១- អ្វីជាការវះបូស?
បូស ជាការប្រមូលផ្តុំខ្ទុះនៅជុំវិញជញ្ជាំងកោសិកា ហើយកើតឡើងពេលរាងកាយយើង ខំការពារទប់ស្កាត់នឹងការបង្ករោគ បង្កជាដុំពក អាចកើតគ្រប់កន្លែងលើរាងកាយ។

២- ហេតុអ្វីត្រូវវះបូស?
វះបូស គឺជាការវះកាត់ខ្នាតតូច ធ្វើឡើងនៅពេលទំហំបូសធំជាង ១សង់ទីម៉ែត្រ និងបន្តរីកទំហំរហូត ហើយមានការឈឺចាប់។ ការវះបូស ធ្វើឡើងក្នុងបំណងបង្ហូរខ្ទុះនៅក្នុងបូសចេញ ដើម្បីការពារផលវិបាកផ្សេងៗ។

៣- កត្តាប្រឈមមានអ្វីខ្លះ?
បើទំហំបូសមិនលើសពី ១សង់ទីម៉ែត្រ គ្រាន់តែព្យាបាលនៅផ្ទះក៏បាន ដោយស្អំទឹកក្ដៅឧណ្ហៗ ៣-៤ ដងក្នុងមួយថ្ងៃ រង់ចាំទាល់មានមុខ និងធ្លាយដោយខ្លួនឯង។ ចៀសវាងយកម្ជុលទៅចាក់ បន្ទាប់មកញេចដោយខ្លួនឯង ព្រោះអាចធ្វើឲ្យពិបាកព្យាបាលកាន់តែខ្លាំង ដូចជានាំឲ្យមានការចម្លងរោគថ្មីបន្ថែមទៀត មេរោគនឹងស៊ីក្នុងជាលិកាកាន់តែជ្រៅទៅក្នុងសាច់។ បន្ទាប់ពីវះបូសហើយយើងអាចមានផលវិបាកដូចជា៖
– ឈឺចាប់
– ហូរឈាម
– ស្នាមលើស្បែក
– កំណកឈាមក្រោមស្បែក
– បូសនៅតែអាចកើតឡើងជាថ្មី។
៤- គួរត្រៀមអ្វីខ្លះ?
ករណីបូសមានទំហំល្មម ពេលវះគឺត្រូវការចាក់ថ្នាំស្ពឹកនៅនឹងកន្លែង តែបើទំហំធំ អាចដាក់ថ្នាំសណ្ដំត្រូវតែធ្វើ ហើយគ្រូពេទ្យ នឹងរៀបចំសំណើផ្សេងៗពាក់ព័ន្ធការវះនេះ។
៥- អ្វីខ្លះកើតឡើងអំឡុងពេលវះ?
វះបូស ជាទូទៅចំណាយពេលប្រមាណពី ១៥-២០ នាទី តម្រូវឲ្យពេទ្យវះបូសនឹងផ្លែកាំបិត រួចបូមយកខ្ទុះចេញឲ្យអស់ បន្ទាប់មកត្រូវទុកកន្លែងវះឲ្យនៅចំហ ដើម្បីឲ្យជាសះដល់ជម្រៅបាតមេរោគស៊ី បើសិនជាប្រហោងធំ និងជ្រៅ គេអាចដាក់កំប្រ៉េសចូល។
៦- គួរធ្វើអ្វីខ្លះក្រោយពេលវះ?
ជាធម្មតាវះហើយភ្លាម យើងនឹងធូរស្បើយភ្លាម មិនបាច់រង់ចាំយូរទេ ប៉ុន្តែបើសិនជានៅតែឈឺគ្រូពេទ្យអាចផ្ដល់ថ្នាំបំបាត់ការឈឺចាប់ ១-២ ថ្ងៃ និងត្រូវស្ដាប់តាមការណែនាំរបស់ពេទ្យ ពេលត្រឡប់ទៅផ្ទះ ព្រោះយើងត្រូវលាង និងដោះកំប្រេសចេញដោយខ្លួនឯង។ ករណីឈឺចាប់ឡើងក្រហមហើម ត្រូវប្រាប់គ្រូពេទ្យជាបន្ទាន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Abscess. http://www.webmd.com/a-to- z-guides/abscess. Accessed May 29, 2016.
កំណែប្រែបច្ចុប្បន្ន
24/01/2019
អត្ថបទដោយ យ៉ានណែត ដាញែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ សន សុភា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ