មុនធ្វើតេស្តមួយនេះ មិនចាំបាច់ត្រៀមអ្វីពិសេសទេ គ្រាន់ចងចាំ ត្រូវសម្អាតសន្ទះឧបករណ៍សម្រាប់ពិនិត្យត្រចៀកជាមួយទឹកក្ដៅ និងសាប៊ូមុនពេលប្រើប្រាស់។
៥- មានអី្វកើតឡើងអំឡុងពេលពិនិត្យ?
ពិនិត្យត្រចៀកអូនៗតូចៗ តម្រូវឲ្យគេងផ្អៀងក្បាលទៅចំហៀង ឬឲ្យអាអូនអង្គុយលើភ្លៅមនុស្សធំណាម្នាក់ និងផ្អៀងក្បាលផ្អែកនឹងទ្រូង។ សម្រាប់ក្មេងទ្រើសបន្តិច ឬមនុស្សពេញវ័យ អាចអង្គុយបែរក្បាលទៅចំហៀង ព្រោះអង្គុយឲ្យត្រូវក្បួនខ្នាត សម្រាប់ធ្វើការពិនិត្យរកជាតិទឹក នៅពីក្រោយក្រដាសត្រចៀក។
ជ្រើសរើសសន្ទះឧបករណ៍សម្រាប់ពិនិត្យមានទំហំធំល្មម និងងាយដាក់ចូលទៅក្នុងរន្ធត្រចៀកបន្ទាប់មកភ្ជាប់ទៅនឹងអូតូស្កុប។ បើអាអូនមានបញ្ហាត្រចៀកតែម្ខាង គួរតែពិនិត្យមើលរន្ធត្រចៀកម្ខាងទៀតជាមុន ដើម្បីងាយស្រួលកំណត់ភាពខុសគ្នារវាងរន្ធត្រចៀកទាំងពីរ។
ពេលពិនិត្យត្រចៀកបេប៊ី អាយុលើស ឬក្រោម ១២ខែ និងមនុស្សពេញវ័យ ត្រូវប្រើដៃម្ខាងកាន់អូតូស្កុប ម្ខាងទៀតទាញស្លឹកត្រចៀកថ្នមៗទៅលើ ចុះក្រោម ព្រោះធ្វើបែបនេះ ជួយឲ្យរន្ធត្រចៀកត្រង់ស្មើ ងាយស្រួលពិនិត្យ។
ប្រើចុងអូតូស្កូបដាក់បញ្ចូលក្នុងរន្ធត្រចៀកយឺតៗ ដោយមើលតាមអេក្រង់អូតូស្កុប ព្រោះជញ្ជាំងរន្ធត្រចៀកសងខាងងាយរងប្រតិកម្មពេលប៉ះទង្គិច ហេតុនេះគួរតែព្យាយាមកុំប្រើកម្លាំងខ្លាំងពេក។ អាចបង្វិលក្បាលអាអូន ក្នុងករណីអាអូនស្រាប់តែបែរក្បាល ធ្វើបែបនេះដើម្បីទប់លំនឹងដៃ។
ហាមស៊កបញ្ចូលអូតូស្កូបទៅមុខ ដោយមិនបានមើលឲ្យច្បាស់ជាមុន ហើយត្រូវប្រាកដថា អាចមើលឃើញផ្លូវទៅមុខបាន។ មិនចាំបាច់ស៊កបញ្ចូលសន្ទះឧបករណ៍សម្រាប់ពិនិត្យត្រចៀកជ្រៅពេកទេព្រោះ អំពូលភ្លើងភ្ជាប់មកជាមួយអាចបំភ្លឺផ្លូវតាមរយៈចុងស្រួចរបស់វា។
បង្វិលចុងស្រួចនៃសន្ទះឧបករណ៍ពិនិត្យ ទៅរកទីតាំងច្រមុះ ព្រោះគឺការបត់បែនរបស់រន្ធត្រចៀកមនុស្សធម្មតា។ អំឡុងពេលពិនិត្យមើលតាមអូតូស្កូប អាចបង្វែរទៅរកផ្លូវម្ខាងទៀតរបស់រន្ធត្រចៀក ហេតុនេះយើងនឹងអាចមើលឃើញជញ្ជាំងរន្ធត្រចៀក និងក្រដាសត្រចៀក។ ផ្អាកពិនិត្យភ្លាមបើអាអូនមានការឈឺចាប់។
៦- មានអី្វកើតឡើងបន្ទាប់ពិនិត្យរន្ធត្រចៀក?
សុំគ្រូពេទ្យជួយពិនិត្យឡើងវិញ ពាក់ព័ន្ធវិធីយើងពិនិត្យ ហើយធ្វើការសាកល្បងជាមួយនរណាម្នាក់ដែលស្ម័គ្រចិត្ត និងមានត្រចៀកមានសុខភាពល្អ ដើម្បីជួយឲ្យស្គាល់រន្ធត្រចៀក និងក្រដាសត្រចៀក ពេលមិនទាន់មានការឆ្លងរោគ។ កុំទាន់បោះបង់ចោល បើពេលពិនិត្យលើកដំបូង មើលមិនឃើញក្រដាសត្រចៀក ត្រូវព្យាយាមរៀនពិនិត្យឲ្យបានស្ទាត់ជំនាញ។
លទ្ធផល
៧- លទ្ធផលមានពិនិត្យ
– រន្ធត្រចៀកធម្មតា៖ រន្ធត្រចៀកអាចប្រែប្រួលទៅតាមទំហំ រូបរាង និងពណ៌។ រន្ធត្រចៀក មានពណ៌ទៅតាមសម្បុរ ស្បែក និងមានរោមខ្លីតូចៗ ព្រមទាំងមានអាចម៍ត្រចៀកពណ៌លឿងត្នោត ឬក្រហមត្នោត។
– រន្ធត្រចៀកខុសធម្មតា៖ ទាញស្លឹកត្រចៀកអាចធ្វើឲ្យមានការឈឺចាប់ ហើយឡើងក្រហម ឈឺ ហើម និងមានខ្ទុះ។
– ក្រដាសត្រចៀកធម្មតា៖ ក្រដាសត្រចៀកពណ៌សចាំង ឬប្រផេះ ស្ដើងអាចមើលធ្លុះ ឃើញឆ្អឹងតូចៗរបស់ត្រចៀកកណ្ដាល រុញច្រានមកលើក្រដាសត្រចៀក ព្រមទាំងពន្លឺកោន ឬជះពន្លឺត្រឡប់មកវិញ (Light Reflex)។ ពន្លឺកោនត្រចៀកខាងស្ដាំមានទីតាំងដូចពេលទ្រនិចនាឡិកាអង្អុលចំម៉ោង ៥ និងម៉ោង ៧ សម្រាប់ត្រចៀកខាងឆ្វេង។
– ក្រដាសត្រចៀកមិនធម្មតា៖ ពន្លឺចំណាំងប្លាតមានភាពស្រអាប់ ឬមិនមានតែម្ដង ហើយក្រដាសត្រចៀកឡើងក្រហម និងប៉ោង។ អាចឧស្សាហ៍ឃើញទឹកពណ៌លឿង ឬពពុះទឹកក្រោយក្រដាសត្រចៀក និងរន្ធក្នុងក្រដាសត្រចៀកនៅពេលធ្លុះ ព្រមទាំងស្លាកស្នាមពណ៌សនៅលើផ្ទៃក្រដាសត្រចៀក។ ក្រដាសត្រចៀកអាចរាំងស្ទះដោយសារអាចម៍ត្រចៀក ឬវត្ថុអ្វីមួយដូចជាគ្រាប់សណ្ដែកបាយ ឬគ្រាប់អង្កាំជាដើម។
– ចំណុចគួរចងចាំ៖ បើប្រទះឃើញរលាករន្ធត្រចៀក ខ្ទុះក្រដាសត្រចៀក ឡើងក្រហម ឬស្រអាប់ មានជាតិទឹកក្រោយក្រដាសត្រចៀក រន្ធក្នុងក្រដាសត្រចៀក ឬអ្វីមួយក្នុងត្រចៀកឆាប់ទូរស័ព្ទទៅជួបគ្រូពេទ្យជំនាញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕