ពេលដែលយើងមានទម្លាប់ល្អក្នុងការហាត់ប្រាណប្រចាំថ្ងៃ នោះយើងក៏នឹងបានឃើញថារបបអាហារល្អចំពោះសុខភាពក៏ដើរតួសំខាន់ដែរ។ ការដាក់បញ្ចូលរបបអាហារមានសារធាតុចិញ្ចឹមគ្រាប់គ្រាន់ និងត្រឹមត្រូវជួយឲ្យយើងមានសុខភាពល្អ។ ពេលនិយាយដល់របបអាហារត្រឹមត្រូវ ស្របពេលយើងជាអ្នកហាត់ប្រាណប្រចាំផងនោះ គឹមិនអាចរំលងអាហារមានជាតិកាល់ស្យូម និងវីតាមីន D បានទេ ព្រោះថាសារធាតុទាំងពីរនេះមានប្រយោជន៍សំខាន់ដល់សុខភាពឆ្អឹង។
៣. ចេះជ្រើសរើសសម្លៀកបំពាក់
និយាយដល់ចំណុចនេះដូចជាប្លែកបន្ដិចដែរ តែថាការស្លៀកពាក់ពិតជាមានទំនាក់ទំនងទៅនឹងសុខភាពឆ្អឹង និងសន្លាក់។ ការប្រើប្រាស់សម្លៀកបំពាក់ប្រចាំថ្ងៃ គួរតែជ្រើសរើសសម្លៀកបំពាក់ណាដែលមានផាសុកភាព ជាជាងរឹបតឹងណែន។ ដូចគ្នាដែរ ការជ្រើសរើសស្បែកជើងក៏ដូចគ្នា ត្រូវរើសស្បែកជើងណាដែលងាយស្រួលដើរ អាចទ្រទម្ងន់បានល្អ មិនគួរពាក់ស្បែកជើងមានកែងខ្ពស់ៗ និងត្រូវប្រាកដថាស្បែកជើងមិនតឹងពេក អាចរំខានដល់ដំណើរការឈាមរត់នៅជើងរបស់យើង។