ចំណេះដឹងមូលដ្ឋាន
១- អ្វីជាការវះកាត់សរសៃពួរក្បាលជង្គង់?
ប្រាកដហើយថា អ្នកចង់ចាកចេញ?
១- អ្វីជាការវះកាត់សរសៃពួរក្បាលជង្គង់?
សរសៃពួរក្បាលជង្គង់ (ACL) ជាសរសៃពួរសំខាន់មួយ ជួយធ្វើឲ្យក្បាលជង្គង់មានលំនឹង បើយើងធ្វើដាច់សរសៃពួរនេះ ជង្គង់នឹងភ្លាត់ ឬដួល ទាំងបង្វិលខ្លួន និងធ្វើចលនា។ ករណីជង្គង់ឧស្សាហ៍ភ្លាត់ក្រោយពេលដាច់សរសៃពួរ គ្រូពេទ្យនឹងធ្វើការវះកាត់ ជួយឲ្យជង្គង់មានលំនឹងវិញ អាចប្រើប្រាស់បានដូចដើម ក៏ដូចជាលេងកីឡាផ្សេងៗដូចធម្មតា។
២- ហេតុអ្វីត្រូវវះកាត់?
សរសៃពួរក្បាលជង្គង់ (ACL) ដាច់ដោយសាររបួស ពិសេសក្រឡាច់រមួលក្បាលជង្គង់ ជាមូលហេតុចម្បង ភាគច្រើនបណ្តាលមកពីលេងកីឡាធ្ងន់ៗ ដូចជាបាល់ទាត់ និងជិះស្គី។ ករណីខ្លះ អាចរងរបួសទៅលើផ្នែកផ្សេងទៀតនៃក្បាលជង្គង់ ដូចជា ដាច់ឆ្អឹងខ្ចី ឬប៉ះពាល់ផ្ទៃសន្លាក់ជាដើម ដែលគួរធ្វើការវះកាត់។
៣- កត្តាប្រឈមមានអ្វីខ្លះ?
យល់ឲ្យច្បាស់ពីហានិភ័យ និងផលវិបាកទាំងអស់មុនពេលវះកាត់ តាមរយៈពិគ្រោះយោបល់បន្ថែមជាមួយគ្រូពេទ្យ។
៤- គួរត្រៀមអ្វីខ្លះមុនពេលវះកាត់?
ដាច់សរសៃពួរក្បាលជង្គង់ មិនមែនសុទ្ធតែត្រូវវះកាត់ទាំងអស់ទេ។ គ្រូពេទ្យនឹងសម្រេចធ្វើការព្យាបាលដោយចលនា (Rehab) ឬវះកាត់ ឬអាចព្យាបាលដោយប្រើវិធីទាំងពីរតែម្តង។ គ្រូពេទ្យព្យាបាលដោយចលនា ដូចជាហាត់ប្រាណដើម្បីធ្វើឲ្យសាច់ដុំនៅភ្លៅរឹងមាំ។ យើងអាចពាក់ទ្រនាប់ក្បាលជង្គង់ដើម្បីជួយពេលលេងកីឡា។
ករណីខ្លះ គ្នាយើងមួយចំនួន វះកាត់សរសៃពួរនៅក្បាលជង្គង់ នៅតែឈឺ បាត់បង់លំនឹង ត្រូវវះកាត់ម្ដងទៀត ប៉ុន្ដែការវះកាត់លើកទី ២ ជាទូទៅមិនសូវជោគជ័យដូច វះកាត់ទី ១ ទេ។
៥- អ្វីខ្លះកើតឡើងពេលកំពុងវះកាត់?
តិចនិកជាច្រើនក្នុងការវះកាត់ ដូច្នេះគប្បីពិភាក្សាជាមួយគ្រូពេទ្យពីតិចនិកគាត់ចង់ធ្វើ។ ត្រូវដឹងថា ការវះកាត់ម្តង មិនប្រាកដជាសះស្បើយនោះទេ អ៊ីចឹងគួរធ្វើការស្រាវជ្រាវ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យបើយើងសម្រេចត្រូវការវះកាត់មែននោះ។
ដំណើរការវះកាត់៖
វះកាត់ គឺមានទាំងការប្រើថ្នាំសណ្ដំ នាំឲ្យចំណាយពេលពី ៦០-៩០ នាទី។ គ្រូពេទ្យនឹងវះកាត់ផ្នែកជុំវិញក្បាលជង្គង់តាមវិធីវះកាត់ដោយឆ្លុះចូលសន្លាក់ (វះកាត់ Keyhole) ដោយប្រើម៉ាស៊ីនថត អាចមើលឃើញខាងក្នុងសន្លាក់។ លើសពីនេះ គ្រូពេទ្យនឹងជំនួសឆ្អឹងក្បាលជង្គង់ជាមួយឆ្អឹងសប្បនិម្មិត នឹងចុងបញ្ចប់គ្រូពេទ្យប្ដូរសរសៃពួរថ្មី តភ្ជាប់ជាមួយខ្ចៅពិសេស ឬថ្ពក់ចូលក្នុងប្រហោងឆ្អឹងតែម្តង។
ក្រោយវះកាត់៖
គ្រូពេទ្យនឹងឲ្យយើងពាក់ប្រដាប់អោបជង្គង់ប្រមាណ ២-៣ សប្ដាហ៍ រហូតក្បាលជង្គង់ជាសះស្បើយ បន្ទាប់មកនឹងចាប់ផ្ដើមព្យាបាលដោយចលនាកម្រិតធ្ងន់រយៈពេល ៦ ខែ។
ត្រូវចាំថា ហាត់ប្រាណទៀងទាត់អាចជួយឲ្យឆាប់ជា យ៉ាងណាត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យមុនចាប់ផ្តើមហាត់។ អ្វីដែលសំខាន់យើងត្រូវដឹង ទោះវះកាត់ជោគជ័យ ក្បាលជង្គង់មិនអាចត្រលប់ទៅដើមនោះទេ។
៦- ផលវិបាកក្រោយវះកាត់សរសៃពួរក្បាលជង្គង់
ផលវិបាកទូទៅមានដូចជា៖
– ឈឺចាប់
– ហូរឈាម
– ស្នាម
– កំណកឈាម
– ពិបាកនោម
– ឆ្លងមេរោគនៅកន្លែងវះ (របួស)។
ផលពិបាកធ្ងន់ធ្ងរមានដូចជា៖
– បែកក្បាលឆ្អឹងជង្គង់
– ខូចសរសៃប្រសាទជុំវិញក្បាលជង្គង់
– ឆ្លងរោគចូលសន្លាក់ក្បាលជង្គង់
– ក្បាលជង្គង់គ្មានផាសុកភាព
– ពិបាកធ្វើចលនាជង្គង់
– ឧស្សាហ៍ភ្លាត់
– ឈឺចាប់ខ្លាំង គាំង និងខូចមុខងារជង្គង់ (រោគសញ្ញាឈឺចាប់តាមកន្លែង)។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Anterior Cruciate Ligament (ACL) Surgery. http://www.webmd.com/a-to-z-guides/anterior-cruciate-ligament-acl-surgery. Accessed July 18, 2016.