ឈឺឆ្អឹងនិងសាច់ដុំ

ឈឺឆ្អឹងនិង​សាច់ដុំ​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ឈឺឆ្អឹង​និង​សាច់សុំ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ឈឺឆ្អឹងនិងសាច់ដុំ

ចេះតែមានបញ្ហារឹងសាច់ដុំ អាចមកពី​កត្តាទាំងនេះ

ការ​ឡើង​រឹង​សាច់​ដុំ​សំដៅ​ទៅ​លើ​អារម្មណ៍​នៃ​ការ​តឹង​សាច់​ដុំ​ដែល​ជា​រឿយៗ​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ និង​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា។ ភាព​រឹង​របស់​សាច់​ដុំ​អាច​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​ប្រើ​សាច់​ដុំ​នៅ​ចំណុច​ណា​មួយ​ច្រើន​ពេក ​ឬ​អាច​បង្ហាញ​ជំងឺ​ប្រចាំ​កាយ​ណាមួយ​។ តើ​មូល​ហេតុ​អ្វី​បណ្ដាល​ឱ្យ​រឹង​សាច់​ដុំ? ការ​រឹង​​សាច់​ដុំ​ភាគ​ច្រើន​កើត​ឡើង​បន្ទាប់​ពី​ការ​ប្រើ​សាច់​ដុំ​គ្រោង​ឆ្អឹង​ច្រើន​ ដែល​កើត​ឡើង​បន្ទាប់​ពី​យើង​ខកខាន​ធ្វើ​ចលនា​យូរ​ ឧទាហរណ៍​បន្ទាប់​ពី​សម្រាក​លើ​គ្រែ​យូរ ឬ​បន្ទាប់​ពី​ចូល​រួម​លំហាត់ប្រាណ​​ថ្មី។ សកម្មភាព​ទាំង​នេះ​អាច​បណ្ដាល​ឱ្យ​ខូច​ខាត​កោសិកា​សាច់​ដុំ​បណ្ដោះ​អាសន្ន​ដែល​នាំ​ឱ្យ​មាន​ភាព​រឹង។ ការ​ឡើង​រឹង​សាច់​ដុំ​ដោយ​សារ​ការ​ប្រើ​សាច់​ដុំ​ច្រើន​ពេក​កើត​ឡើង​ជា​ញឹក​ញាប់​ក្នុង​ចំណោម​មនុស្ស​ដែល​មិនសូវ​ហាត់​ប្រាណ​។ អតុល្យភាព​អេឡិចត្រូលីត​ក៏​អាច​បណ្ដាល​ឱ្យ​រឹង​សាច់​ដុំ​ ជា​ពិសេស​បន្ទាប់​ពី​ហាត់​ប្រាណ។ អេឡិចត្រូលីត មាន​ដូចជា​សូដ្យូម​ ប៉ូតាស្យូម។ នៅ​ពេលយើង​​ធ្វើ​លំហាត់​ប្រាណ​អេឡិចត្រូលីត​ត្រូវ​បាន​បាត់​បង់​តាម​រយៈ​​ញើស ធ្វើ​ឱ្យ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កាន់​តែ​ពិបាក​ក្នុង​ការ​ជួយ​សម្រួល​ដល់​ចលនា​សាច់​ដុំ។ តើ​ការ​ឡើង​រឹង​សាច់​ដុំ​ត្រូវ​ព្យា​បាល​យ៉ាង​ដូច​ម្តេច? ការ​ព្យាបាល​បញ្ហា​ឡើង​រឹង​​សាច់​ដុំ​ គឺ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក។ ភាព​រឹង​របស់​សាច់​ដុំ​ដោយ​សារ​តែ​ការ​ប្រើ​សាច់​ដុំ​គ្រោង​ឆ្អឹង អាច​នឹង​បាត់​បាត់​ក្នុង​រយៈពេល​ណាមួយ ហើយ​​ការ​ព្យាបាល​តាម​បែប​ផ្សេង​នៅ​ផ្ទះ​ក៏​អាច​ដោះស្រាយ​បាន​ដែរ​។ មនុស្ស​មួយ​ចំនួន​អាច​ជួប​ប្រទះ​ការ​ធូរ​ស្បើយ​ពី​ការ​រឹង​នៃ​សាច់​ដុំ​បន្ទាប់​ពី​សម្រាក​ដោយ​​ដាក់​ដុំ​ទឹក​កកស្អំ ​ឬស្អំនឹង​បន្ទះកម្ដៅ ឬ​ម៉ាស្សា​សាច់​ដុំ។ ទោះ​យ៉ាង​ណា​ការ​ព្យាបាល​សាច់​ដុំ​រឹង​ ដោយសារតែ​ស្ថាន​ភាព​ជំងឺ ​អាច​ត្រូវ​ការ​ការ​ព្យាបាល​​ ឬ​ការ​ប្រើ​ថ្នាំ ដែល​យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​ ចំណុច​សំខាន់​ត្រូវ​ដឹង​ពី​​ការ​រឹង​សាច់​ដុំ ការ​តឹង​សាច់​ដុំ​សំដៅ​លើ​អារម្មណ៍​តឹង​នៅ​ក្នុង​សាច់​ដុំ​ដែល​អាច​ត្រូវ​បាន​អម​ដោយ​ការ​ឈឺ​ចាប់​ និង​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា។ ភាព​រឹង​របស់​សាច់​ដុំ​ជា​រឿយៗ​កើត​ឡើង​បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​ ឬ​ការ​ប្រើ​សាច់​ដុំ​ច្រើន​ពេក​ឬ​អសកម្ម​រាង​កាយ​អស់​រយៈ​ពេល​យូរ​ពេក​។ បើ​មិន​ដូច្នោះ​ទេ​ការ​ឡើង​រឹង​សាច់​ដុំ​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខ​ភាពចំនួន​ដូច​ជា ជំងឺសា​ច់ដុំ និង​ជំងឺ​សរសៃ​ប្រសាទសាច់ដុំ​។ សញ្ញា​ និង​រោគ​សញ្ញា​អាច​នឹង​ប្រែ​ប្រួល​អាស្រ័យ​លើ​មូល​ហេតុ​នៃ​ការ​ឡើង​រឹង​សាច់​ដុំ​ ប៉ុន្តែ​វា​អាច​មាន​ការ​ឈឺ​ចាប់​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​ ពិបាកឱន​ ឬ​ពិបាក​រក្សា​លំនឹង។ មូល​ហេតុ​នៃ​ការ​រឹង​សាច់​ដុំ​នឹង​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ផ្អែក​លើ​ប្រវត្តិ​ជំងឺ ​និង​ការ​ពិនិត្យ​រាង​កាយ​ជា​មួយ​នឹង​ការ​វាយ​តម្លៃ​តាម​ដាន​ប្រសិន​បើ​ចាំ​បាច់​ទាក់​ទង​នឹង​មូល​ហេតុ​ដែល​បាន​បង្ហាញ។ ជា​ទូ​ទៅ​ការ​តឹង​សាច់​ដុំ​អាច​ត្រូវ​បាន​ព្យាបាល​នៅ​ផ្ទះ​ដោយ​ការ​សម្រាក​សាច់​ដុំ​រឹង​ដោយ​ប្រើ​កម្ដៅ​ និង​ស្អំទឹកកក ពត់ពែន​ខ្លួន ​និង​ម៉ាស្សា​សាច់​ដុំ។ ការ​ព្យាបាល​ដែល​ទូលំ​ទូលាយ​ជាង​នេះ​អាច​រួម​បញ្ចូល​ទាំង​ការ​ព្យាបាល​រាង​កាយ​ និង​ថ្នាំ​អាស្រ័យ​លើ​ស្ថាន​ភាព​សុខ​ភាព​ជាក់​ស្ដែង​។

ស្វែងរក ឈឺឆ្អឹងនិងសាច់ដុំ

ឈឺឆ្អឹងនិងសាច់ដុំ

ក្រោយទៅឡើងភ្នំ ឈឺចាប់សាច់ដុំ វិធីទាំងនេះអាចជួយកាត់បន្ថយបាន

ឡើង​ភ្នំ ជា​ទំនោរ​ថ្មី​មួយ​​ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្រាយ​តាម​ធម្មជាតិ សម្រាប់​មនុស្ស​​ស្ទើរ​តែ​គ្រប់​វ័យ​នា​ពេល​ថ្មី​ៗ​នេះ។ តែ​យ៉ាង​ណា​ក្រោយ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង​នេះ អាការៈ​មួយ​​ចំនួន​នឹង​កើត​ឡើង​​ ដូច​ជា​ឈឺ​ចុក​ចាប់​សាច់​ដុំ ចុក​​រួយ​លើ​រាង​កាយ​ជា​ដើម។ តាម​រយៈ​ អ្នក​ជំនាញ​​លើ​បទ​ពិសោធ​ឡើង​ភ្នំ ក៏ដូច​ជា​​គន្លឹះ​ណែ​នាំ​មួយ​ចំនួន​ពី​ក្រុម​គ្រូពេទ្យ​​នៅ​សឹង្ហបុរី បាន​​ចែក​រំលែក​នូវ​ចំនុច​មួយ​ចំនួន​ខាង​ក្រោម​នេះ៖ ១. ស្អំ​ទឹកកក ប្រសិន​បើ​​សម្គាល់​ឃើញ​ថា សាច់​ដុំ​ឡើង​ហើម​ឈឺ​ខ្លាំង​ ឬ​ត្រង់​កន្លែង​សន្លាក់ ឬ​មាន​របួសគ្នា​យើង​​អាច​​​ប្រើ​ទឹកកក​​ដាក់​ថង់​ដោយ​រុំ​​នឹង​កន្សែង​ពោះ​គោ រួច​យក​ទៅ​ស្អំ​លើ​កន្លែង​ដែល​ពឺត​ឈឺ​​នោះ​រយៈ​ពេល​១៥​នាទី​។ ដោយ​ឡែក ករណី​ដែល​​​សាច់​ដុំ ឈឺ​ធម្មតាមិន​ហើម យើង​អាច​ប្រើ​កម្តៅ​វិញ ដោយ​មាន​របស់​ក្តៅ​ឧណ្ហៗ អាច​ខ្ចប់ ឬ​រុំ​បាន​​ទៅ​ស្អំ​លើ​សាច់​ដុំ​រយៈ​ពេល​១៥​​នាទី ដើម្បី​ជំរុញចលនា​ឈាម​ដើរ​ស្រួល និង​ជួយ​​សម្រាល​សាច់​ដុំ​​បានធូរ​​ស្បើយ​។ ២. ម៉ាស្សា ពិត​ណាស់​ការ​សម្រាក​ និង​ម៉ាស្សា​ នឹង​ជួយ​គ្នាយើង​ឱ្យ​​បាន​ធូរ​ស្រាលពីភាព​តាន​តឹង​លើ​សាច់​ដុំ ដោយ​​វិធី​នេះ​អាច​បន្ធូរ​បន្ថយ​ការ​ឈឺ​ចុក​ចាប់​បាន​​ និង​មាន​ប្រសិទ្ធិភាព​។ អត្ថបទ​ពាក់​ព័ន្ធ៖ ​ចូល​ចិត្ត​ដើរ​ព្រៃ​ គួរ​ប្រយ័ត្ន! ​ស្លាប់​ និង​ពិការ​រាប់​សែន​នាក់​ដោយ​ពស់​ចឹក ចូលចិត្ត​ដើរលេងបោះតង់ ​ត្រូវ​ចេះ​តិចនិក​ទាំង​នេះ ចៀសវាង​គ្រោះ​ថ្នាក់​ដោយ​សារ​​ពស់ ៣. លាតសន្ធឹង​​ដៃ​ជើង​​ សណ្តូក​ជើង និង​លាត​ដៃ ឱ្យ​អស់​ប្រហែល​រយៈ​ពេល​១០​នាទី។ បន្ថែម​ពី​នោះយើង​អាច​ធ្វើ​ចលនា​បន្តិច​បន្តួច​ ដើរ​ ហែល​ទឹក​(ចលនា​សម្រាក មិន​បង្ខំ) ឬ​ធ្វើ​ចលនា​ស្រាល​ៗ ដែល​អាច​ជួយ​សម្រាល​បាន​ផង​ដែរ។ អត្ថបទ​ពាក់​ព័ន្ធ៖ ដើរ​ព្រៃបោះតង់ ផ្ដល់អត្ថប្រយោជន៍ទាំងផ្លូវកាយ និង​ផ្លូវ​ចិត្ត ចំណាយ ២០​នាទី ជាមួយ​ធម្មជាតិ ជួយបន្ថយ​បញ្ហា​ស្ត្រេសយ៉ាងល្អ ទទួល​បាន​វីតាមីន N ពី​ធម្មជាតិ​បៃតង ស្មើ​នឹង​ថ្នាំ​ទិព្វជួយ​សុខភាព​ផ្លូវចិត្ត​ ៤. ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ ការ​ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ ក៏​អាច​ជួយ​យើង​បាន​ ដោយ​ជួយ​សម្រាល​ការ​តឹង​សាច់​ដុំ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស