– របួសលើប្លោកនោម និងបង្ហួរនោម
– យ៉ាងណាក៏ដោយ គ្រូពេទ្យនៅតែមានវិធីបង្ការផលវិបាកទាំងនេះ។
ចំពោះបេប៊ី៖
– សម្រាប់បេប៊ីចាស់ខែហើយសម្រាលដោយវះកាត់តែងតែជួបវិបត្តិក្នុងការដកដង្ហើម
– ការសម្រាលដោយវះកាត់មិនធានានូវសុវត្ថិភាពបេប៊ីក្នុងផ្ទៃទេ ដូចជា ខូចសរសៃប្រសាទនៅក ឬដៃ ហូរឈាមក្រោមលលាដ៍ក្បាល ខូចខាតមុខងារខួរក្បាល ឬការពារការបាត់បង់ជីវិតជាដើម។
– មិនត្រឹមតែប៉ុណ្ណោះអាចមានការដាច់រលាត់សាច់ពេលវះបើកស្បូនទៀតផង តែកុំបារម្ភ ករណីបែបនេះ អាចកើតមានតែ ២ នាក់ប៉ុណ្ណោះ ក្នុងចំណោមស្រីៗសម្រាលដោយវះកាត់ ១០០នាក់ ហើយពេលទារកធំទៅវានឹងជាសះមិនសូវឃើញស្នាមទេ។
ស្វែងយល់មុនវះកាត់
៤- គួរត្រៀមអ្វីខ្លះមុនវះកាត់?
វះកាត់ត្រូវធ្វើឡើងជាទូទៅ ផ្អែកលើផែនការរៀបចំទុកជាស្រេច ទាំងការពិភាក្សាជាមួយគ្រូពេទ្យសម្ភព គ្រូពេទ្យថ្នាំសណ្តំ ដើម្បីត្រួតពិនត្យសុខភាពជាមុន និងពិនិត្យក្រុមឈាម ត្រៀមករណីត្រូវការបញ្ចូលឈាមកើតឡើង។
ការពិនិត្យសុខភាពម៉ាក់ៗ និងបេប៊ី សំខាន់បំផុត ចំពោះករណីសម្រាលមុនសប្តាហ៍ទី ៣៩ ពេទ្យត្រូវបូមទឹកភ្លោះទៅពិនិត្យ ដើម្បីដឹងពីភាពពេញលក្ខណៈរបស់សួតបេប៊ី បង្ការផលវិបាកជាយថាហេតុ។ យ៉ាងណា ទោះជាយើងជ្រើសយកការសម្រាលតាមធម្មជាតិ ក៏ត្រូវប្រឹក្សាពីជម្រើសនេះដែរ ព្រោះបើមានរឿងចៃដន្យអ្វីមួយកើតឡើង ការវះកាត់ក៏ត្រូវធ្វើឡើងបន្ទាន់ភ្លាមៗតែម្តង។
៥- អ្វីកើតឡើងអំឡុងពេលវះកាត់?
វះកាត់ត្រូវពេលជាទូទៅពី ៤០-៥០ នាទី ហើយម៉ាក់ៗ និងបេប៊ី ត្រូវពេទ្យស្ទង់សញ្ញាជីវិតគ្រប់វិនាទី។ បន្ទាប់ពីចាក់ថ្នាំសណ្ដំតាមឆ្អឹងខ្នងរួចហើយ គ្រូពេទ្យវះកាត់ នឹងចាប់ផ្តើមដោយយកចិត្តទុកដាក់ ហ្មត់ចត់បំផុត។ វះបើកពោះ ធ្វើឡើងនៅក្រោមថ្ងាស និងត្រូវការជំនួយពីឧបករណ៍សល្យសាស្ត្រដទៃទៀត សម្រួលដល់យកបេប៊ីចេញពីផ្ទៃដោយសុវត្ថិភាព។ ពេលបេប៊ីចេញផុតពីផ្ទៃស្បូន ពេទ្យនឹងផ្ដល់ថ្នាំអ័រម៉ូន បញ្ឈប់ការហូរឈាម ហើយដេរបិទពោះ ដែលជាដំណាក់កាលចុងក្រោយ។
វិធីថែទាំក្រោយវះកាត់
៦- គួរធ្វើអ្វីខ្លះក្រោយសម្រាល?
ក្រោយវះកាត់ជោគជ័យ ម៉ាក់ៗត្រូវបញ្ជូនទៅបន្ទប់ថែទាំ ដើម្បីតាមដានសញ្ញាជីវិតរហូតដល់ពេលថ្នាំសណ្ដំអស់ប្រសិទ្ធភាព ក្នុងពេលនេះគ្រូពេទ្យត្រូវការពិនិត្យជាចាំបាច់ដូចជា៖
– សម្ពាធឈាម ចង្វាក់ដង្ហើម និងកម្រិតអុកស៊ីហ្សែនក្នុងឈាម
– ម៉ាក់ៗប្រើថ្នាំបំបាត់ការឈឺចាប់ និងអាចបំបៅដោះបេប៊ីបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕