អ្នកណាៗក៏ដឹងដែរថា ជំងឺមហារីក ជាជំងឺសាហាវមួយដែលពិបាកក្នុងការព្យាបាល ប្រសិនបើកើតមានហើយនោះ។ ចំពោះជំងឺប្រភេទនេះ វាអាចកើតបាននៅគ្រប់កន្លែងលើរាងកាយរបស់យើង សូម្បីតែឈាមក៏អាចកើតជំងឺមហារីកឈាមបានដែរ។ ចុះមានដឹងអត់ថា ជំងឺមហារីកគ្រាប់ឈាមសបណ្ដាលមកពីកត្តាអី?
ឆ្លើយតបនឹងសំនួរនេះ លោកវេជ្ជបណ្ឌិត ចាន់ រស្មី បានឲ្យដឹងថា ជាទូទៅ កោសិកាមហារីកគ្រាប់ឈាមរីកដុះដាលដោយឯករាជ្យ មិនអាចគ្រប់គ្រងបានទេ។ វារំខានទៅដល់ការផលិតគ្រាប់ឈាមក្រហម ធ្វើឲ្យអ្នកជំងឺខ្វះឈាមក្រហម ហើយបើមិនបញ្ចូល គ្រាប់ឈាមក្រហម ឲ្យអ្នកជំងឺទេ អាចបណ្ដាលឲ្យអ្នកជំងឺប្រឈមនឹងការស្លាប់បាន។ ចំណែកមូលហេតុសំខាន់ចំនួន២ ដែលបង្កឲ្យកើតជំងឺមហារីកគ្រាប់ឈាមនេះរួមមាន៖