– គ្រេចថ្លោះ៖ កើតឡើងដោយសារការដាច់សរសៃចំណងឆ្អឹង (Ligaments) ពីសន្លាក់ នៅពេលឆ្អឹងធ្វើចលនាខ្លាំងលើសពីកម្រិតធម្មតា។ ពេលសន្លាក់ធ្វើចលនាខ្លាំងភ្លាមៗ អាចធ្វើឲ្យដាច់សរសៃចំណងឆ្អឹង ទាំងមូល នាំឲ្យឆ្អឹងមិននៅទីតាំងធម្មតា (Dislocate) ឆ្អឹងក៏អាចងាយនឹងបាក់ផងដែរ។
– ដាច់រហែកសាច់ដុំ៖ សំដៅលើការដាច់ និងរហែកសាច់ដុំ ឬសរសៃពួរ ដោយករណីនេះ ជាញឹកញាប់ កើតឡើងដោយសារការលើកអ្វីមួយធ្ងន់ សាច់ដុំធ្វើការខ្លាំងពេក ឬធ្វើចលនាខ្លាំងពេក។ ការដាច់សាច់ដុំ ជាញឹកញាប់កើតនៅត្រង់ ក ខ្នងខាងមុខ ឬខាងក្រោយភ្លៅ និងនៅខាងក្រោយកជើង។
– រមួលសាច់ដុំ៖ ទោះបីជាវាមិនមែនជារបួស ការរមួលសាច់ដុំ ជាការឈឺចាប់មួយប្រភេទ ដែលកើតឡើងបន្ទាប់ពីការហាត់ប្រាណខ្លាំង ឬ ដោយសារតែដៃ ឬជើង នៅក្នុងស្ថានភាពមួយក្នុងរយៈពេលយូរ។
៣- រោគសញ្ញានៃរបួសឆ្អឹង សន្លាក់ និងសាច់ដុំ
មានរោគសញ្ញាខ្លះ នៅពេលកូនយើងបាក់ឆ្អឹង ភ្លាត់សន្លាក់ ឬដាច់សាច់ដុំ ដូចជា៖ ឈឺចាប់ ហើម ឈឺ មិនអាចធ្វើចលនាកន្លែងបាក់បាន ស្បែកប្រែគ្មានពណ៌ ខូចទ្រង់ទ្រាយអវយវៈ ហូរឈាម មានអារម្មណ៍ឈឺ ឬឮសំឡេង ដាច់នៅពេលមានរបួស។
អត្ថបទពាក់ព័ន្ធ៖
- វិធីសាស្ត្រសង្គ្រោះបឋម ពេលប្រទះមានមនុស្សប្រកាច់
- សញ្ញាគួរឲ្យបារម្ភ នៃអាការៈគាំងបេះដូង និងវិធីសង្គ្រោះបឋម
៤- វិធីសង្គ្រោះបឋមពេលក្មេង ឬមនុស្សពេញវ័យរបួសឆ្អឹង សន្លាក់ ឬសាច់ដុំ?
គួរការពារកន្លែងរងរបួស កុំឲ្យប៉ះអ្វី និងកន្លែងរបួសឲ្យស្រួលបួល ហើយមិនត្រូវបន្តឹង ឬកម្រើកផ្នែករបួសឡើយ ព្រោះនឹងធ្វើឲ្យរបួសកាន់តែធ្ងន់។ បន្ទាប់មក បិទស្បៃត្រជាក់នៅលើកន្លែងរបួស រយៈពេល ១៥ នាទី/ម៉ោង លើកលែងតែរបួសបាក់ឆ្អឹងនោះដាច់រហែក។ បើចាំបាច់ ត្រូវព្យាបាលអាការៈភ័យខ្លាចផងដែរ។
សូមហៅទៅគ្រូពេទ្យភ្លាម ក្មេងមានចេញរោគសញ្ញា ដូចជា ខ្សោយ ជីពចរដើរលឿន ឬមិនប្រក្រតី ស្បែកឡើងសើម ឬឡើងខៀវ ដកដង្ហើមដង្ហក់ វង្វេង ថប់បារម្ភ សន្លប់ ក្អក ឬក្អួតធ្លាក់ឈាម ឃើញមានរបួសនៅលើក្បាល ទ្រូង ឬពោះ។
៥- វិធីការពារកុំឲ្យមានរបួសឆ្អឹង សន្លាក់ ឬសាច់ដុំ
មានវិធីខ្លះៗ អាចជួយការពារឆ្អឹង សន្លាក់ ឬសាច់ដុំ កុំឲ្យមានរបួស ដូចជា អំឡុងពេលមានចលនា ពិសេសក្មេងៗ ត្រូវប្រាប់កូនឲ្យមានសកម្មភាពណា មានផាសុកភាព ចៀសវាងចលនាដដែលៗរយៈពេលយូរ។ ការធ្វើចលនាដដែលៗ នឹងធ្វើឲ្យសាច់ដុំអស់កម្លាំង ហើយសន្លាក់នឹងកាន់តែមានរបួស ពិសេស ដូចជា បត់ខ្លួនក្នុងរយៈពេលយូរជាដើម។ មិនត្រូវបណ្ដោយឲ្យក្មេងលេងកីឡាតែមួយមុខ និងពេញមួយឆ្នាំនោះទេ ក្មេងត្រូវតែសម្រាក និងលេងកីឡាផ្សេងទៀត ដើម្បីអភិវឌ្ឍន៍ជំនាញផ្សេងៗ និងការពារពីរបួស។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់របួសឆ្អឹង សាច់ដុំ និងសន្លាក់ចំពោះក្មេង ក៏ដូចជាមនុស្សពេញវ័យ ត្រូវរក្សាទម្ងន់ផ្ដល់សុខភាពល្អ ហើយថែរក្សាសាច់ដុំឲ្យមានកម្លាំងកាន់តែខ្លាំង និងមានសុខភាពល្អ បន្ថយការដាច់រហែកសន្លាក់ផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕