backup og meta

កត្តា​ធំៗ៤យ៉ាង​ ​ជំរុញឲ្យកើត​ជំងឺ​មហារីក​ច្រមុះ

កត្តា​ធំៗ៤យ៉ាង​ ​ជំរុញឲ្យកើត​ជំងឺ​មហារីក​ច្រមុះ

គ្រប់​គ្នា​ដឹង​ហើយ​ថា ជំងឺ​មហារីក​គឺ​ជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​មាន​គ្រោះ​ថ្នាក់​ដល់ជីវិត​។ ជំងឺ​មហារីក អាច​កើត​ឡើង​បាន​ស្ទើរ​តែ​គ្រប់​កន្លែង​ទាំង​អស់​នៅ​លើ​រាង​កាយ ហើយ​ច្រមុះ​របស់​យើង​គ្រប់​គ្នា​ក៏​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​ដែរ។

មន្ទីរ​ពេទ្យ កាល់​ម៉ែត្រ បាន​ផ្សព្វ​ផ្សាយ​នៅលើ​បណ្តាញ​សង្គម​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​ច្រមុះ (Nasopharyngeal Cancer) គឺ​ជា​ជំងឺ​មហា​រីក​ដែល​កើត​នៅ​ផ្នែក​ខាង​ក្រោយ​ច្រមុះ និង​ខាង​លើ​បំពង់ក។ ចំពោះ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​ច្រមុះ នៅ​មិន​ទាន់​មាន​ការ​ស្រាវ​ជ្រាវ​ឲ្យ​ដឹង​ពិត​ប្រាកដ​នៅ​ឡើយ​ទេ តែ​ខាង​ក្រុម​គ្រូ​ពេទ្យ​បាន​ឲ្យ​ដឹង​ពី​កត្តា​ដែល​ជំរុញ​ឲ្យ​កើត​ជំងឺ​នេះ​បាន​ដូច​ជា៖

ទី១. ទីតាំង​ភូមិ​សាស្រ្ត (ដូចជា​ប្រទេស​ចិន​ភាគ​ខាង​ត្បូង ឬ​អាស៊ី​ខាង​កើត)

ទី២. ការ​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ Nitrosamine (អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់ ប្រលាក់ហាល​ឲ្យ​ស្ងួត​រួច​អាំង)

ទី៣. ប្រកប​របរ​ទាក់​ទង​ជាមួយ​ឈើ (ជាង​ឈើ ជាដើម)

ទី៤. ប្រវិត្ត​គ្រួសារ​ដែល​កើត​ជំងឺមហារីក​ច្រមុះ។

ឈាមច្រមុះ

អត្ថបទពាក់ព័ន្ធ៖ Nasopharyngitis (ជំងឺរលាក​ច្រមុះ និងបំពង់ក)

ចំពោះ​ជំងឺ​មហារីក​ច្រមុះ​នេះ មន្ទីរពេទ្យ កាល់ម៉ែត្រ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅ​ដំណាក់​កាល​ថ្មី ជំងឺ​មហារីក​ច្រមុះ​មិន​សូវ​ចេញ​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ទេ ប៉ុន្តែ​បើ​មាន​អាការៈ​ទាំងនេះ៖

-​ មាន​ឡើង​កូន​កណ្តុរ​នៅ​ក

– ឈាម​ច្រមុះ

-​ តឹង​ច្រមុះ​មួយ​ចំហៀង

-​ ការស្តាប់​ធ្លាក់​ចុះនៅ​ត្រចៀក​ម្ខាង

– ហឹងត្រចៀក

– ឈឺក្បាល។

បើសង្កេត​ឃើញ​ថា មាន​ចេញ​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ ខាង​មន្ទីរពេទ្យ កាល់ម៉ែត ​បាន​ណែនាំ ឲ្យ​ទៅ​ពិគ្រោះ​ជាមួយ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

24/05/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 24, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម