backup og meta

Thoracoscopy (តេស្តឆ្លុះប្រអប់ទ្រូង)

ចំណេះដឹងមូលដ្ឋាន

១- អ្វី​ជា​ការ​ឆ្លុះ​មើល​ប្រអប់​ទ្រូង?

តេស្ត​ឆ្លុះ​មើល​ប្រអប់​ទ្រូង សំដៅ​លើ​វិធី​ឆ្លុះ​រក​បញ្ហា​នៅ​ចន្លោះ​ស្រោមសួត (ទីតាំង​​នៅ​ចន្លោះ​គែម​ខាង​ក្រៅ​សួត ​និង​គែម​ខាងក្នុង​​ឆ្អឹង​ជំនី)។

២- ហេតុអ្វីត្រូវឆ្លុះ​ប្រអប់ទ្រូង?

តេស្ត​នេះធ្វើ​ឡើង ក្នុង​គោល​បំណង​រក​វិធី​ប្រកប​ដោយ​ប្រសិទ្ធភាព ព្យាបាល ​ជំងឺ​ទឹក​ក្នុង​ស្រោម​សួត ឬ​ខ្យល់​ក្នុង​ស្រោមសួត ជា​មូលហេតុ​នាំ​ឲ្យ​សួតក្រពឹត។

​កត្តា​ប្រឈម

៣- កត្តា​ប្រឈមមាន​អ្វី​ខ្លះ?

ការ​ឆ្លុះ​ប្រអប់​ទ្រូង គ្មាន​សុវត្ថិភាព​ទេ បើយើង​ធ្លាប់​វះកាត់​សួត​ពី​មុន អាចមាន​បញ្ហាហូរ​ឈាម​ធ្ងន់ធ្ងរ​ ឬ​មិន​អាច​ដក​ដង្ហើម​មួយ​ចំហៀង​សួត ព្រោះ​សួត​ម្ខាង​អាច​ហើម​ខ្លះ ឬ​ហើម​ទាំង​ស្រុង​ ក្នុង​ពេល​ដំណើរ​ការ​តេស្ត។

ការ​ថត​កាំ​រស្មីអ៊ិច ឬ​ថត​ស្កេន​ អាច​ផ្តល់​ពត័មាន​បន្ថែម ហើយ​ពេល​ខ្លះ​តេស្ត​នេះ អាចនឹង​មាន​ការ​ច្រឹប​សាច់សួត ដោយគ្រូពេទ្យនឹង​ចាក់​ម្ជុល​តាម​ទ្រូង។

យល់​ពី​កត្តា​ប្រឈម​ និង​ផល​វិបាក​មុន​ពេល​ធ្វើ​ការ​វះ​កាត់ ជា​រឿង​សំខាន់​បំផុត​ ហើយ​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព ជម្រើស​ល្អ​បំផុត​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ​ផ្នែក​វះកាត់។

ស្វែងយល់ដំណើរការតេស្ត

៤- គួរ​ត្រៀម​អ្វីខ្លះ​មុន​ឆ្លុះ​ប្រអប់​ទ្រូង?

ប្រាប់​គ្រូពេទ្យ​បើ​យើង​មាន​ផឹក​ថ្នាំ​ទប់​កំណក​ឈាម​ ពពួក NSAIDs ដូចជា​ Aspirin, Ibuprofen ឬថ្នាំ Naproxen ក៏​ដូច​ជា​ថ្នាំ​មួយ​ចំនួន​ផ្សេង​ទៀត។ គ្រូពេទ្យ​អាច​ឲ្យ​ឈប់​ប្រើ​​ថ្នាំ​ទាំង​នេះ មុន​ដំណើរ​តេស្ត។

ទោះ​ជា​ប្រើ​ឱសថ​រុក្ខជាតិ​ ឬ​អាហារ​បំប៉ន ក៏​ត្រូវ​ជូន​ដំណឹង​គ្រូពេទ្យ​ដូច​គ្នា។ ធ្វើ​តាម​លក្ខខណ្ឌ​មួយ​ចំនួន ដូចជា​តម​អាហារ ឬ​ផឹក​ទឹក ១២ ម៉ោង​មុន​ពេល​ដំណើរ​ការ​តេស្ត។ គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​តាម​សរសៃ ឬ​សេរ៉ូម​មុន​ពេល​ដំណើរ​ការ ហើយ​អាច​នឹង​ប្រើ​ថ្នាំ​សណ្តំ។

៥- មានអ្វីខ្លះកើតឡើងអំឡុង​ពេល​ឆ្លុះ​ប្រអប់​ទ្រូង?

តេស្ត​ឆ្លុះ​ប្រអប់​ទ្រូង​ ​ពេល​ខ្លះ​ត្រូវប្រើ​ថ្នាំសណ្តំ ដោយ​ចំណាយ​ពេល​ប្រហែល ៤៥នាទី ទាំង​ការ​ចោះទ្រូង​ និងដាក់​ម៉ាស៊ីន​ បន្ទាប់​មក​គ្រូពេទ្យ​នឹងរកមើល​បញ្ហា ហើយ​ធ្វើ​ការ​ច្រឹប​សាច់​ដើម្បី​ពិសោធ។

៦- គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​ពេលឆ្លុះ?

ត្រូវ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​យ៉ាង​ហោចពី ៤-៥ ថ្ងៃ រហូត​ដល់​បាន​ធូរ​ស្បើយ​ពី​ការ​វះកាត់ និង​សាប​ជាតិ​ថ្នាំ​សណ្តំ។ សញ្ញា​ជីវិត​ត្រូវ​តាមដាន​ជា​ប្រចាំ ហើយ​ត្រូវ​តាមដាន​ពី​រោគសញ្ញា​ប្រែប្រួល​មួយចំនួន​ដូច​គ្នា។ យើង​អាច​ត្រូវ​ប្រើថ្នាំ​បំបាត់​ការ​ឈឺចាប់ ក្រោយ​វះកាត់ នឹង​ត្រូវ​ថត​ទ្រូង​ដោយ​កាំរស្មី​អ៊ិច​ ដើម្បី​តាម​ដាន​ករណី​រីក​សួត​ឡើង​វិញ។ បើ​មាន​ចម្ងល់​ គប្បី​សាកសួរ​គ្រូពេទ្យ​បន្ថែម។

ផលវិបាក

៦- ផល​វិបាកក្រោយ​ធ្វើ​តេស្ត

តេស្ត​ឆ្លុះ​ប្រអប់​ទ្រូង​ត្រូវ​ការ​ថ្នាំ​សណ្តំ​ នាំ​ឲ្យ​ប្រឈម​ផលវិបាក​មួយ​ចំនួន​ដូចជា៖

– ឈឺចាប់

– ហត់

– ហូរ​ឈាម

– ឆ្លង​មេរោគ​ក្នុង​ស្រោមសួត

– ប្រតិកម្ម​ថ្នាំ

– ហើម​សាច់​សួត

– ខ្យល់​ចូល​សួត​ដោយ​ការ​វះកាត់

– ខ្យល់​ក្នុង​សួត (ធ្លាយ​ខ្យល់​ចេញ​ក្រៅ​សួត​ ​ចូល​ក្នុង​ស្រោម​សួត​ ​ធ្វើ​ឲ្យ​សួត​ក្រពឹត)។

យ៉ាងណា យើង​នៅ​តែ​អាច​កាត់​បន្ថយ​ផល​វិបាក​ ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ ​ដូចជា តម​អាហារ និង​ឈប់ប្រើ​ថ្នាំ​មួយ​ចំនួន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Lung Surgery http://www.healthcommunities.com/lung-surgery/thoracoscopy.shtml. Accessed July 6, 2016.

កំណែ​ប្រែបច្ចុប្បន្ន

24/01/2019

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

សុខភាពខួរឆ្អឹង! ហេតុអ្វីយើងចាំបាច់ត្រូវយកចិត្ដទុកដាក់ខ្លាំង?

ចង់កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ អាចសាកវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jan 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម