backup og meta

Thyroidectomy For Goitre (​ការ​កាត់​ក្រ​ពេញ​ទី​រ៉ូ​អ៊ីត​​លើ​អ្នក​ជំ​ងឺ​ពក​ក​)

Thyroidectomy For Goitre (​ការ​កាត់​ក្រ​ពេញ​ទី​រ៉ូ​អ៊ីត​​លើ​អ្នក​ជំ​ងឺ​ពក​ក​)

ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះ

​អ្វី​ទៅ​ជា​ការ​កាត់​ក្រ​ពេញ​ទី​រ៉ូ​អ៊ីតលើអ្នកជំងឺពកក​​ 

​ក្រ​ពេញ​ទី​រ៉ូ​អ៊ីត​​ គឺ​ជា​រច​នា​សម្ព័ន្ធ​មួយ​នៅ​តំ​បន់​ក​​​ ដែល​​ផលិត​​អរ​ម៉ូន​ ទី​រ៉ុក​ស៊ីន​​ (thyroxin)​​ សំ​រាប់​សំរប​សំរួល​មេ​តា​បូ​​លីស​ក្នុង​ខ្លួន។ ក្រ​ពេញ​នេះ​អាច​រីក​ធំ​បាន។

​គុណ​សម្បត្តិ​របស់​វា​មាន​អ្វី​ខ្លះ?

​ការ​កាត់​ចេញ​នូវ​ក្រ​ពេញ​ទី​រ៉ូ​អ៊ីត មិន​ត្រឹម​តែ​ជួយ​កែ​លម្អ​ដល់​រូប​រាង​ក​ វា​​ថែម​ទាំង​អាច​​ជួយ​ការ​ពារ​ ឬជួយ​ព្យា​បាល​ដល់​វិបត្តិ​ផ្លូវ​ដង្ហើម​ ឬវិបត្តិ​នៃ​ការ​លេប​ផង​ដែរ។

ស្វែង​យល់​ពី​កត្តា​ប្រឈម

តើកត្តាប្រឈម​កាត់ក្រពេញ​ទីរ៉ូអ៊ីត​មាន​អ្វីខ្លះ?

ភាគ​ច្រើន​នៃការរីកក្រពេញទីរ៉ូអុីត(euthyroid multinodular)មិន​ចាំ​បាច់​ធ្វើ​ការ​វះ​កាត់​ ឬព្យា​បាល​ដោយ​ថ្នាំ​ឡើយ​។​​ការ​មើល​អេកូ​​​មាន​ប្រ​យោ​ជន៍​សំ​រាប់​តាម​ដាន​ពី​ទំ​ហំ​នៃ​ដុំ​ពក។​ ដុំ​​ដែល​មាន​ទំ​ហំ​ធំ​ តំ​រូវ​ឲ្យ​ធ្វើ​ការ​កំ​ណត់​ទំ​ហំ​តាម​​ MRI ឬ CT scan​ ដើម្បី​បញ្ជៀស​ការ​គាប​សង្កត់​ទៅ​លើ​បំ​ពង់​ខ្យល់​​ ។​ ការ​ព្យា​បាល​ច្បាស់​លាស់​សំ​រាប់​ (Toxic multinodular goitres​) គឺ​ការ​ធ្វើ​ច្រឹបសាច់​ ឬ​ការ​កាត់​ចេញ​​​ រួច​ធ្វើ​ការ​តាម​ដាន​ដោយ​​ការ​ព្យា​បាល​ដោយ​វិ​ទ្យុ​សកម្ម​​ (radio-iodine therapy​)។​​​ ការ​វះ​កាត់​ធ្វើ​ទៅ​លើពកកធម្មតា​ (Simple goitre)​ ប្រ​សិន​បើ​៖

  • ​រោគសញ្ញា​គ្លី​និក​ ឬ​ រូប​ភាព​វេជ្ជ​សាស្រ្ត​​ បង្ហាញ​ពី​ការ​គាប​សង្កត់​ ពិ​សេស​ទៅ​លើ​បំ​ពង់​ខ្យល់​។​
  • Substernal goitres​​ ជំ​រើស​​ល្អ​បំ​ផុត​គឺ​ការ​វះ​កាត់​ចេញ​ ដោយ​សារ​ការ​ធ្វើ​វិ​និច្ឆ័យ​​មាន​ការ​លំ​បាក​​រី​ឯ​​ការ​ពិ​និត្យ​ព្យា​បាល​​​ដោយ​រូប​ភាព​ CTឬ​MRI​ scans​ គឺ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ​។​
  • ​​ពក​​កបន្ត​រីក​ធំ​។​
  • មូល​ហេតុ​ទាក់​ទង​នឹង​​សម្ផស្ស​​ ឧទាហេណ៍​  ទំ​ហំ​ធំ​​ ឬ​ រូប​រាងអា​ក្រក់​។​ វា​មាន​សា​រៈ​សំ​ខាន់​ណាស់​ដែល​អ្នក​គួរ​តែ​យល់​ដឹង​ពី​ហានិភ័យ​ និង​ផល​វិ​បាក​មុន​ពេល​ធ្វើ​ការ​វះ​កាត់​។

អត្ថបទពាក់ព័ន្ធ៖ Thyroid Nodules (ដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត)

មុន​ពេល​នឹង​សម្រេច​ចិត្ត​ជ្រើស​រើស​ការ​វះ​កាត់ គប្បី​ស្វែង​យល់​អំពី​ហានិភ័យ ក៏​ដូច​ជា​ផល​វិបាក​ក្រោយ​ការ​វះ​កាត់​ជាមុន​សិន។ ក្នុង​ករណី​មាន​ការសង្ស័យ សូម​ធ្វើ​ការ​ពិគ្រោះ​យោ​បល់​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់។

ស្វែង​ពី​អ្វី​ដែលអាច​កើត​ឡើង

គួរ​ត្រៀម​ខ្លួន​​អ្វី​ខ្លះ​មុន​ពេល​វះ​​កាត់ក្រពេញទីរ៉ូអ៊ីត?

អ្នក​​គួរ​ប្រឹក្សាយោបល់ជាមួយពេទ្យ​អំ​ពី​ថ្នាំ​ដែល​អ្នក​បាន​ប្រើ​ពេល​បច្ចុប្បន្ន​ ប្រ​តិ​កម្ម​ ​ឬ​បញ្ហា​សុខ​ភាព​​មុន​ពេល​ធ្វើ​ការ​វះ​កាត់​​​ អ្នក​នឹង​បាន​ជួប​គ្រូ​ពេទ្យឯក​ទេស​ថ្នាំ​សន្លប់​​ រួច​ធ្វើ​ការ​ជា​មួយ​គ្នា​។​​ វា​សំ​ខាន់​ណាស់​ដែល​អ្នក​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​ពី​ពេល​វេ​លា​ឈប់​ញ៉ាំ​អា​ហារ​ និង​ផឹក​ទឹក​មុន​ពេល​វះ​កាត់​។​

អ្នក​បាន​ដឹង​ពី​ការ​ណែ​នាំ​​មុន​ពេល​វះ​កាត់​​ដូច​ជា​ ពេល​វេ​លា​សំ​រាប់​ញ៉ាំ​អា​ហារ​។​ ក្នុង​ករណី​ជា​ច្រើន​ អ្នក​ត្រូវ​ផ្តាច់​អា​ហារ​៦ម៉ោង​មុន​ពេល​វះ​កាត់​។​ អ្នក​អាច​នឹង​ផឹក​ទឹក ឬភេសជ្ជៈ​បាន​ដូច​ជា​ កា​ហ្វេ​​ បាន​រហូត​ដល់​ប៉ុន្មាន​ម៉ោង​មុន​ពេល​វះ​។​ អំ​ឡុង​ពេល​វះ​អាច​នឹង​មាន​ការ​ប៉ះពាល់​ដល់​សរ​សៃ​ប្រ​សាទ​បំ​ពង់​សំ​លេង​​ (recurrent laryngeal nerve)​ ខ្សែ​សំ​ឡេង​ត្រូវ​បាន​ពិ​និត្យ​មុន​ពេល​វះ​កាត់​។​​ ពេល​វះ​​កាត់​ក្រ​ពេញ​ទី​រ៉ូ​អ៊ីត​ ត្រូវ​មាន​ឧបករណ៍​តាម​ដាន​ពី​មុខ​ងារ​របស់​​សរ​សៃ​ប្រ​សាទ​​​ ពិ​សេស​ទៅ​លើ​ការ​វះ​កាត់​ដែល​មាន​ទម្រង់​ស្មុគ​ស្មាញ​។

អំឡុងពេលវះកាត់ក្រពេញទីរ់ូអ៊ីតមាន​អ្វី​អាច​កើត​ឡើង​ខ្លះ?

ការ​វះ​កាត់​ចាប់​ផ្តើម​ឡើង​ដោយ​គ្រូ​ពេទ្យ​ចាក់​ថ្នាំ​សន្លប់​ មាន​រយះ​ពេល​​ ៩០​នាទី​ ទៅ​២​ម៉ោង។​ គ្រូ​ពេទ្យ​ផ្នែក​វះកាត់​នឹង​វះ​ចំ​​ផ្នែក​ក​ដើម្បី​យក​ក្រ​ពេញ​ទី​រ៉ូ​អ៊ីត​​មួយ​ចំ​នួន​ធំ​ ឬ​ទាំង​អស់​។

គួរ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​​​​ពេល​វះ​​កាត់?

ក្រោយ​ការវះ​កាត់ មួយ ​ទៅពីរ​ថ្ងៃ អ្នក​អាច​​នឹង​ទៅ​ផ្ទះ​បាន ហើយ​ក៏​​អាច​ធ្វើ​ការ​​​ និង​ធ្វើ​សកម្ម​ភា​​​ព​​ធម្ម​​តា​​វិញ​បាន​ក្រោយពីរ​សប្តាហ៍បន្ទាប់​​ផង​ដែរ​។​ ការ​ហាត់​ប្រាណ​ទៀង​ទាត់​អាច​ជួយ​ឲ្យ​អ្នក​មាន​សកម្ម​ភា​​​ព​​ធម្ម​​តា​​វិញ​បានឆាប់​រហ័ស​ ប៉ុន្តែ​មុន​ពេល​ធ្វើ​ការ​ហាត់​ប្រាណ គប្បី​​ប្រឹក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជា​មុន​សិន​។​

គ្រូពេទ្យ​នឹង​ធ្វើ​ការ​ណាត់​ជួប​នៅ​សប្តាហ៍​បន្ទាប់​ៗ​ដើម្បី​បន្ត​ការ​តាម​ដាន​ផង​ដែរ។​​ គ្រូ​​ពេទ្យ​ធ្វើ​ការ​ពិគ្រោះ​ក៏​ដូច​ជា​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ក្នុង​ករណី​ដែល​អ្នក​ត្រូវ​ការ​ប្រើប្រាស់​ថ្នាំ​ផង​ដែរ។ ក្នុង​ករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញផ្នែក​វះ​កាត់​។

អត្ថបទពាក់ព័ន្ធ៖ Parathyroidectomy (វះកាត់​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត)

ការ​ជា​សះស្បើយ

ក្រោយ​ពេល​វះ​​កាត់​ក្រ​ពេញ​ទី​រ៉ូ​អ៊ីតមាន​អ្វី​អាច​កើត​ឡើង​ខ្លះ?

ផល​វិ​បាក​ដែល​អាច​កើត​ឡើង​ក្រោយ​វះ​ក្រ​ពេញ​ទី​រ៉ូ​អ៊ីត​មាន​ដូច​ជា​៖

  • ផល​វិ​បាក​​តិច​តួច​ដូច​ជា​ ការ​ប្រ​មូល​ផ្តំុ​នូវ​សារ​ធាតុ​រាវ​(វា​បាត់​ដោយ​ខ្លួន​ឯង​បើ​ដុំ​មាន​ទំ​ហំ​តូច​​ និង​គ្មាន​រោគ​សញ្ញា​​​​​​​ តែ​បើ​ធំ​ត្រូវ​ការ​ធ្វើ​ចលនា​ផ្លូវ​ដង្ហើម​)​​ និង​មាន​ស្លាក​ស្នាម​តិច​តួច​។​​
  • ​ហូរ​ឈាម​អាច​បណ្តាល​ឲ្យ​គាប​សង្កត់​លើ​លើ​បំ​ពង់​ខ្យល់​​ (tracheal)។​
  • ការ​របួស​ទៅ​លើ​សរ​សៃ​ប្រ​សាទ​បំ​ពង់​សំ​ឡេង​​ (recurrent laryngeal nerve)​។
  • វា​ភ្ញោច​សាច់​ដុំ​​ទាំង​អស់​របស់​បំ​ពង់​​ខ្យល់​​​ លើក​លែង​តែ​សាច់​ដុំ​គ្រី​​កូ​ទី​រ៉ូ​អ៊ីត​(cricothyroid muscle)។​
  • អ្នក​ជំ​ងឺ​ដែល​ស្វិត​ខ្សែ​សំ​ឡេង​ម្ខាង​ក្រោយ​ពេល​វះ​កាត់​គឺ​ធ្វើឲ្យមាន​សំ​លេង​ស្អក​។​
  • ជាញឹក​ញាប់​ជា​ទំ​រង់​ស្រួច​ស្រាល​មធ្យម​ និង​ ​សំ​ឡេង​អាច​នឹង​គ្មាន​ការ​ប្រែ​ប្រួលប៉ុន្មាន​សប្តាហ៍​។​
  • ការ​ស្វិត​ខ្សែ​សំ​ឡេង​ម្ខាង​អាច​ជា​វិញ​ដោយ​ខ្លួន​ឯង​។​
  • ការ​ស្វិត​ខ្សែ​សំ​ឡេង​ទាំង​សង​ខាង​​ច្រើន​កើត​លើ​ការ​វះ​ក្រ​ពេញ​ទី​រ៉ូ​អ៊ីត​​​ទាំង​អស់​​​ កើត​ភ្លាម​ៗ​ក្រោយ​ការ​វះ​កាត់​។​
  • ​ខ្សែ​សំ​ឡេង​ទាំង​សង​ខាង​​​​ មាន​ទី​តាំង​នៅ​ប៉ា​រ៉ា​មី​ដៀន (paramedian) ​ដែល​ធ្វើ​ឲ្យ​ស្ទះ​ខ្យល់​ខ្លះ​។​
  • Hypoparathyroidism៖ ជា​លទ្ធ​ផល​នៃ​ការ​ចុះ​ជាតិ​កាល់​ស្យូម​ក្នុង​ឈាម​​​អាច​រហូត​ តែ​ភាគ​ច្រើន​តែ​មួយ​រយៈ។​ មូល​ហេតុ​ដែល​កើត​មួយ​រយៈ​​​ក្រោយ​ការ​វះ​កាត់​គឺ​មិនត្រូវ​​បាន​ដឹង​ច្បាស់​។​
  • Thyrotoxic storm៖​ ជា​ផល​វិបាក​មិន​ធម្ម​តា​អំ​ឡុង​ពេល​វះ​កាត់​​។​
  • ការ​របួស​ទៅ​លើ​សរ​សៃ​ប្រ​សាទ​បំ​ពង់​សំ​ឡេង​​ខាង​លើ​​​​​ (Superior laryngeal nerve)។
  • បណ្តុំ​​សរ​សៃ​ប្រ​សាទ​ខាង​ក្រៅ​បញ្ជា​​ទៅ​សាច់​ដុំ​​​ គ្រី​​កូ​ទី​រ៉ូ​អ៊ីត​(cricothyroid muscle)។
  • របួស​ទៅ​លើ​សរ​សៃ​ប្រ​សាទ​​​ ធ្វើ​ឲ្យ​ខ្សែ​សំ​ឡេង​បើក​មិន​អស់​​ បង្កើត​​បាន​ជា​សំឡេង​ខ្ពស់​។​
  • បណ្តុំ​សរ​សៃ​ប្រ​សាទ​ខាង​ក្រៅ​​ច្រើន​ត្រូវ​របួស​ពេល​ធ្វើ​ការ​វះ​កាត់។​
  • អ្នក​ជំ​ងឺ​​ភាគ​ច្រើន​មិន​បាន​ចាប់​អា​រម្មណ៍​ទេ​ តែ​វា​បង្ក​​ជា​បញ្ហា​ដល់​អា​ជីព​របស់​អ្នក​​ ពិ​សេស​អា​ជីព​​តា​រា​ចំ​រៀង​។​
  • ការ​បង្ក​រោគ​៖មាន​១​-២​%​គ្រប់​ករណី​ទាំងអស់​​។​ អង់​ទី​ប៊ីយ៉ូ​ទិក​មិន​ត្រូវ​បាន​ឲ្យ​ប្រើ​ប្រាស់​សំ​រាប់​ការ​វះ​កាត់​ក្រ​ពេញ​ទី​រ៉ូ​អ៊ីត​ទេ​។​

ការ​ខូច​ខាត​ទៅ​លើ​បណ្តុំ​សាំ​ប៉ា​តេ​ទិច​ក៏​​អាច​កើត​មាន​ឡើង​ផង​ដែរ​ ប៉ុន្តែ​ក្នុង​ករណី​​កម្រខ្លាំង។ អ្នក​អាច​បន្ថយ​ហានិភ័យ​​ផល​វិ​បាក​បាន​ដោយ​ធ្វើ​​​តាម​ការ​ណែ​នាំ​របស់​ពេទ្យ​សំ​រាប់​ធ្វើ​ការ​ឆ្លុះ​មើល​​ ដូច​ជា​បញ្ឈប់​ការ​លេប​ថ្នាំ​។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Thyroid Disease and Surgery http://patient.info/doctor/thyroid-disease-and-surgery. Accessed July 6, 2016.

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សុខភាពខួរឆ្អឹង! ហេតុអ្វីយើងចាំបាច់ត្រូវយកចិត្ដទុកដាក់ខ្លាំង?

ចង់កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ អាចសាកវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម