home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Anterior Prolapse Surgery (វះ​កាត់​កែបញ្ហា​​​ស្រុត​ស្បូនផ្នែកខាងមុខ)

ចំណេះដឹងមូលដ្ឋាន|កត្ដាប្រឈម|ស្វែងយល់​មុន​ពេលវះកាត់|វិធីថែទាំ
Anterior Prolapse Surgery (វះ​កាត់​កែបញ្ហា​​​ស្រុត​ស្បូនផ្នែកខាងមុខ)

ចំណេះដឹងមូលដ្ឋាន

១- អ្វី​ជាការវះកាត់កែស្រុតស្បូនផ្នែកខាងមុខ?

ការ​វះ​កាត់​កែ​​ស្រុត​ស្បូនផ្នែកខាងមុខ ជាការ​​វះ​កាត់​ធំ​មួយ​ ធ្វើ​ឡើង​នៅ​ពេលការ​ព្យាបាល​ធម្មតាត្រូវ​​បរាជ័យ។ ​វះកាត់​កែតម្រូវ​ គឺ​ដើម្បី​ទ្រ​ប្លោក​នោម ​និង​កុំឲ្យ​មាន​ដុំ​លូន​ចូល​ក្នុង​ទ្វារ​មាស​ទៀត។

ដុំ​លូន​ក្នុង​ទ្វារ​មាស ឬ​បញ្ហា​ស្រុត​ស្បូនផ្នែកខាងមុខ​​ បណ្តាល​មក​ពីប្លោក​នោម​ធ្លាក់​ចុះ​មក​ក្រោម ដោយ​សារជាលិកា​ទម្រ​ខាង​ក្រោម​ចុះ​ខ្សោយ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ថា “មាន​អ្វី​ធ្លាក់​ចុះ​មក” ចេះ​តែ​ចង់​បត​ជើង​តូច នោម​មិន​អស់​ជាដើម។ បញ្ហា​ស្រុត​ស្បូន​ផ្នែក​ខាង​មុខ ​ក៏​ធ្វើឲ្យ​យើង​​មាន​អារម្មណ៍​មិន​សូវ​ល្អ​ពេល​រួម​ភេទ និង​ពិបាកដាក់​សម្លីអនាម័យ​ក្នុង​ទ្វារមាស (Tampon – សម្លីអនាម័យទំនើប)។

បញ្ហា​នេះ​ច្រើន​បណ្តាល​មក​ពី​ការ​សម្រាល​កូន តែ​ពេល​ខ្លះ​ស្រីៗ​មិន​ដែល​សម្រាល​កូន​ ក៏​មាន​បញ្ហា​ដូច​គ្នា​នេះ​ដែរ ហើយ​យើង​អាច​នឹង​ការ​ធ្លាក់​ស្រុត​ស្បូន​ ច្រើន​ជាង​មួយ​ប្រភេទ​ក្នុង​ពេល​តែ​មួយ។

២- ហេតុអី​ត្រូវធ្វើការវះកាត់កែ​បញ្ហា​ស្រុត​ស្បូន?

​វះ​កាត់​កែ​បញ្ហា​ស្រុត​ស្បូន ត្រូវ​ធ្វើ​នៅ​​ពេល​​ស្បូន​ស្រុត ក្នុង​គោល​បំណង​​បន្តឹង​ជាលិកា​ទម្រ​របស់​ប្លោក​នោម​ និង​កាត់​ដុំ​លូន​ចូល​ក្នុង​ទ្វារ​មាសចេញ។

កត្ដាប្រឈម

៣- វះកាត់​កែ​បញ្ហា​ស្រុត​ស្បូន​មាន​កត្តា​ប្រឈម​អ្វីខ្លះ?

មិន​ខុស​ពី​ការ​វះ​កាត់​ផ្សេង វះកាត់​ប្រភេទ​នេះ មាន​កត្តា​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ផ្សេងៗដូចគ្នា។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​ផ្នែក​រោគ​ស្ត្រី មុន​សម្រេច​ចិត្ត​វះកាត់ ខណៈ​កត្តា​ប្រឈម​ឧស្សាហ៍​កើត​មា​ន​ដូចជា៖

– បត់ជើង​តូច​ដោយ​មិន​ដឹង​ខ្លួន
– មាន​ការ​បង្ក​រោគ​នៅ​នឹង​ផ្លូវ​ទឹក​នោម
– ពិបាក​បត់​ជើង​តូច
– មាន​ដុំ​កំណក​ឈាម
– មាន​របួស​លើ​ប្លោក​នោម

មាន​ជម្រើស​ផ្សេង​ក្នុង​ការ​ព្យាបាល​ ដោយ​ករណី​ជំងឺ​ស្ថិត​ក្នុង​កម្រិត​ស្រាល ​គ្រូពេទ្យ​​​នឹង​ណែ​នាំ​ការ​ព្យាបាល​ងាយៗ​ ដូច​ជា ហាត់​សាច់​ដុំ​ទម្រ​ខាង​ក្រោម ឬ​​ដាក់​កង​ក្នុង​ទ្វារ​មាស មុន​នឹង​ធ្វើ​ការ​វះ​កាត់​កែបញ្ហា​​ស្រុត​ស្បូតនេះ។ ក៏​មាន​ការ​វះ​កាត់​ដោយ​ដាក់​សំណាញ់ (Mesh) ដើម្បី​ទ្រ​ផ្នែក​ខាង​ក្រោម​ផង​ដែរ។

រឿង​ចាំ​បាច់​បំផុត ត្រូវ​​គួរ​យល់​ដឹង​ពី​កត្តា​ប្រឈម ​និង​ផល​លំបាក​មុន​ពេល​វះ​កាត់។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌​មាន​លម្អិត។

ស្វែងយល់​មុន​ពេលវះកាត់

៤- គួរ​ត្រៀម​ខ្លួន​បែប​ណា​វះកាត់?

គ្រូ​ពេទ្យ​រោគ​ស្រ្តី​នឹង​ពន្យល់​ពី​ការ​ត្រៀម​ខ្លួន​មុន​វះ​កាត់​ដល់​យើងជាមុន។ យើង​​អាច​នឹង​សម្រាក​ពេទ្យ​ ២​ថ្ងៃ ​អាស្រ័យ​​ប្រភេទ​​វះ​កាត់ ​និង​ដំណើរសះ​ស្បើយ​របស់របួស។

យើង​ក៏​ទទួល​បាន​ការ​ណែនាំ​​មុន​ការ​វះ​កាត់​ ដូច​ជា ការ​ញ៉ាំ​អាហារដែល​ជា​ទូទៅ​ ​ត្រូវតមអាហារ​ប្រហែល ៦ ​ម៉ោង​មុន​ពេលវះកាត់​ តែនៅ​​អាច​ផឹក​ទឹក ​ឬ​កាហ្វេ​បាន​រហូត​ ២-៣ ​ម៉ោង​មុន​ដល់​ពេល​វះ​កាត់។

៥- មានអ្វីកើតឡើងអំឡុងពេលវះកាត់?

ការ​វះ​កាត់​នេះ​ត្រូវ​ដាក់​ថ្នាំ​សន្លប់ ​និង​ចំណាយ​ពេល​ប្រហែល ៣០​នាទី។ គ្រូ​ពេទ្យ​នឹង​កាត់ទ្វារ​មាស​ផ្នែក​ខាង​មុខ​ ដើម្បី​រុញប្លោក​នោម​ និង​បង្ហួរ​នោម​ចូល​ទៅ​ក្នុង​អាង​ត្រគាក​វិញ ហើយ​ដេរ​ជាលិកា​ទម្រ​ ពង្រឹងឲ្យ​រឹងមាំ ដើម្បី​ទ្រ​ប្លោក​នោម​ និង​បង្ហួរ​នោម​ដូច​ដើម។ ជាមួយ​គ្នានេះ​ដែរ ក្នុង​ដំណើរ​ការ​វះកាត់ ជញ្ជាំង​ទ្វារ​មាស​អាច​នឹង​ត្រូវ​កាត់​ចេញ​ខ្លះ។

បើ​មាន​ចម្ងល់ ឬ​កង្វល់​ណា​មួយ សូម​ទៅ​ពិ​ភាក្សា​ជាមួយ​គ្រូពេទ្យ ​ដើម្បីទទួល​បាន​ការ​​បក​ស្រាយ​​ និង​ព័ត៌​មាន​បន្ថែម។

វិធីថែទាំ

៦- ក្រោយ​ពេល​វះកាត់​គួរ​ធ្វើ​ម៉េច?

ក្រោយ​ពេល​វះកាត់កែបញ្ហា​ស្រុត​ស្បូន​ផ្នែក​ខាង​មុខ ​អាច​មាន​ការ​ហូរ​ឈាម​តិច​តួច​ ឬធ្លាក់ស​តាម​ទ្វារ​មាស។​ ប្រាប់​​គ្រូពេទ្យ បើ​សិន​បញ្ហា​ទាំង​នេះមាន​ច្រើន​ ឬ​មិន​បាត់​ទៅ​វិញ​នោះ។

ជា​ធម្មតា យើងអាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្រោយ​ការ​វះ​កាត់ ២-៣ ​ថ្ងៃ។ ត្រូវ​សម្រាក​នៅ​ផ្ទះ ២​សប្តាហ៍​ និង​ហាត់​ប្រាណ​តាម​​គ្រូពេទ្យ​បាន​ណែនាំ ហើយអ្វី​យើង​ត្រូវ​ធ្វើ​ផ្សេង​ៗ​ក្រោយ​វះ​កាត់មាន​ដូច​ជា៖

– ហាម​រួម​ភេទ​រយៈ​ពេល ៦​ សប្តាហ៍​ដំបូង​ ឬ​យ៉ាង​ហោច​ណាស់​ចាំ​ដល់លែង​មាន​​ការ​ហូរ​ឈាម ​ឬ​ការ​ធ្លាក់​ស​។
– មិន​ត្រូវ​ឈរ​យូរ​ ឬ​លើក​របស់​ធ្ងន់​ឡើយ។ គ្រូពេទ្យ​នឹង​ប្រាប់ថា​ពេល​ណា​ យើងអាច​ធ្វើ​ការ​បាន​វិញ។
– ការ​ហាត់​ប្រាណ​ អាច​ជួយ​ឲ្យ​យើង​​ឆាប់​ត្រឡប់​ទៅ​ធ្វើ​ការ​ងារ​បាន​ដូចធម្មតា​វិញ​។ មុន​ហាត់​ប្រាណ គួរ​តែ​សុំ​យោបល់ពី​គ្រូពេទ្យ​ជាមុន។
– បន្ត​ហាត់​ប្រាណ​សាច់​ដុំ​ទម្រ​អាង​ត្រគាក​ខាង​ក្រោម​ ព្រោះ​ជួយ​ការ​ពារបញ្ហា​​លាប់​ឡើង​វិញ​អាការៈ​​ស្រុត​ស្បូន​នេះ និងអាការៈបត់​ជើងតូច​​ដោយ​មិន​ដឹង​ខ្លួន។

ក្នុង​ករណី​មានសំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព
រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Chamnan Amrith កែសម្រួល​ចុងក្រោយ 02/07/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x