ចំណេះដឹងមូលដ្ឋាន
១- អ្វីជាការវះកាត់យកទ្រនាប់ឆ្អឹងខ្នង?
វះដកយកទ្រនាប់ឆ្អឹងខ្នង គឺជាការវះកាត់ដកយកទ្រនាប់ដែលលានចេញ នៅចន្លោះឆ្អឹងចង្កេះ ហើយគាបទៅលើសរសៃប្រសាទ ឬខួរឆ្អឹងខ្នង។ ការវះនេះអាចឲ្យបាត់ឈឺចង្កេះ ជាងវិធីព្យាបាលដោយលេប ឬចាក់ថ្នាំ ប៉ុន្ដែក្រោយវះកាត់ ក៏មិនប្រាកដថាអាចធូរស្រាលទាំងស្រុងដែរ តម្រូវបន្តប្រើថ្នាំ។
មនុស្សជាច្រើន បានវះដកយកទ្រនាប់ឆ្អឹងលានចេញ ជាលទ្ធផលមួយឆ្នាំក្រោយ មានភាពប្រសើរជាងមុន។ ហើយមួយចំនួនឈឺនៅតំបន់ត្រគាក (Sciatica) ក៏មិនចាំបាច់ព្យាបាលដោយវះកាត់ នៅតែអាចជាសះស្បើយដែរ គ្រាន់តែប្រើថ្នាំបំបាត់ការឈឺចាប់ និងសម្រាករួចហាត់ប្រាណ។ តែបើឈឺចាប់ខ្លាំងត្រូវចាក់ថ្នាំ ស្ដេរ៉ូអ៊ីត ចូលក្នុងឆ្អឹងខ្នងវិញ។
២- ហេតុអ្វីត្រូវវះកាត់?