និយមន័យ
១- អ្វីជាការពិនិត្យត្រចៀកដោយខ្លួនឯង?
ពិនិត្យត្រចៀកដោយខ្លួនឯង សំដៅលើការពិនិត្យមើលរន្ធត្រចៀក ក្រដាសត្រចៀកដោយប្រើឧបករណ៍អូតូស្កុប ។ អូតូស្កុប ជាឧបករណ៍កាន់ដៃ ភ្ជាប់ជាមួយអំពូលភ្លើង កែវពង្រីក និងប្រហោងរន្ធ មានលក្ខណៈតូចចង្អៀត ស្រួចនៅខាងចុង សម្រាប់ពិនិត្យមើលរន្ធត្រចៀក ហៅថា (Speculum)។
ពិនិត្យត្រចៀកដោយខ្លួនឯង ជួយប្រាប់ឲ្យរាល់បញ្ហាត្រចៀក ដូចជាការរលាក មានអាចម៍ត្រចៀកច្រើនពេក ឬមានអ្វីជាប់នៅក្នុងរន្ធត្រចៀក។
ក្រោយទទួលបានការបង្រៀនពីគ្រូពេទ្យ អាចជាជំនួយដល់ការពិនិត្យត្រចៀកដោយខ្លួនឯង ប៉ាម៉ាក់ មានអូនៗតូចៗ ឧស្សាហ៍រលាកត្រចៀក ឬឈឺត្រចៀកញឹកញាប់។ ពេលខ្លះអាអូនអាចមានការរលាកត្រចៀក ដោយលេចចេញរោគសញ្ញា រអ៊ូរទាំ គ្រុនក្ដៅ ឬទាញត្រចៀក។ ក្រៅពីនេះ ពិនិត្យត្រចៀកខ្លួនឯង ក៏អាចរកឃើញមូលហេតុបង្ករោគសញ្ញាទៀតផង ប៉ុន្តែអាចពិបាករៀនប្រើបន្តិច ហើយអូតូស្កុបមួយចំនួនមានគុណភាពអន់ ហេតុនេះពិនិត្យជាមួយគ្រូពេទ្យជំនាញគឺចាំបាច់បំផុត។
២- ហេតុអ្វីចាំបាច់ត្រូវពិនិត្យ?
ពិនិត្យត្រចៀកដោយខ្លួនឯងទាមទារធ្វើក្រោមហេតុផលមួយចំនួនដូចជា៖
– រកមើលរោគសញ្ញាឆ្លងរោគ នៅពេលអូនៗ ឬសមាជិកគ្រួសារឈឺត្រចៀក និងរោគសញ្ញាស្រពេចស្រពិល។
– ស្វែងរកអ្វីមួយអាចជាប់ក្នុងរន្ធត្រចៀក ដូចជាសត្វស្អិត ឬគ្រាប់អ្វីម្យ៉ាង។
– ពិនិត្យមើលកំណើនអាចម៍ត្រចៀក នៅពេលមានអារម្មណ៍ហឹង ឬធ្ងន់ត្រចៀក។
ស្វែងយល់មុនធ្វើតេស្ត
៣- គួរដឹងអ្វីខ្លះមុនពេលពិនិត្យ?
អូតូស្កុប ប្រើប្រាស់នៅតាមផ្ទះមួយចំនួន គឺប្រើប្រាស់រលកសំឡេងដោយប៉ះផ្ទាល់ទៅលើក្រដាសត្រចៀក ដើម្បីពិនិត្យរកមើលករណីរលាក មានទឹកនៅក្នុងត្រចៀកជាដើម។
ចំណែកអាចម៍ត្រចៀកវិញ ជាកាកសំណល់បញ្ចេញចោលសម្រាប់ការពាររន្ធត្រចៀក។ ជាធម្មតាអាចម៍ត្រចៀកហូរចេញក្រៅដោយខ្លួនឯង និងសម្អាតត្រចៀកខាងក្រៅ។ កុំសម្អាតរន្ធត្រចៀកដោយសំឡីត្បាល់ត្រចៀក ដង្កៀបដកសក់ ដង្កៀបក្រដាស ឬក្រចកដៃ ព្រោះអាចបណ្ដាលខូចខាតក្រដាសត្រចៀក និងរុញអាចម៍ត្រចៀកចូលទៅក្នុងរន្ធត្រចៀកវិញ។
ទោះបីជាមើលឃើញអ្វីចេញពីអូតូស្កូបក៏ដោយ ឆាប់ទូរស័ព្ទទៅគ្រូពេទ្យ បើនៅក្នុងរន្ធត្រចៀកអាអូនអាការៈដូចជា៖
– ឈឺចាប់ត្រចៀកធ្ងន់ធ្ងរ ពិសេសមានគ្រុនក្ដៅ
– ស្ដាប់លែងឮភ្លាមៗ
– អសមត្ថភាពបញ្ជាសាច់ដុំមុខមួយចំហៀង
– ឈឺជាប់រហូតនៅត្រចៀកម្ខាង ឬទាំងសងខាង
– មានហូរខ្ទុះចេញពីត្រចៀកម្ខាង ឬទាំងសងខាង។
ដំណើរការធ្វើតេស្ត
៤- គួរត្រៀមខ្លួនបែបណា?
មុនធ្វើតេស្តមួយនេះ មិនចាំបាច់ត្រៀមអ្វីពិសេសទេ គ្រាន់ចងចាំ ត្រូវសម្អាតសន្ទះឧបករណ៍សម្រាប់ពិនិត្យត្រចៀកជាមួយទឹកក្ដៅ និងសាប៊ូមុនពេលប្រើប្រាស់។
៥- មានអី្វកើតឡើងអំឡុងពេលពិនិត្យ?
ពិនិត្យត្រចៀកអូនៗតូចៗ តម្រូវឲ្យគេងផ្អៀងក្បាលទៅចំហៀង ឬឲ្យអាអូនអង្គុយលើភ្លៅមនុស្សធំណាម្នាក់ និងផ្អៀងក្បាលផ្អែកនឹងទ្រូង។ សម្រាប់ក្មេងទ្រើសបន្តិច ឬមនុស្សពេញវ័យ អាចអង្គុយបែរក្បាលទៅចំហៀង ព្រោះអង្គុយឲ្យត្រូវក្បួនខ្នាត សម្រាប់ធ្វើការពិនិត្យរកជាតិទឹក នៅពីក្រោយក្រដាសត្រចៀក។
ជ្រើសរើសសន្ទះឧបករណ៍សម្រាប់ពិនិត្យមានទំហំធំល្មម និងងាយដាក់ចូលទៅក្នុងរន្ធត្រចៀកបន្ទាប់មកភ្ជាប់ទៅនឹងអូតូស្កុប។ បើអាអូនមានបញ្ហាត្រចៀកតែម្ខាង គួរតែពិនិត្យមើលរន្ធត្រចៀកម្ខាងទៀតជាមុន ដើម្បីងាយស្រួលកំណត់ភាពខុសគ្នារវាងរន្ធត្រចៀកទាំងពីរ។
ពេលពិនិត្យត្រចៀកបេប៊ី អាយុលើស ឬក្រោម ១២ខែ និងមនុស្សពេញវ័យ ត្រូវប្រើដៃម្ខាងកាន់អូតូស្កុប ម្ខាងទៀតទាញស្លឹកត្រចៀកថ្នមៗទៅលើ ចុះក្រោម ព្រោះធ្វើបែបនេះ ជួយឲ្យរន្ធត្រចៀកត្រង់ស្មើ ងាយស្រួលពិនិត្យ។
ប្រើចុងអូតូស្កូបដាក់បញ្ចូលក្នុងរន្ធត្រចៀកយឺតៗ ដោយមើលតាមអេក្រង់អូតូស្កុប ព្រោះជញ្ជាំងរន្ធត្រចៀកសងខាងងាយរងប្រតិកម្មពេលប៉ះទង្គិច ហេតុនេះគួរតែព្យាយាមកុំប្រើកម្លាំងខ្លាំងពេក។ អាចបង្វិលក្បាលអាអូន ក្នុងករណីអាអូនស្រាប់តែបែរក្បាល ធ្វើបែបនេះដើម្បីទប់លំនឹងដៃ។
ហាមស៊កបញ្ចូលអូតូស្កូបទៅមុខ ដោយមិនបានមើលឲ្យច្បាស់ជាមុន ហើយត្រូវប្រាកដថា អាចមើលឃើញផ្លូវទៅមុខបាន។ មិនចាំបាច់ស៊កបញ្ចូលសន្ទះឧបករណ៍សម្រាប់ពិនិត្យត្រចៀកជ្រៅពេកទេព្រោះ អំពូលភ្លើងភ្ជាប់មកជាមួយអាចបំភ្លឺផ្លូវតាមរយៈចុងស្រួចរបស់វា។
បង្វិលចុងស្រួចនៃសន្ទះឧបករណ៍ពិនិត្យ ទៅរកទីតាំងច្រមុះ ព្រោះគឺការបត់បែនរបស់រន្ធត្រចៀកមនុស្សធម្មតា។ អំឡុងពេលពិនិត្យមើលតាមអូតូស្កូប អាចបង្វែរទៅរកផ្លូវម្ខាងទៀតរបស់រន្ធត្រចៀក ហេតុនេះយើងនឹងអាចមើលឃើញជញ្ជាំងរន្ធត្រចៀក និងក្រដាសត្រចៀក។ ផ្អាកពិនិត្យភ្លាមបើអាអូនមានការឈឺចាប់។
៦- មានអី្វកើតឡើងបន្ទាប់ពិនិត្យរន្ធត្រចៀក?
សុំគ្រូពេទ្យជួយពិនិត្យឡើងវិញ ពាក់ព័ន្ធវិធីយើងពិនិត្យ ហើយធ្វើការសាកល្បងជាមួយនរណាម្នាក់ដែលស្ម័គ្រចិត្ត និងមានត្រចៀកមានសុខភាពល្អ ដើម្បីជួយឲ្យស្គាល់រន្ធត្រចៀក និងក្រដាសត្រចៀក ពេលមិនទាន់មានការឆ្លងរោគ។ កុំទាន់បោះបង់ចោល បើពេលពិនិត្យលើកដំបូង មើលមិនឃើញក្រដាសត្រចៀក ត្រូវព្យាយាមរៀនពិនិត្យឲ្យបានស្ទាត់ជំនាញ។
លទ្ធផល
៧- លទ្ធផលមានពិនិត្យ
– រន្ធត្រចៀកធម្មតា៖ រន្ធត្រចៀកអាចប្រែប្រួលទៅតាមទំហំ រូបរាង និងពណ៌។ រន្ធត្រចៀក មានពណ៌ទៅតាមសម្បុរ ស្បែក និងមានរោមខ្លីតូចៗ ព្រមទាំងមានអាចម៍ត្រចៀកពណ៌លឿងត្នោត ឬក្រហមត្នោត។
– រន្ធត្រចៀកខុសធម្មតា៖ ទាញស្លឹកត្រចៀកអាចធ្វើឲ្យមានការឈឺចាប់ ហើយឡើងក្រហម ឈឺ ហើម និងមានខ្ទុះ។
– ក្រដាសត្រចៀកធម្មតា៖ ក្រដាសត្រចៀកពណ៌សចាំង ឬប្រផេះ ស្ដើងអាចមើលធ្លុះ ឃើញឆ្អឹងតូចៗរបស់ត្រចៀកកណ្ដាល រុញច្រានមកលើក្រដាសត្រចៀក ព្រមទាំងពន្លឺកោន ឬជះពន្លឺត្រឡប់មកវិញ (Light Reflex)។ ពន្លឺកោនត្រចៀកខាងស្ដាំមានទីតាំងដូចពេលទ្រនិចនាឡិកាអង្អុលចំម៉ោង ៥ និងម៉ោង ៧ សម្រាប់ត្រចៀកខាងឆ្វេង។
– ក្រដាសត្រចៀកមិនធម្មតា៖ ពន្លឺចំណាំងប្លាតមានភាពស្រអាប់ ឬមិនមានតែម្ដង ហើយក្រដាសត្រចៀកឡើងក្រហម និងប៉ោង។ អាចឧស្សាហ៍ឃើញទឹកពណ៌លឿង ឬពពុះទឹកក្រោយក្រដាសត្រចៀក និងរន្ធក្នុងក្រដាសត្រចៀកនៅពេលធ្លុះ ព្រមទាំងស្លាកស្នាមពណ៌សនៅលើផ្ទៃក្រដាសត្រចៀក។ ក្រដាសត្រចៀកអាចរាំងស្ទះដោយសារអាចម៍ត្រចៀក ឬវត្ថុអ្វីមួយដូចជាគ្រាប់សណ្ដែកបាយ ឬគ្រាប់អង្កាំជាដើម។
– ចំណុចគួរចងចាំ៖ បើប្រទះឃើញរលាករន្ធត្រចៀក ខ្ទុះក្រដាសត្រចៀក ឡើងក្រហម ឬស្រអាប់ មានជាតិទឹកក្រោយក្រដាសត្រចៀក រន្ធក្នុងក្រដាសត្រចៀក ឬអ្វីមួយក្នុងត្រចៀកឆាប់ទូរស័ព្ទទៅជួបគ្រូពេទ្យជំនាញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]