home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

Haemorrhoid Treatment By Injection Or Banding (ព្យាបាលឫសដូងបាតដោយចាក់ថ្នាំ ឬចងសរសៃ)

ចំណេះដឹងមូលដ្ឋាន|កត្តាប្រឈម|ស្វែងយល់មុនព្យាបាល|វិធីថែទាំក្រោយ​ព្យាបាល
Haemorrhoid Treatment By Injection Or Banding (ព្យាបាលឫសដូងបាតដោយចាក់ថ្នាំ ឬចងសរសៃ)

ចំណេះដឹងមូលដ្ឋាន

១- ​អ្វី​ជា​ការ​ព្យាបាល​ឫសដូង​បាត​ដោយ​ការ​ចាក់​ថ្នាំ ​ឬចង​សរសៃ​ឈាម?

ការ​ព្យាបាល​ឫសដូង​បាត​ មាន​ដូចជា​ការ​ចាក់​ថ្នាំ ​ឬ​ចងសរសៃ​ឈាម។ ឫសដូង​បាត​ ​ជា​ដុំ​ពក​ទន់​នៅ​ក្នុង​រន្ធគូទ ​ដែល​វា​ងាយ​ហូរ​ឈាម​នៅ​ពេលបន្ទោរ​បង់។ ជា​ធម្មតា ​មិន​បង្ក​ការ​ឈឺ​ចាប់​ទេ ​ប៉ុន្តែ​អាច​មាន​រមាស់ នៅ​ពេល​​រីក​ធំ​ខ្លាំង ​អាច​លៀន​ចេញ​ពីរន្ធគូទ ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ទៅ​ដូចជា​ដុំ​ពក ​នៅ​ពេលធ្វើ​ការ​លាង​សម្អាត។

ឫសដូង​បាត ​លូត​លាស់​បន្តិច​ម្ដង ហើយ​ជា​ញឹកញាប់​ គឺ​ត្រូវ​ការ​ពេល​វេលា​ច្រើន។ វា​កើត​ឡើង​ ដោយសារ​ការ​ទល់​លាមក ​សមាជិក​គ្រួសារ​ណាមួយ​មាន​ជំងឺ​នេះ ​និង​កាន់​តែ​អាក្រក់​ឡើង​នៅ​ពេល​មាន​គភ៌។

២- ហេតុ​អ្វី​ចាំបាច់​ព្យាបាល​ឫសដូង​បាត​ដោយ​ការ​ចាក់​ថ្នាំ​ ឬ​ចង​សរសៃ​ឈាម?

បើ​ទម្រង់​ការ​ទាំង​នេះ​ព្យាបាល​មិន​បាន​ជោគជ័យ​ទេ​នោះ ​ឬ​អ្នក​មាន​ឫសដូង​បាត​រីក ​ធំ​គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ការ​វះកាត់។ ទម្រង់​ព្យាបាល​​នេះ​ នឹង​ពង្រួម​ឫសដូង​បាត​ ហើយ​យើង​​នឹង​លែង​មាន​រោគ​សញ្ញា​ឫសដូង​បាត​ត​ទៅ​ទៀតដែរ។

ជា​ញឹកញាប់ ​ឫសដូង​បាត ​អាច​ធ្វើ​ការ​ព្យាបាល​បាន​ដោយ​ងាយៗ​ ដូចជា​ផឹក​ទឹក​ឲ្យ​​គ្រប់គ្រាន់​ និង​បង្កើន​ចំនួន​អាហារ​ជាតិ​សរសៃ​ទៅ​ក្នុង​របប​អាហារ។

គ្រូពេទ្យ​ នឹង​ណែនាំ​ការ​ព្យាបាល​តាមរយៈ​វះកាត់​ នៅ​ពេល​​ធ្លាប់​អនុវត្ត​តាម​ការ​ព្យាបាល​ធម្មតា​ ដូចជា​ការ​ចាក់​ថ្នាំ​ ឬ​ចង​សរសៃ​ឈាម​ នៅ​តែ​មិន​ជោគជ័យ។

កត្តាប្រឈម

៣- ​ព្យាបាល​ឫសដូង​បាត​ដោយ​ចាក់​ថ្នាំ ​ឬ​ចង​សរសៃ​ឈាម ប្រឈម​​អ្វី​ខ្លះ?

ដូច​ទៅ​នឹង​ទម្រង់​ព្យាបាល​​ដទៃ​ទៀត គឺ​​តែង​តែ​មាន​នូវ​ហានិភ័យ​មួយ​ចំនួន​ ហេតុ​នេះ​គួរ​តែ​សាក​សួរ​ និង​ឲ្យ​គ្រូពេទ្យ​ពន្យល់​ឲ្យ​ច្បាស់​ពី​ហានិភ័យ​អាចកើត​ឡើង។

ផល​វិបាក​​អាច​កើត​មាន ដូច​ជា ​ប្រតិកម្ម​​ថ្នាំ​សណ្ដំ​ដោយ​មិន​បាន​ព្រាង​ទុក ​ហូរ​ឈាម​ច្រើន​ ឬ​កើត​មាន​ដុំកំណក​ឈាមជ្រៅ ក្នុង​សរសៃវ៉ែន (Deep ​vein ​thrombosis)។ សម្រាប់​ការ​ព្យាបាល​ដោយចាក់​ថ្នាំ​ ផល​វិបាក​អាច​ពិបាក​ទ្រាំ ​និង​មាន​ឈាម​នៅ​ក្នុង​ទឹក​នោម​សម្រាប់​បុរស។

ប្រសិន​បើ​​ធ្វើ​ការ​ព្យាបាល​តាម​ការ​ចង​សរសៃ​ឈាម ​ផល​វិបាក​អាច​កើត​ឡើង​មាន​ ដូចជា​ ហូរ​ឈាម​ និង​សន្លប់ ​ឬ​វិល​មុខ។

យើង​​អាច​កាត់​បន្ថយ​ហានិភ័យ​​បង្ក​ឲ្យ​មាន​ផល​វិបាក ​ដោយ​ត្រូវ​គោរព​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ដើម្បី​ត្រៀម​ខ្លួន​ថតឆ្លុះ និង​ការ​តម​អាហារ​ ក៏ដូច​ជា​ឈប់​ប្រើប្រាស់​ថ្នាំមួយ​ចំនួន។

វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ​ត្រូវ​យល់​ពី​ហានិភ័យ និង​ផល​វិបាក​មុន​នឹង​ធ្វើ​ការ​វះកាត់។ ប្រសិន​បើ​មាន​ចម្ងល់​សូម​ទៅ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​បន្ថែម។

អត្ថបទ​ពាក់ព័ន្ធ៖

ស្វែងយល់មុនព្យាបាល

៤- គួរត្រៀមអ្វីខ្លះមុនពេលព្យាបាល?

ត្រូវ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​​ពី​ថ្នាំ​​កំពុង​ប្រើប្រាស់​ បញ្ហា​ប្រតិកម្ម​ ឬ​មាន​បញ្ហា​សុខភាព​ណា​មួយ ​មុន​នឹង​ទទួល​ការ​ព្យាបាល។

៥- មានអ្វីកើតឡើងពេលវះកាត់?

គ្រូពេទ្យ​វះកាត់ ​នឹង​ធ្វើ​ការ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើរន្ធគូទ និង​ពោះវៀន​តូច​ដោយ​ប្រើ​តេលេស្កូប។

– ព្យាបាល​​ដោយចាក់​ថ្នាំ៖ គ្រូពេទ្យ​វះកាត់ ​​នឹង​ចាក់សារធាតុ​គីមី​ក្នុង​ចំនួន​តិច មាន​ឈ្មោះ​ថា (​phenol) ​ទៅ​ក្នុង​ស្រទាប់​ភ្នាសរន្ធគូទ​នៅ​លើ​ឫសដូង​បាត។ ធ្វើ​បែប​នេះ​ ដើម្បី​ទប់​ស្កាត់​សរសៃ​ឈាម មក​ចិញ្ចឹម​ឫសដូង​បាត​ ក្នុង​ចេតនា​ធ្វើ​ឲ្យ​ឫស​ដូង​បាតរួម​តូច។

– ព្យាបាលដោយ​ចងសរសៃ​ឈាម៖ គ្រូពេទ្យ​វះកាត់​​ នឹង​ប្រើ​ឧបករណ៍​មួយ​ស៊ក​បញ្ចូល​តាម​តេលេស្កូប​ និង​ដាក់​បន្ទះ​ស៊ីលីកូន​នៅ​លើ​ស្រទាប់​នៃ​ភ្នាស​រន្ធ​គូទ ដោយ​បន្ទះ​នោះ​នឹង​ធ្វើ​ការ​ទប់​ស្កាត់​សរសៃ​ឈាមក​ចិញ្ចឹម​ឫសដូង​បាត​ ដើម្បី​បង្រួម​វា។

វិធីថែទាំក្រោយ​ព្យាបាល

៦- គួរធ្វើអ្វីខ្លះក្រោយព្យាបាល?

ក្រោយ​ធ្វើ​ការ​ព្យាបាល​តាម​ទម្រង់​នេះ​រួច​ យើង​អាច​ត្រលប់​ទៅ​ផ្ទះ​វិញ​ អាច​ត្រលប់​ទៅ​ធ្វើ​ការ​នៅ​ថ្ងៃ​ស្អែក​ លុះ​ត្រា​តែ​គ្រូពេទ្យ​​ណែនាំ​​ផ្សេង​ពី​នេះ។

ឫសដូង​បាត ​អាចកើតជាថ្មី​​មាន​ម្ដង​ទៀត ​តែ​យើង​នៅ​តែ​អាច​កាត់​បន្ថយ​ហានិភ័យ​បាន ​ដោយ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​និង​បង្កើន​ចំនួន​អាហារ​ជាតិសរសៃ​ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។

ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង និង​​សុខភាព​ល្អ​យូរ​អង្វែង។ មុន​នឹង​ចាប់​ផ្ដើម​ហាត់​ប្រាណ គួរ​សុំ​ការណែនាំ​ពី​គ្រូពេទ្យ​ជំនាញ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ​មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Hemorrhoids. http://www.mayoclinic.org/diseases-conditions/hemorrhoids/basics/definition/con-20029852. Accessed July 16, 2016.

The Evaluation and Treatment of Hemorrhoids. http://www.medscape.com/viewarticle/805040_7. Accessed July 16, 2016.

Hemorrhoid Ligation. http://emedicine.medscape.com/article/1892099-overview. Accessed July 16, 2016.

Rubber Band Ligation for Hemorrhoids. http://www.webmd.com/a-to-z-guides/rubber-band-ligation-for-hemorrhoids. Accessed July 16, 2016.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 08/08/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត