backup og meta

តម្រូវការជាតិដែកប្រចាំថ្ងៃ តាមវ័យ និងភេទម្នាក់ៗត្រូវបំពេញឲ្យបានគ្រប់គ្រាន់

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jun 24, 2020

តម្រូវការជាតិដែកប្រចាំថ្ងៃ តាមវ័យ និងភេទម្នាក់ៗត្រូវបំពេញឲ្យបានគ្រប់គ្រាន់

ស្ត្រី​មាន​ផ្ទៃពោះ ៣ ខែ​ដំបូង​ពិតជា​ត្រូវការ​ថ្នាំ​ជាតិ​ដែក ដើម្បី​ផលិត​អេម៉ូគ្លូប៊ីន​ទ្វេដង ដែល​វា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​ក្រហម។ អេម៉ូក្លូប៊ីន មាន​តួនាទី​ផលិត​គ្រាប់​ឈាម​បន្ថែម​ដល់​កូន​ក្នុង​ផ្ទៃ ដូច្នេះ​ហើយ​ជាតិ​ដែក​គឺ​ជា​អ្វី​ដែល​ស្រី​ៗ​មាន​ផ្ទៃពោះ​ត្រូវការ​ដើម្បី​បង្កើន​គ្រាប់​ឈាម​ក្រហម កាត់​បន្ថយ​ភាព​ស្លេកស្លាំង និង​ហានិភ័យ​ផ្សេងៗ​ ពេល​សម្រាល​កូន។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ជាតិ​ដែក​មិន​ត្រឹម​តែ​ជួយ​មិន​ឲ្យ​ស្លេកស្លាំង​តែ​មួយ​មុខ​ទេ វា​ក៏​ជួយ​បង្កើន​កម្រិត​ថាមពល ធ្វើឲ្យ​មុខងារ​សាច់ដុំ​ប្រសើរ​ឡើង មាន​ និង​បង្កើន​សុខភាព​ខួរក្បាល​ផង​ដែរ។ បើ​ទោះ​ជា​យើង​មិន​មាន​ផ្ទៃពោះ​ក៏​ដោយ ក៏​ប៉ុន្តែ​យើង​ម្នាក់​ៗ​សុទ្ធតែ​ត្រូវការ​ជាតិ​ដែក​ដូច​គ្នា គ្រាន់តែ​មិន​ច្រើន​ពេក​ដូច​​ស្ត្រី​ពពោះ ហើយ​ខាងក្រោម​គឺជា​បរិមាណ​ជាតិដែក​ទៅ​តាម​វ័យ និង​ភេទ។

– បុរស​ដែល​មាន​សុខភាព​ល្អ​ជា​មធ្យម​ចាប់ពី ១៩ ឆ្នាំ​ឡើង​ទៅ​ត្រូវការ​ជាតិ​ដែក ៨ មីល្លីក្រាម​/ថ្ងៃ។

– ស្ត្រី​អាយុ​ពី ១៩-៥០ ឆ្នាំ ត្រូវការ​ជាតិ​ដែក ១៨ មិល្លីក្រាម/ថ្ងៃ។

– សេចក្ដី​ត្រូវការ​របស់​ស្ត្រី​បាន​ធ្លាក់​ចុះ​មក​ត្រឹម ៨ មីក្រាម​/ថ្ងៃ បន្ទាប់ពី​អាយុ ៥១ ឆ្នាំ​ទៅ។

– ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​ជាតិ​ដែក​ច្រើន​ជាង​ប្រហែល ២៧ មិល្លីក្រាម/ថ្ងៃ។

– ស្ត្រី​ពេល​មក​រដូវ ត្រូវការ​ជាតិ​ដែក ១៩ មិល្លីក្រាម/ថ្ងៃ ដើម្បី​បំពេញ​គ្រាប់​ឈាម​ឡើង​វិញ។

វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ ៣ ខែ​ដំបូង​អាច​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់​តាមរយៈ​ថ្នាំ​គ្រាប់​ជាតិ​ដែក ដែល​ត្រូវ​លេប ១ គ្រាប់/ថ្ងៃ ចំនួន៩០គ្រាប់ ក្រៅ​ពី​នោះ​អាច​ទទួល​បាន​ពី​សាច់ បន្លែ និង​ផ្លែឈើ​មួយ​ចំនួន​ដូចជា បន្លែ​ពណ៌​បៃតង​ចាស់ ដំឡូង ផ្សិត ដំណាប់​ផ្លែឈើ​ក្រៀម សាច់​សត្វ សាច់​ត្រី ស៊ុត គ្រាប់​សណ្ដែក គ្រាប់​ធញ្ញជាតិ តៅ​ហ៊ូ និង​សូកូឡា​ពណ៌​ខ្មៅ ជាដើម។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jun 24, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម