ចំណេះដឹងមូលដ្ឋាន
វះកាត់រោគសើស្បែកទម្រង់ស្រាលជាអ្វី?
ការវះកាត់ ធ្វើឡើងនៅពេលស្បែកមានការប្រែប្រួលមិនប្រក្រតី ដូចជាមាន ដុំគីសកក ដុំខ្លាញ់ដុះឫស និងឡើងប្រជ្រុយខ្មៅជាដើម។ វិធីព្យាបាលល្អបំផុត គឺកាត់យកស្បែក និងដុំទាំងនោះចេញ ឬកាត់ដោយអេឡិចត្រូតអគ្គិសនីជាដើម ព្រោះថាវាអាចប៉ះពាល់ដល់សម្រស់យើង។
កត្តាប្រឈម
កត្តាប្រឈមបង្កដោយការវះកាត់មានអ្វីខ្លះ?
ភាគច្រើនពេលស្បែកមានការប្រែប្រួលមិនធម្មតា គឺជារោគសើស្បែកប្រភេទស្រាល ប៉ុន្តែមាន បញ្ហាស្បែកមួយចំនួនអាចជាទម្រង់មហារីក។ យ៉ាងណា យើងអាចព្យាបាលជានៅពេលរកឃើញនៅដំណាក់កាលដំបូងបង្ក ប៉ុន្តែប្រសិនបើសង្ស័យថាមហារីកស្បែក គួរប្រញាប់ទៅរកគ្រូពេទ្យឯកទេសជាបន្ទាន់ ហើយផលផលវិបាកផ្សេងៗបង្កឲ្យការវះកាត់មានដូចជា៖
– ឈឺចាប់
– ហូរឈាម
– មានឆ្លងរោគ
– បន្សល់ទុកស្នាម
– ស្នាមវះមិនងាយផ្សះមុខ
– ខូចខាតលើសរសៃប្រសាទ
– អាចលាប់ឡើងវិញ
– ត្រូវការវះកាន់តែធំ ពេលឃើញជម្រៅ និងទំហំជាក់ស្ដែងពេលវះ។
ស្វែងយល់មុនវះកាត់
គួរត្រៀមអ្វីខ្លះមុនពេលវះកាត់?
គ្រូពេទ្យ នឹងប្រឹក្សាជាមួយយើងពីលក្ខខណ្ឌប្រឈម និងស្ថានភាពជំងឺមុន យើងធ្វើការសម្រេចចិត្ត ដោយមានក្រដាសស្នាមចុះហត្ថលេខាបញ្ជាក់ត្រឹមត្រូវ ពិតយល់ព្រមធ្វើការវះកាត់។ វះកាត់សើស្បែកនេះ ជាការវះកាត់ខ្នាតតូច មិនតម្រូវឲ្យយើងសម្រាកពេទ្យនោះទេ។ ហើយអ្វីយើងគួរដឹងពីការវះកាត់ប្រភេទនេះ ជាទូទៅមានដូចជា៖
– វះកាត់ដុំគីសចេញ ដែលជាស្បែកទម្រង់អូវ៉ាល់ ត្រូវការរយៈពេល ១៥-២៥ នាទី
– វះយកដុំខ្លាញ់ គឺវះឲ្យដល់បាតក្រោមស្បែកតែម្ដង
– ឫស គឺគ្រាន់តែចាក់ថ្នាំស្ពឹក រួចឆ្កៀសចេញជាការស្រេច
– កាត់ប្រជ្រុយ ក៏ធ្វើដូចការវះដុំគីសដែរ។
វិធីថែទាំក្រោយវះកាត់
គួរធ្វើអ្វីខ្លះក្រោយពេលវះកាត់?
ធម្មតាបន្ទាប់ពីការវះកាត់ប៉ុន្មានម៉ោង ថ្នាំស្ពឹកនឹងអស់ប្រសិទ្ធភាព យើងអាចត្រឡប់ទៅផ្ទះ ធ្វើការងារធម្មតាបាន ប៉ុន្តែគ្រូពេទ្យនឹងប្រាប់ពីវិធីថែទាំនៅផ្ទះ និងថ្ងៃណាត់ជួបលើកក្រោយ។ ចំពោះគ្នាយើងវះកាត់លើផ្ទៃមុខ ត្រូវមកកាត់ចេស ៧ ថ្ងៃក្រោយ បើវះកាត់កន្លែងផ្សេងទៀត អាចពី ១០-១៤ ថ្ងៃ តែក្នុងករណីដេរដោយចេសរលាយ មិនបាច់មកទេ។ បើនៅផ្ទះមានការរបើកថ្នេរ ត្រូវត្រឡប់មកពេទ្យវិញជាបន្ទាន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]