– ខូចសរសៃប្រសាទ
– ផលរំខានកើតដោយសារថ្នាំស្ពឹកស្រូបចូលក្នុងសរសៃឈាម។
គប្បីយល់ឲ្យច្បាស់ពីហានិភ័យ និងផលវិបាកទាំងអស់មុនពេលចាក់ថ្នាំស្ពឹក ត្រូវពិគ្រោះយោបល់បន្ថែមជាមួយគ្រូពេទ្យករណីមានមន្ទិលសង្ស័យ។
ស្វែងយល់ជាមុន
៤- គួរត្រៀមអ្វីខ្លះមុនចាក់ថ្នាំស្ពឹក?
គ្រូពេទ្យឯកទេសថ្នាំស្ពឹក គ្រូពេទ្យវះកាត់ ឬពេទ្យធេ្មញ និងពន្យល់ពីដំណើរការរបស់ថ្នាំ។ អ្វីសំខាន់យើងត្រូវប្រាប់បើសិនកំពុងប្រើប្រាស់ថ្នាំអ្វីម្យ៉ាង ពិសេសថ្នាំប្រឆាំងកំណកឈាម។ លើសពីនេះគ្រូពេទ្យនឹងហាមមិនឲ្យផឹកទឹក ឬញ៉ាំអាហារមុនពេលវះកាត់ ២៤ ម៉ោង។ ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ ក៏មិនអនុញ្ញាតឲ្យផឹកស្រាអំឡុងពេល ២៤ ម៉ោងមុនចាក់ថ្នាំស្ពឹក ឬថ្នាំងុយគេងនោះដែរ។
៥- មានអ្វីកើតឡើងពេលកំពុងចាក់ថ្នាំស្ពឹក?
យើងនឹងលេងដឹងឈឺ នៅតំបន់គ្រូពេទ្យបានចាក់ ក្នុងករណីកន្លែងនោះនៅឈឺនៅឡើយ គឺមិនអាចវះកាត់បានដែរ។ ត្រូវដឹងថា យើងនឹងលេងមានអារម្មណ៍ឈឺ តែនៅមានអារម្មណ៍ ដូចជាមានរបស់ប៉ះនៅកន្លែងវះ។ បន្ទាប់ក៏ចាប់ផ្ដើមមានអារម្មណ៍ស្ងប់ ក្រោយលេបថ្នាំងងុយគេង ក្រោយមកគេងលក់តែម្ដង។
ថ្នាំងងុយគេងពេលខ្លះអាចប៉ះពាល់ដល់ដង្ហើម ដូច្នេះពេលលេប គ្រូពេទ្យនឹងតាមដានយ៉ាងហ្មត់ចត់ លើអុកស៊ីហ្សែនក្នុងឈាម តាមឧបករណ៍តូចមួយគាបនៅម្រាមដៃ។ លើសពីនេះ គ្រូពេទ្យក៏ដាក់ខ្យល់អុកស៊ីហ្សែនតាមម៉ាស់ ឬបំពង់ផ្លាស់ស្ទិក ចូលតាមច្រមុះ។ យ៉ាងណា គប្បីទៅពិគ្រោះបន្ថែមជាមួយគ្រូពេទ្យករណីមានមន្ទិលសង្ស័យ។
គួរយល់ដឹងក្រោយចាក់ថ្នាំស្ពឹក
៦- មានអ្វីកើតឡើងចាក់ឆ្នាំស្ពឹក?
ក្រោយវះ អាចពិបាកនោម ដូចនេះគ្រូពេទ្យអាចដាក់សុងនោមឲ្យយើង ព្រោះថាក្រោយពេលត្រូវថ្នាំសន្លប់ ធ្វើឲ្យយើងបាត់បង់ញ្ញាណបញ្ជាទៅលើប្លោកនោម ប៉ុន្តែប្រមាណ ២-៣ ម៉ោងក្រោយទើបយើងអាចដឹងញ្ញាណធម្មតាវិញ។ ព្រោះថាឥទ្ធិពលថ្នាំសន្លប់អាចមានពី ១-១៨ ម៉ោង អាស្រ័យលើប្រភេទថ្នាំ។ ហេតុនេះក្រុមគ្រូពេទ្យត្រូវតាមដានយ៉ាងដិតដល់ ពិសេសកន្លែងវះ ពេលខ្លះយើងអាចមានអារម្មណ៍ថាឈឺដូចសត្វទិច តែនឹងបាត់ទៅវិញឆាប់ៗ។ ប៉ុន្តែគួរប្រាប់ទៅគ្រូពេទ្យក្នុងករណីកន្លែងវះកាត់មានសភាពឈឺខ្លាំង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕