ជាមួយគ្នានេះដែរ ប្រភេទក្រុមឈាមមិនត្រឹមតែធ្វើឲ្យយើងយល់ច្បាស់ពីការបរិច្ចាគ ឬទទួលឈាមពីអ្នកណាម្នាក់ប្រកបដោយសុវត្ថិភាពនោះទេ វាក៏អាចធ្វើឲ្យយើងដឹងអំពីហានិភ័យនៃលក្ខខណ្ឌវេជ្ជសាស្ត្រជាក់លាក់មួយចំនួនផងដែរ។
១. ជំងឺបេះដូង
ក្នុងចំណោមក្រុមឈាមទាំង៨ អ្នកដែលមានក្រុមឈាមប្រភេទO មានហានិភ័យទាបបំផុតនៃជំងឺបេះដូង។ រីឯអ្នកដែលមានឈាមប្រភេទAB និងB គឺមានហានិភ័យខ្ពស់បំផុតនៃជំងឺបេះដូង ព្រមទាំងមានអត្រាខ្ពស់នៃការរលាកផងដែរ។ ដូចនេះហើយ គ្នាយើងដែលមានក្រុមឈាមប្រភេទទាំងនេះ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងសុខភាពបេះដូងរបស់ខ្លួន។
២. ជំងឺមហារីក
យោងតាមការសិក្សាជាច្រើន បានបង្ហាញថា អ្នកដែលមានឈាមប្រភេទA និងAB អាចមានហានិភ័យខ្ពស់នៃការកើតជំងឺមហារីកក្រពះ។ បន្ថែមពីនេះទៀត ប្រសិនបើយើងមានឈាមប្រភេទA, B និងAB យើងក៏អាចនឹងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកលំពែងផងដែរ។ ហេតុដូច្នេះហើយ សម្រាប់អ្នកដែលមានក្រុមឈាមខាងលើ គួរតែចាប់ផ្ដើមញ៉ាំអាហារណាដែលអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន ដើម្បីចៀសវាងការវិវត្តទៅជាជំងឺដែលពិបាកព្យាបាលមួយប្រភេទនេះ។