home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អ្នកមាន​បញ្ហារលាកសន្លាក់គួរចៀសវាងអាហារទាំងនេះ បើមិនចង់ឲ្យ​កាន់តែធ្ងន់ធ្ងរ

អ្នកមាន​បញ្ហារលាកសន្លាក់គួរចៀសវាងអាហារទាំងនេះ បើមិនចង់ឲ្យ​កាន់តែធ្ងន់ធ្ងរ

គ្នា​យើង​ដឹង​ទេ បើ​យើង​កំពុង​មាន​ជំងឺ​រលាក​សន្លាក់ យើង​គួរ​គិត​គូរ​ដល់​អាហារ​មួយ​ចំនួន ដែល​យើង​មិន​គួរ​ញ៉ាំ ឬ​ញ៉ាំ​ក្នុង​កម្រិត​តិច​តួច​បាន​ហើយ។ បើ​យើង​មាន​ជំងឺ​រលាក​សន្លាក់ រាង​កាយ​របស់​យើង​គឺ​​ស្ថិត​ក្នុង​សភាព​រលាក។ អ៊ីចឹង​ហើយ​បានជា​យើង​ត្រូវ​ប្រ​យ័ត្ន​ចំពោះ​អាហារ​មួ​យ​ចំនួន ដោយ​ហេតុ​ថា​អាហារ​ទាំង​នោះ​មាន​ផ្ទុក​សារធាតុ​ខ្លះ​ធ្វើ​ឲ្យ​សភាព​រលាក​កាន់​តែ​អាក្រក់​ ដូច​នេះ​ហើយ​បានជា​​យើង​គួរ​ចៀស​វាង និង​រឹត​ត្បិត​កា​រញ៉ាំ​។

.ស្ករ

ស្ករ​កែ​ច្នៃ អាច​បញ្ចេញ​សារធាតុ​ម្យ៉ាង​ឈ្មោះ​ថា​ cytokines ដែល​ដើរ​តួរ​ជា​ភ្នាក់​ងារ​បង្ក​ការ​រលាក​ក្នុង​រាង​កាយ​។ ស្ករ​កែ​ច្នៃ​ដែល​គេ​ដាក់​ក្នុង​ភេសជ្ជៈ​ផ្អែម មាន​ដូច​ជា​ទឹក​ក្រូច តែ​​ផ្អែម កាហ្វេ​បន្ថែម​រស​ជាតិ និង​ទឹក​ផ្លែឈើ​កំប៉ុង ជា​ដើម ​ដែល​របស់​ទាំង​​អស់​នេះ​ទំនងជា​ធ្វើ​ឲ្យ​សភាព​រលាក​កាន់តែ​អាក្រក់​។

រលាកសន្លឹកឆ្អឹង

. ខ្លាញ់​ឆ្អែត

អាហារ​មាន​​ជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់​ ដូច​ជា​ភីហ្សា និង​សាច់​ក្រហម​ ជា​ដើម អាច​ធ្វើ​ឲ្យមាន​ការ​រលាក​នៅ​ជាលិកា​ខ្លាញ់។ ដូច​គ្នា​ដែរ ខ្លាញ់​ឆ្អែត ក៏​អាច​ធ្វើ​ឲ្យ​យើង​ប្រ​ឈម​នឹង​ការ​វិវត្ត​ទៅជា​មាន​ជំងឺ​ធាត់​ ជំងឺ​បេះ​ដូង និង​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត ដែល​អ្វី​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​សភាព​រលាក​កាន់​តែ​អាក្រក់។

. គ្រឿង​ស្រវឹង​

ជាតិ​អាល់​កុល​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​រលាក​កាន់តែ​អាក្រក់​ ដូច​នេះ​ហើយ​បើ​គ្នា​យើង​មាន​បញ្ហា​រលាក​សន្លាក់​គួរ​កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង ឬ​ចៀស​វាង​តែ​ម្ដង​។ ការ​សិក្សា​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ទៀត​ថា​ការ​ផឹក​គ្រឿង​ស្រ​វឹង​ក៏​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ប្រ​គ្រីវ​យូរៗ​​ម្ដង ហើយ​ក៏​អាច​ទៅ​​ជា​ធ្ងន់​ធ្ងរ​ផង​ដែរ​។​

ជាង​នេះ​ទៅទៀត ការ​ផឹក​ស្រា​ជាប់​ជា​ប្រ​ចាំ​ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​ហានីភ័យ​កើត​ជំងឺ​រលាក​សន្លាក់​ឆ្អឹង។​​

. កាត់​បន្ថយ​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់

ការ​កាត់​បន្ថយការ​​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់​ អាច​ជា​ជម្រើស​ល្អ​ម្រាប់​អ្នក​មាន​បញ្ហា​រលាក​សន្លាក់។ អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់​មាន​ដូច​ជា​ស៊ុប​កំប៉ុង ភីហ្សា សាច់​កែ​ច្នៃ និង​ប្រ​ភេទ​អាហារ​កែ​ច្នៃ​ជា​ច្រើន​ផ្សេង​ទៀត។

ការសិក្សា​លើ​សត្វ​កណ្ដុរ​បាន​រក​ឃើញ​ថា​ កណ្ដុរ​ដែល​ស៊ី​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់ ជួប​បញ្ហា​រលាក​សន្លាក់​ក៏​ខ្ពស់​ជាង​កណ្ដុរ​ដែល​ស៊ី​អាហារ​មាន​ជាតិ​ប្រៃ​ក្នុង​កម្រិត​ធម្មតា​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.medicalnewstoday.com/articles/322603#foods-to-avoid

https://www.healthline.com/nutrition/foods-to-avoid-arthritis

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយថ្ងៃទី 22/04/2021
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x