backup og meta

លើសជាតិដែក អាចកើតជំងឺ​ទឹកនោមផ្អែម និងបង្កបញ្ហាថ្លើម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jun 07, 2022

    លើសជាតិដែក អាចកើតជំងឺ​ទឹកនោមផ្អែម និងបង្កបញ្ហាថ្លើម

    ទាំង​អស់​គ្នា​​ប្រាកដ​ជា​ដឹង​ហើយ​ថាជាតិ​​ដែក មាន​ក្នុង​សាច់ ​បន្លែ​ ផ្លែ​ឈើ មាន​ប្រយោជន៍​សម្រាប់​​គ្នា​យើង​មាន​បញ្ហា​ស្លេក​ស្លាំង ដោយ​សារ​ខ្វះ​​គោលិកា​ឈាម​ក្រហម តែ​យ៉ាង​ណា ការ​ស្រាវជ្រាវ​ថ្មីក៏​បាន​​បង្ហាញ​ថា ការ​ញ៉ាំ​​ជាតិ​ដែកហួស​កម្រិត បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​មួយ​ចំនួន។

    ការ​ស្រាវជ្រាវ​រួម​គ្នា​​រវាង​សាកលវិទ្យាល័យ​ South Australia ​ប្រទេស​អូស្រ្តាលី ជា​មួយ​នឹងមហាវិទ្យាល័យ Imperial College London នៃ​ចក្រភព​អង់គ្លេស ​រក​ឃើញ​ពី​គុណវិបត្តិ​ និង​គុណសម្បត្តិ​របស់​ជាតិ​ដែក​។

    ជា​លទ្ធផល ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ជាតិ​ដែក​ជួយ​ប្រឆាំង​ជំងឺ​ខ្វះ​ឈាម​ក្រហម​ និង​កាត់​បន្ថយ​​ហានិភ័យ​កូលេស្តេរ៉ូល​អាក្រក់ ប៉ុន្តែ​នៅ​ក្នុង​ករណី​​ស្រូប​យក​ជាតិ​ដែក​ច្រើន​ពេក បែរ​ជា​វិវត្តទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម រលាក​ស្បែក (ក្លាយ​ដំបៅ​ពេល​របួស) និង​បង្ក​ឲ្យ​​មាន​បញ្ហា​​ថ្លើម​ទៅ​វិញ។

    លោក​សាស្រ្តាចារ្យ Beben Beyamin អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ ​បាន​និយាយ​ថា៖ “ពួក​យើង​បាន​ប្រើ​វិធី​សាស្រ្ត​​គណនា​ស្ថិតិ​​ជំងឺ​ដែល​​​មាន​ទំនាក់​ទំនង​ទៅ​លើ​សារធាតុ​នេះ ហើយ​​កំពុងពិនិត្យ​លើ​ករណី​ជំងឺ​ប្រមាណ ​៩០០​ មុខ​ទៀត​ ពាក់​ព័ន្ធ​ជាតិ​ដែកនេះ​”។

    ជាតិដែក

    លោក​សាស្រ្តាចារ្យ​​បន្ថែម​ទៀត​ថា លទ្ធផល​នេះ​ពិតជា​គួរ​ឲ្យ​កត់​សម្គាល់​ថា ជាតិ​ដែក​អាច​​បង្ក​ជា​ជំងឺ​ដូច​បាន​រៀប​រាប់​ខាង​លើ។ យ៉ាង​ណា​ លោក​ និង​ក្រុម​ស្រាវជ្រាវ ក៏​កំពុង​បន្ត​ការ​សិក្សា​លើ​បញ្ហា​នេះ ដោយ​​នឹង​បន្ត​ពិសោធនៅ​តាម​គ្លីនិក។

    ជាតិ​ដែក​មាន​សារៈសំខាន់​ណាស់​សម្រាប់មនុស្ស​គ្រប់​វ័យ ទាំង​ប្រុស ទាំង​ស្រី ​ពិសេសស្រីៗ​​មាន​ផ្ទៃពោះ និង​​បំបៅ​ដោះ​កូន។

    អត្ថបទពាក់ព័ន្ធ៖

    ជាតិ​ដែកសម្បូរនៅ​ក្នុង​ប្រភព​អាហារ​ ដូច​ជា​ សាច់​គោ ថ្លើម​មាន់ គ្រំ អយស្ទ័រ ត្រី​សាឌីន សាច់​មាន់ សាច់​ជ្រូក ត្រី​សាលម៉ុន ត្រី​ធូណា និង​ប្រភព​បន្លែ​បៃ​តង​មួយ​​ចំនួន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jun 07, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម