backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

Acute Otitis Media (ជំងឺ​អំបៅអំបែក​ស្រួចស្រាល់)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 25, 2021

Acute Otitis Media (ជំងឺ​អំបៅអំបែក​ស្រួចស្រាល់)

ក្នុង​អត្ថបទ​នេះ​

  • ចំណេះដឹងមូលដ្ឋាន
  • រោគ​សញ្ញា
  • មូលហេតុ
  • កត្តា​ប្រឈម
  • រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល
  • វិធីខ្លះៗសម្រាប់អនុវត្ត

ចំណេះដឹង​មូលដ្ឋាន

តើ​អ្វី​ទៅ​ជា​ជំងឺ​អំបៅអំបែក?

ជំងឺ​អំបៅអំបែក​ស្រួច​ស្រាល់​គឺ​ជា​ការ​ឈឺ​ចាប់​នៃ​ការ​ក​រោគ​ក្នុង​ត្រចៀក។ ជំងឺអំបៅអំបែក​កើត​ឡើង​នៅ​ពេល​ដែល​តំបន់​ក្រោយ​ក្រដាស​ត្រចៀក​មាន​ការ​រលាក​ ឬ​ករ​រោគ​ក្នុង​នោះ។

រោគ​សញ្ញា

តើ​ជំងឺ​អំបៅអំបែក​មាន​រោគសញ្ញា​អ្វី​ខ្លះ?

កុមារ​និង​ក្មេង​តូច​ៗ​អាច​នឹង​ជួប​សញ្ញា​ដូចជា​៖

  • យំ​​ច្រើន
  • រង៉ែរង៉ៅ
  • គេង​មិន​លក់
  • ត្រចៀក​រមាស់​នៅមិន​សុខ
  • ឈឺ​ត្រចៀក
  • ឈឺ​ក្បាល
  • ឈឺ​ក
  • ណែន​ត្រចៀក
  • មាន​ទឹក​រងៃ​ឬ​ខ្ទុះ​ចេញ​តាម​រន្ធ​ត្រចៀក
  • ឡើង​កម្ដៅ
  • ក្អួត
  • រាក
  • គ្មាន​លំនឹង​ពេល​ឈរ​
  • ហឹង​ត្រចៀក

មូលហេតុ

តើកត្តា​អ្វី​ខ្លះ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​អំបៅអំបែក?

បំពង់​​​ Eustachian ​ជា​រន្ធ​ឆ្លង​កាត់​ផ្ទាល់​ពី​ត្រចៀក​ទៅ​ផ្នែក​ខាង​ក្រោយ​នៃ​បំពង់​ក​។ ជំងឺ​អំបៅអំបែក​ស្រួច​ស្រាល់

​កើត​ឡើង​នៅ​ពេល​ដែល​បំពង់​នេះ​ហើម​ និង​ស្ទះ​មិន​អាច​មាន​ចរន្ត​ទឹក​ឆ្លង​កាត់​បាន។ ការ​ស្ទះ​នេះ​អាច​មាន​ការ​ក​រោគ​បាន។ ចំពោះ​កុមារ​តូចៗ​វិញ​បំពង់​នេះ​មាន​ទម្រង់​ខ្លី​ និង​ទ្រេត​ជាង​កុមារ​ដែល​អាយុ​ច្រើន​ជាង ​ក៏​ដូចជា​មនុស្ស​ពេញ​វ័យ​ផង​ដែរ។ កត្តា​​ទាំង​នេះ​គឺ​ងាយ​នឹង​មាន​ការ​ក​រោគ។

បំពង់​ Eustachian​ មាន​ការ​ស្ទះ​និង​ហើម​ដែល​បណ្ដាល​មក​ពី​បញ្ហា​ដូចជា៖

  • មាន​ប្រតិកម្ម
  • ផ្ដាសាយ
  • ផ្ដាសាយ​ធំ
  • មាន​ការ​ក​រោគ​ក្នុង​ស៊ីនុស
  • មាន​ការ​ហើម​កូន​កណ្ដុរ
  • ផ្សែង​បារី
  • បៅ​ទឹក​ពេល​ដេក

ឈឺត្រចៀក

កត្តា​ប្រឈម

តើ​អ្នក​ណា​ខ្លះ​អាច​ប្រឈម​នឹង​ជំងឺ​អំបៅអំបែក?

កត្តា​ដែល​ប្រឈម​នឹង​ជំងឺ​អំបៅអំបែក​មាន​ដូចជា​៖

  • កុមារ​ដែល​មាន​អាយុ​ចន្លោះ​៦​ខែ​ទៅ​៣៦​ខែ
  • ទារក​ដែល​បៀម​ក្បាល​ដោះ
  • មាន​វត្តមាន​នៅ​ទារកដ្ឋាន​
  • បៅ​ទឹក​ពេល​ដេក
  • ប្រឈម​នឹង​ផ្សេង​បារី
  • ប្រឈម​នឹង​ខ្យល់​ពុល
  • ធ្លាប់​មាន​ការ​ទៅ​កន្លែង​ដែល​មាន​រយៈកម្ពស់​ខ្ពស់
  • មាន​ការ​ផ្លាស់​ប្ដូរ​បរិយាកាស
  • រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​ត្រជាក់​ពេក
  • ទើប​មាន​ផ្ដាសាយ​ធំ ក​រោគ​ក្នុង​ត្រចៀក​ និង​ស៊ីនុស

កត្តា​សេនេទិច​ក៏​អាច​ចូល​រួម​ក្នុង​ការ​បង្ក​ឲ្យ​កើតមាន​ជំងឺ​អំបៅអំបែក​ដែរ។

អត្ថបទគួរអាន៖ 

រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល

ព័ត៌មាន​ដែល​ផ្ដល់​ជូន​ខាង​ក្រោម​នេះ​មិន​មែន​ជា​ការ​ណែនាំ​បែប​វេជ្ជសាស្ត្រ​នោះ​ទេ។ គួរ​តែ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ការ​ប្រឹក្សា​ត្រឹមត្រូវ។

រោគវិនិច្ឆ័យ

គ្រូពេទ្យ​អាច​នឹង​ត្រូវ​ការ​ប្រើ​វិធី​ដូច​ខាង​ក្រោម​ដើម្បី​កំណត់​នូវ​រោគ​វិនិច្ឆ័យ៖

អូតូស្កុប

គ្រូពេទ្យ​ប្រើ​អូតូស្កុប​ដើម្បី​មើល​ផ្នែក​ខាង​ក្នុង​នៃ​ត្រចៀក៖

  • ឡើង​ក្រហម
  • ហើម
  • មាន​ហូរ​ឈាម
  • មាន​ខ្ទុះ
  • មាន​ទឹក​រងៃ
  • មាន​ការ​ធ្លាយ​ក្រដាស​ត្រចៀក

ទីមប៉ាណូមេទ្រី

សម្រាប់​ការ​ធ្វើ​តេស្ត​នេះ​គ្រូពេទ្យ​ប្រើ​ឧបករណ៍​ដើម្បី​វាស់​សំពាធ​ខ្យល់​ក្នុង​ត្រចៀក​កុមារ​ដើម្បី​មើល​ថា​មាន​ការ​ធ្លាយ​ឬ​អត់។

រ៉េផ្លេចតូមេទ្រី

សម្រាប់​ការ​ធ្វើ​តេស្ត​នេះ​គ្រូពេទ្យ​ប្រើ​ឧបករណ៍​ដើម្បី​បង្កើត​សំឡេង​ជិត​ត្រចៀក​កុមារ។ គ្រូពេទ្យ​នឹង​អាច​ធ្វើ​ការ​កំណត់​បាន​ប្រសិន​បើ​មាន​ទឹក​រងៃ​ក្នុង​ត្រចៀក​របស់​កុមារ។

តេស្ត​សមត្ថភាព​ស្ដាប់

គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​នេះ​ដើម្បី​ធ្វើ​ការ​វាស់​វែង​សមត្ថភាព​ស្ដាប់​របស់​កុមារ។

ការ​ព្យាបាល

ភាគ​ច្រើន​គឺ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ។ គ្រូពេទ្យ​អាច​នឹង​ណែនាំ​វិធី​ខ្លះ​ៗ​ដើម្បី​អនុវត្ត​នៅ​ផ្ទះ​ដើម្បី​ព្យាបាល​ការ​ឈឺ​ចាប់​មុន​នឹង​ប្រើ​ថ្នាំ​ផ្សះ​ដើម្បី​ជៀសវាង​ផល​វិបាក​នៃ​ថ្នាំ។

គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​ប្រើ​វិធី​ខ្លះ​ៗ​នៅ​ផ្ទះ​ដូចជា​៖

  • ស្អំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ត្រចៀក​ដែល​ប៉ះពាល់
  • ប្រើ​ប្រាស់​ថ្នាំ​បន្តក់
  • ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដូចជា​អ៊ីប៊ុយប្រផែន (ADVIL,MOTRIN) និង​ប៉ារ៉ា

ថ្នាំ

គ្រូពេទ្យ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​បន្តក់​ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់​ ហើយ​ក៏​អាច​ប្រើ​ថ្នាំ​ផ្សះ​ប្រសិន​បើ​សញ្ញា​មិន​បាត់​ពេល​ប្រើថ្នាំ​បន្តក់ហើយ។

អត្ថបទគួរអាន៖ 

ការ​វះកាត់

គ្រូពេទ្យ​នឹង​រើស​នូវ​ជម្រើស​នេះ​ពេល​ការ​ក​រោគ​មិន​ឆ្លើយ​តប​នឹង​ការ​ព្យាបាល​ដោយ​ថ្នាំ​ ហើយ​មាន​ការ​លាប់​ឡើង​វិញ​។ ការ​វះកាត់​មាន​ដូចជា​៖

  • វះ​កូន​កណ្ដុរ៖ គ្រូពេទ្យ​អនុវត្ត​វិធី​នេះ​ពេល​ដែល​កូន​កណ្ដុរ​មាន​ការ​រីក​ធំ​ និង​បង្ក​រោគ​ ហើយ​កុមារ​មាន​អំបៅអំបែក​រ៉ាំរ៉ៃ។
  • ដាក់​បំពង់៖ គ្រូពេទ្យ​ត្រូវ​ការ​បញ្ចូល​បំពង់តូច​ចូល​ក្នុង​ត្រចៀក​កុមារ​ដើម្បី​បង្ហូរ​ទឹក​រងៃ​និង​ខ្យល់​ស្ទះ​ពី​ត្រចៀក។

វិធីខ្លះៗ​ដើម្បីអនុវត្តនៅផ្ទះ

តើ​ការ​អនុវត្ត​នៅ​ផ្ទះ​បែប​ណា​ខ្លះ​ដែល​អាច​ជួយ​កាត់​បន្ថយ​ជំងឺ​នេះ​បាន?

យើង​អាចកាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នេះ​បាន​ដោយ៖

  • លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺផ្ដាសាយ​ និង​ជំងឺ​ផ្លូវ​ដង្ហើម
  • ចៀសឆ្ងាយពី​​ផ្សែង​បារី
  • ចាក់​វ៉ាក់សាំង​ផ្ដាសាយ ​​និង​វ៉ាក់សាំង​ប្រឆាំង​មេរោគ​ផ្នឺម៉ូកុក។
  • បំបៅ​ដោះ​ជំនួស​ទឹក​ដោះ​គោ
  • មិន​ត្រូវ​ឲ្យ​ជញ្ជក់​ក្បាល​ដោះ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ May 25, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម