ចំណេះដឹងមូលដ្ឋាន
១- អ្វីជាការវះកាត់មាត់បង្ហួរនោម?
វះកាត់មាត់បង្ហូរនោម សំដៅលើការវះកាត់ព្យាបាលបំពង់បង្ហួរនោមត្បៀត ពិបាកនាំទឹកនោមចេញពីប្លោកនោម។ ករណីត្បៀតតូចនៃបំពង់បង្ហួរនោម ច្រើនកើតឡើងដោយសារកំណើនកម្រាស់ជាលិការលាក បង្កដោយការចម្លងរោគ ឬមានរបួសធ្វើឲ្យឧស្សាហ៍នោមញឹកញាប់ ចង់នោមភ្លាមៗ លំហូរទឹកនោមខ្សោយ ឬអារម្មណ៍ថានោមចេញមិនអស់។
២- ហេតុអ្វីត្រូវវះកាត់?
ការវះកាត់ធ្វើឡើង ដើម្បីឲ្យបង្ហួរនោមមានភាពប្រសើរជាងមុន បង្កដោយករណីត្បៀតមាត់បង្ហួរនោម។ ម៉្យាងទៀត ជួយធ្វើឲ្យយើងងាយស្រួលនោមជាងមុន លែងមានអារម្មណ៍នោមចេញមិនអស់ ពិសេសនោមច្រើននៅពេលយប់ និងកាត់បន្ថយឱកាសបង្ករោគ។
កត្តាប្រឈម
៣- វះកាត់មាត់បង្ហួរនោមប្រឈមគ្រោះថ្នាក់អ្វីខ្លះ?
វាពិតជាចាំបាច់ណាស់ យើងត្រូវដឹងអ្វី គួរធ្វើ និងមិនគួរធ្វើ មុនពេលវះកាត់ ប្រសិនបើមានសំនួរ ឬចម្ងល់ សូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។ យ៉ាងណា មុនធ្វើការវះកាត់មាត់បង្ហួរនោម យើងអាចធ្វើការព្យាបាលតាមវិធីខាងក្រោមបានដូចជា៖
– សុងទឹកនោមខ្លួនឯង៖ ជាជម្រើសល្អមួយប្រសិនបើយើងពិនិត្យឃើញថា មានមាត់បង្ហួរនោមត្បៀត។
– ធ្វើការសុងទឹកនោមជារៀងរហូត៖ ករណីអ្នកមិនចង់ធ្វើការវះកាត់ និងមានមាត់បង្ហួរនោមត្បៀតលក្ខណៈធ្ងន់ធ្ងរ ត្រូវដាក់បំពង់ជ័រចូលទៅក្នុងបំពង់បង្ហួរនោមជារៀងរហូត។ ទោះយ៉ាងណា ធ្វើបែបនេះ គឺមានគុណវិបត្តិមួយចំនួន ដូចជាប៉ះពាល់ដល់ប្លោកនោម ចម្លងរោគ ហើយការសុងទឹកនោមរៀងរហូត ជារឿងកម្រធ្វើបានណាស់ លុះត្រាគ្មានជម្រើសតែម្ដង។
– ដាក់កូនបាល់ពង្រីក៖ កូនបាល់តូចមួយត្រូវដាក់ចូលដើម្បីពង្រីកមាត់បង្ហួរនោម ហើយ បើពេលខ្លះកន្លែងត្បៀត មានលក្ខណៈសាំញ៉ាំ នឹងត្រូវធ្វើការវះកាត់កែលម្អឡើងវិញ។
យ៉ាងណាមិញមាត់បង្ហួរនោមត្បៀតនេះអាចលាប់វិញបានទោះជាព្យាបាលជាហើយក៏ដោយ។
ស្វែងយល់មុនវះកាត់
៤- គួរត្រៀមអ្វីខ្លះមុនវះកាត់?
គួរតែប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជាមុន ពាក់ព័ន្ធថ្នាំយើងទើបប្រើប្រាស់ថ្មីៗ ប្រតិកម្មអ្វីមួយ ឬស្ថានភាពសុខភាពមុនធ្វើការវះកាត់ ម៉្យាងទៀតត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ តមអាហារជាធម្មតា ៦ម៉ោង និងមិនផឹកទឹក ២-៣ ម៉ោងមុនវះកាត់។
៥- មានអ្វីកើតឡើងអំឡុងវះកាត់?
ជាធម្មតាការវះកាត់មានរយៈពេលតិចជាង ៣០នាទី និងត្រូវធ្វើឡើងដោយថ្នាំសណ្ដំ ឬថ្នាំស្ពឹកចាក់ចូលចង្កេះ។ ដំបូងគ្រូពេទ្យវះឆ្លុះមើលមាត់បង្ហួរនោមតាមបំពង់ដែករឹង បន្ទាប់មកទើបធ្វើការកាត់ចេញជាលិកាដែលឡើងក្រាស់ ដើម្បីពង្រីកមាត់បង្ហួរនោម។
៦- គួរធ្វើអ្វីខ្លះក្រោយវះកាត់?
អាចធ្វើការបានដូចធម្មតាអំឡុងពេល ២-៣ ថ្ងៃក្រោយវះកាត់ជោគជ័យ។ ហាត់ប្រាណជាប្រចាំ ជួយឲ្យឆាប់ជាសះស្បើយ ប៉ុន្តែមុនហាត់ប្រាណ គួរសួរយោបល់ពីគ្រូពេទ្យជាមុន។
ផលវិបាកក្រោយវះកាត់
៧- ផលវិបាកក្រោយវះកាត់
ដូចទៅនឹងការវះកាត់ដទៃទៀត វះកាត់មាត់បង្ហួរនោមអាចមានផលវិបាកមួយចំនួន គួរប្រឹក្សាយោបល់ និងស្ដាប់ការពន្យល់ពីគ្រូពេទ្យ អំពីផលប៉ះពាល់ទៅលើសុខភាពដោយសារវះកាត់មាត់បង្ហួរនោម។
ផលវិបាកឧស្សាហ៍ជួបប្រទះ ដូចជា ការប្រតិកម្មថ្នាំសណ្ដំ ហូរឈាមច្រើន ឬមានបញ្ហាកំណកឈាម និងផលវិបាកមួយចំនួនទៀតដូចជា៖
– ពិបាកនោម
– ហើមលិង្គ
– ត្បៀតកន្លែងផ្សេងទៀតនៅមាត់បង្ហួរនោម។
ប៉ុន្ដែនៅអាចកាត់បន្ថយផលវិបាកទាំងនេះបាន ដោយត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យមុនចូលវះកាត់ ដូចជា តមអាហារ និងផ្អាកលេបថ្នាំមួយចំនួនផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]