច់​ត្រូវ​បញ្ឈប់​ទម្លាប់​អសកម្ម​ ឬ​អង្គុយ​យូរ​ម៉ោង ពីព្រោះ​វា​​អាច​ប៉ះពាល់​ដល់​សុខភាព​ឆ្អឹង​របស់​យើង​នៅ​ពេល​ក្រោយ​។

    គណនា BMR នៅទីនេះ

    គណនា BMI នៅទីនេះ

    ២. ស្រក​ទម្ងន់​ខ្លាំង​ជ្រុល​

    ជាមួយ​គ្នា​នេះ​ដែរ ការ​គ្រប់គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ​​ក៏​ជា​រឿង​សំខាន់​ផង​ដែរ ពីព្រោះ​ថា​ការ​​ស្រក​ទម្ងន់​ច្រើន​អាច​​ប៉ះពាល់​ដល់​ឆ្អឹង​របស់​យើង​។ នៅ​ពេល​ដែល​សន្ទស្សន៍​ម៉ាស​រាងកាយ​ទាប​ជាង​១៨,៥​ យើង​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ពុក​ឆ្អឹង​។

    ៣. កង្វះ​វីតាមីន​Dពី​ពន្លឺ​ព្រះអាទិត្យ

    ជាក់​ស្ដែង​ វីតាមីន​D​មាន​សារសំខាន់​ណាស់​សម្រាប់​ឆ្អឹង​ក្នុង​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​។ ប្រសិនបើ​​យើង​ខ្វះ​វីតាមីន​D ​ឆ្អឹង​របស់​យើង​នឹង​ស្ដើង​ ព្រម​ទាំង​ខ្សោយ​ទៅ​ៗ​ ដែល​អាច​នាំ​ឲ្យ​យើង​ងាយ​នឹង​កើត​ជំងឺ​ពុក​ឆ្អឹង។ ការ​ទទួល​បាន​ពន្លឺ​ព្រះអាទិត្យ​ប្រហែល​២០​ទៅ​៣០​នាទី​នៅ​​ពេល​ព្រឹក​ ឬ​ពេល​ល្ងាច​ មាន​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​សុខភាព​ឆ្អឹង។ បន្ថែម​ពី​នេះ​ គ្នា​យើង​គប្បី​បញ្ចូល​ត្រី​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ​។

    ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

    សុខភាពឆ្អឹង២

    ៤. អាហារ​ប្រៃ

    បន្ថែម​ពី​នេះ​ ការ​ញ៉ាំ​ជាតិ​​សូដ្យូម​ខ្ពស់​ចំពោះ​​ស្ត្រី​ក្រោយ​អស់​រដូវ បង្កើន​ឱកាស​នៃ​ការ​បាក់​ឆ្អឹង​ច្រើន​ជាង​អ្នក​ដែល​ញ៉ាំ​ជាតិ​​សូដ្យូម (អំបិល)​ទាប​ដល់​ទៅ​៤​ដង​ ពីព្រោះ​អំបិល​​​អាច​បណ្ដាល​ឲ្យ​មាន​ការ​បញ្ចេញ​ជាតិ​កាល់ស្យូម​ច្រើន​ តាម​រយៈ​តម្រង​នោម​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម