backup og meta

ថ្លើមសត្វសម្បូរជាតិដែក និងប្រូតេអ៊ីន តែស្រីៗមានផ្ទៃពោះកុំញ៉ាំអីល្អជាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 09, 2019

    ថ្លើមសត្វសម្បូរជាតិដែក និងប្រូតេអ៊ីន តែស្រីៗមានផ្ទៃពោះកុំញ៉ាំអីល្អជាង

    ថ្លើម​សត្វ​គ្រប់​ប្រភេទ មាន​ថ្លើម​គោ ថ្លើម​ជ្រូក ថ្លើម​មាន់ ថ្លើម​ទា ត្បិត​តែ​សម្បូរ​ជាតិ​ដែក ប្រូតេអ៊ីន និងសារជាតិ​មួយ​ចំនួន​ទៀត​​មែន តែ​ស្រីៗ​មាន​ផ្ទៃពោះកុំ​ញ៉ាំ​អី​ល្អ​ជាង។ ចំពោះ​មូលហេតុ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​គួរ​ញ៉ាំ​ថ្លើម​សត្វ​ទាំង​នោះ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ កាល់ម៉ែត បកស្រាយ​ថា ថ្លើម​ជា​បណ្តុំ​ផ្ទុក​មេរោគ​គ្រប់​ប្រភេទ។

    មុខ​ងារ​ចម្បង​​របស់​ថ្លើម មិន​ថា​ថ្លើម​មនុស្ស ឬ​សត្វ​នោះ​ទេ គឺ​មាន​នាទី​ផលិត​ទឹក​ប្រមាត់​ ជួយ​រាង​កាយ​បំបែក​ជាតិ​ខ្លាញ់​ និង​សម្អាត​​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល។ នៅ​ពេល​យើង​ញ៉ាំ​ចំណី​អាហារ​ទាំងអស់ ត្រូវ​ប្រមូល​ផ្តុំ​នៅ​ក្នុង​ថ្លើម ហើយ​ថ្លើម​ផងដែរជា​អ្នក​បញ្ចេញ​សារធាតុ​ពុល ក្នុង​ករណី​ថ្លើម​មាន​បញ្ហា ធ្វើ​ឲ្យ​ជាតិ​ពុល​ទាំង​នោះ​ចាល់​នៅ​ក្នុង​ថ្លើម។

    ចំពោះ​មនុស្ស​ធម្មតា​ញ៉ាំ​ថ្លើម​សត្វ​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ តែ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ មាន​សុខភាព​ខ្សោយ​ស្រាប់ កាល​ណា​ញ៉ាំ​ថ្លើម​សត្វ ដោយ​មិនបានចម្អិន​ឆ្អិន​ល្អ ហើយ​មាន​ជាតិ​ពុល ឬ​មេរោគ​នៅ​ក្នុង​ហ្នឹង បណ្តាល​ឲ្យ​មេរោគ​ទាំង​នោះ​ឆ្លង​មក​ក្នុង​ខ្លួន​បាន​យ៉ាង​ងាយ។

    ទោះ​ជា​ថ្លើម​សត្វ​ចម្អិន​ឆ្អិន​ល្អ​ក៏​ដោយ ក៏​លោក​វេជ្ជបណ្ឌិត គាន់ អូន មិន​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​នោះ​ទេ ព្រោះ​ងាយ​ប៉ះពាល់​​សុខភាព​ខ្លួន​ឯង និង​កូន​ក្នុង​ផ្ទៃ។

    អត្ថបទពាក់ព័ន្ធ៖ 

  • មិនមែន​បំភ័យ​ទេ ញ៉ាំ​ឈាម​សត្វ​គ្រប់​ប្រភេទ ងាយ​ឆ្លង​រោគ​បំផុត
  • បន្លែផ្លែឈើ៣មុខនេះ ស្រីៗមានផ្ទៃពោះកុំសាកអី អាចរលូតកូន ឬកូនកើតមុនខែ
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម