ប្រាកដហើយថា អ្នកចង់ចាកចេញ?
ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ គឺជាជំងឺដែលកើតឡើងលើភ្នាសរបស់ពោះវៀនផ្នែកខាងចុងដែលបង្កឲ្យមានការឡើងក្រាស់ និងទៅជាកកស្ទះដំណើរការរបស់ពោះវៀន។ យ៉ាងណាមិញ វាក៏អាចប៉ះពាល់លើគ្រប់ផ្នែករបស់ពោះវៀនដែរ។
ប្រសិនបើយើងមិនអើពើនឹងរោគសញ្ញាទេ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ អាចបង្កជាអាការៈរំខាន ដូចជា រាក ឈឺពោះ ស្រកទម្ងន់ មានការខូចខាតភ្នាសពោះវៀន និងមានការជ្រាបទឹកចេញពីពោះវៀនជាដើម។ ក្នុងករណីមានការករោគ គ្រូពេទ្យនឹងធ្វើការកាត់ផ្នែកនោះចេញ។
ការវះកាត់ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ គេធ្វើឡើងនៅពេលដែលការព្យាបាលដោយតមអាហារ ការផ្លាស់ប្ដូរឥរិយាបថក្នុងការរស់នៅ ព្រមទាំងថ្នាំមួយចំនួន មិនអាចសម្រាលអាការៈបាន។ តាមការអង្កេតបានបង្ហាញថា អ្នកជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ៥០% ត្រូវការការវះកាត់ ហើយការព្យាបាលបែបនេះមិនមែនបានន័យថាអាចឲ្យជាសះមួយជីវិតនោះទេ វាអាចលាប់ឡើងវិញក្នុងពេលណាមួយ។ ដូចនេះ យើងគប្បីតាមដាននិងបន្តការលេបថ្នាំក្រោយការវះកាត់ទៀតដើម្បីជៀសវាងការលាប់នៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ នេះ។
អត្ថបទពាក់ព័ន្ធ៖ Infectious colitis (ជំងឺរលាកពោះវៀនធំដោយសារបង្ករោគ)
បើយើងកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ស្ថិតក្នុងដំណាក់កាលមានផលវិបាកនៃជំងឺ ដូចជា មានដុះសាច់ដក់តាមភ្នាសពោះវៀន និងមានការស្ទះមិនពេញលេញនៃប្រហោងពោះវៀន នោះការវះកាត់គឺជៀសមិនផុតនោះទេ។ ខាងក្រោមនេះជាផលវិបាកខ្លះៗដែលអាចជួបប្រទះក្នុងការវះកាត់៖
ការវះកាត់ប្រភេទនេះគឺតម្រូវឲ្យចាក់ថ្នាំសន្លប់ ហើយអ្នកជំងឺត្រូវជួបពិភាក្សាជាមួយគ្រូពេទ្យថ្នាំសណ្ដំដើម្បីពិគ្រោះពីស្ថានភាពដើម្បីត្រៀមការសណ្ដំមុនវះកាត់។ ជាទូទៅ អ្នកជំងឺត្រូវតមអាហារ និងទឹកយ៉ាងតិច ៦ម៉ោង មុនវះកាត់។
ការវះកាត់នឹងប្រព្រឹត្តទៅក្នុងអំឡុងពេល ៩០នាទី។ ដំបូង ពេទ្យនឹងវះបើកពោះ ហើយយកចេញនូវកន្លែងដែលមានការករោគដែលអាចជាកំណាត់ពោះវៀនធំ ឬតូច។ បន្ទាប់មក គ្រូពេទ្យនឹងតពោះវៀនចូលគ្នាវិញ។ ក្នុងករណីដែលមិនអាចតបាន ការចោះពោះដើម្បីធ្វើជារន្ធបញ្ចេញលាមកសិប្បនិម្មិតត្រូវធ្វើឡើង។
យើងអាចចេញពីមន្ទីរពេទ្យក្នុងរយៈពេល១០ថ្ងៃក្រោយការវះកាត់ ហើយត្រូវការពេលយ៉ាងតិច ៣ ខែ មុននឹងអាចត្រឡប់ទៅធ្វើការធម្មតាវិញបាន តែអ្នកខ្លះក៏អាចលឿនជាងនេះអាស្រ័យតាមស្ថានភាពរៀងៗខ្លួន។ ការហាត់ប្រាណជាវិធីល្អដែលជួយឲ្យរាងកាយត្រឡប់ទៅរកសភាពដើមបានឆាប់រហ័ស ប៉ុន្តែមុននឹងចាប់ផ្ដើមហាត់ សូមពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំនួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Surgery for Crohn’s Disease. https://www.crohnsandcolitis.org.uk/about-inflammatory-bowel-disease/publications/surgery-for-crohns-disease. Accessed July 16, 2016.
Surgery for Crohn’s Disease. http://www.webmd.com/ibd-crohns-disease/crohns-disease/features/crohns-surgery. Accessed July 16, 2016.
Surgery for Crohn’s Disease & Ulcerative Colitis. http://www.ccfa.org/resources/surgery-for-crohns-uc.html. Accessed July 16, 2016.
Crohn’s disease – Treatment. http://www.nhs.uk/Conditions/Crohns-disease/Pages/Treatment.aspx. Accessed July 16, 2016.