២. ក្បាច់ផ្អឹបជង្គង់នឹងដើមទ្រូង
ការផ្អឹបជង្គង់នឹងដើមទ្រូង ជួយបន្ធូរភាពតានតឹងសាច់ដុំចង្កេះរបស់យើង។ ជំហានដែលយើងគួរអនុវត្តតាមមានដូចជា៖
ជំហានទី១៖ គេងឲ្យរាបស្មើនឹងឥដ្ឋ
ជំហានទី២៖ ទាញជង្គង់ទាំងសងខាងឡើងមកផ្អឹបនឹងដើមទ្រូង
ជំហានទី៣៖ យកដៃឱបជង្គង់ រួចសង្កត់ថ្នមៗផ្អឹបជង្គង់នឹងដើមទ្រូង
ជំហានទី៤៖ រក្សាលំនឹងនេះឲ្យបាន១៥វិនាទី សឹមលែងមកដាក់ជើងត្រង់ស្មើ រួចធ្វើក្បាច់នេះ២-៣ដងទៀត។

៣. ក្បាច់កូនក្មេង
ក្បាច់កូនក្មេងក៏ជាក្បាច់យូហ្គាដ៏ពេញនិយមមួយទៀត ជួយបន្ធូរភាពតានតឹងសាច់ដុំចង្កេះរបស់យើងដូចគ្នា។ យើងគួរអនុវត្តតាមជំហាននីមួយៗ ដូចជា៖
ជំហានទី១៖ លត់ជង្គង់ចុះដោយដាក់ជង្គង់ឆ្ងាយពីគ្នា (ធំជាងទំហំត្រគាកបន្តិច) ប្រអប់ជើងស្របគ្នា និងបាត់ដៃរាបស្មើលើឥដ្ឋ
ជំហានទី២៖ អង្គុយចុះថ្នមៗ ដោយឈោងដៃទៅមុខ ដាក់ថ្ងាសឲ្យរាបស្មើនឹងឥដ្ឋ
ជំហានទី៣៖ ព្យាយាមទាញសរសៃសសូង ពត់ខ្លួនឲ្យអស់
ជំហានទី៤៖ រក្សាលំនឹងនេះ២០វិនាទី រួចត្រឡប់ទៅលំនឹងដើមវិញ ហើយធ្វើវា២-៣ទៀត។

៤. ក្បាច់បង្វិលចង្កេះ
ក្បាច់បង្វិលចង្កេះ (Supine twist) នេះជាក្បាច់យូហ្គាពេញនិយមមួយទៀតជួយពង្រឹងដល់ឆ្អឹងចង្កេះ និងបំបាត់ការឈឺចាប់ផ្នែកចង្កេះ។ ជំហានដែលយើងគួរអនុវត្តតាមមានដូចជា៖
ជំហានទី១៖ គេងរាបស្មើលើឥដ្ឋ ត្រដាងដៃទាំងសងខាងឲ្យខ្លួនចេញជារាងអក្សរT
ជំហានទី២៖ ទាញជង្គង់ទាំងសងខាងឡើងត្រឹមទ្រូង
ជំហានទី៣៖ រក្សាដៃត្រដាងដដែល រួចបង្វិលជង្គង់ចុះក្រោមទៅខាងឆ្វេង រាបស្មើនឹងឥដ្ឋ
ជំហានទី៤៖ រក្សាលំនឹងនេះឲ្យបាន២០វិនាទី រួចបង្វិលទៅខាងស្ដាំម្ដង
ជំហានទី៥៖ ធ្វើចលនានេះឲ្យបាន៤-៥ដង។