បើសុខៗសំឡេងប្រែជាស្អក យើងក៏មិនសូវជាគិតច្រើនពីរឿងនឹងដែរ ភាគច្រើនគិតថា ប្រហែលសំឡេងស្អកដោយសារស្ងួតក ឬឈឺកប៉ុណ្ណឹងឯង។ ប៉ុន្តែគ្នាយើងគួរចាប់អារម្មណ៍បន្តិចនៅពេលដែលសំឡេងចេញស្អក ពេលខ្លះអាចបណ្ដាលមកពីបញ្ហាធ្ងន់ធ្ងរជាងអ្វីដែលយើងគិត។
“សំឡេងស្អក ជាការផ្លាស់ប្ដូរសំឡេងខុសប្រក្រតី ដែលបណ្ដាលមកពីលក្ខខណ្ឌផ្សេងៗ។ ពេលដែលសំឡេងយើងខុសប្រក្រតី វាអាចប្រែទៅជាគ្រលរ លឺខ្សាវៗ ឬត្បៀត។”
នេះ បើ តាម ការ ផ្សព្វផ្សាយ ឲ្យ ដឹង ពី មន្ទីរពេទ្យ កាល់ម៉ែត។
ភាគច្រើន កត្តាដែលបណ្ដាលឲ្យសំឡេងប្រែជាស្អកមាន ការរលាកបំពង់សំឡេងស្រួចស្រាវ ការបង្ករោគដោយការរលាកផ្លូវដង្ហើមខាងលើ និងមួយចំនួនតូចទៀត បណ្ដាលមកពីការប្រើប្រាស់សំឡេងច្រើន។ ក្រៅពីកត្តាប៉ុន្មានខាងដើមនេះ នៅមានបញ្ហាមួយចំនួនទៀតក៏អាចធ្វើឲ្យសំឡេងយើងប្រែជាខុសប្រក្រតីដែរដូចជា៖
ដុំពក ឬគីសនៅនឹងបំពង់សំឡេង ការច្រាលជាតិអាស៊ីដក្រពះ អាលែកហ្ស៊ី ការហឺតចូលនូវសារជាឮតិគីមី ការជក់បារី ជំងឺពកក គ្រោះថ្នាក់ចំបំពង់សំឡេង វិបត្តិប្រព័ន្ធប្រសាទ ដុំមហារីកបំពង់សំឡេង។ល។ ក្នុងករណីដែលគ្នាយើងមានបញ្ហាសំឡេងស្អក លើសពី២-៣សប្ដាហ៍ គួរតែប្រញាប់ទៅពិគ្រោះ និងរោគវិនិច្ឆ័យជាមួយគ្រូពេទ្យជំនាញ ឲ្យបានទាន់ពេលវេលា ព្រោះយើងឃើញថា សំឡេងស្អក ក៏អាចបណ្ដាលមកពីកាចសាហាវដូចជា ជំងឺដុំមហារីកបំពង់សំឡេងបានដែរ។
យ៉ាងណាមិញ យើងក៏អាចការពារ និងថែទាំបំពង់សំឡេងយើងឲ្យចៀសផុតពីបញ្ហាសំឡេងស្អកនេះបានជាមួយវិធីសាស្ត្រផ្សេងៗដែររួមមាន៖
– ចៀសវាងប្រើសំឡេងខ្លាំងៗ បើចាំបាច់ត្រូវមីក្រូហ្វូនជំនួសវិញ
– ចៀសវាងការជក់បារី
– សម្រាប់អ្នកជំងឺស្អកបណ្ដាលមកពីការច្រាលជាតិអាស៊ីដអាចព្យាបាលដោយថ្នាំ និងការតមអាហារមួយចំនួនដូចជា ផឹកភេសជ្ជៈមានជាតិអាល់កុល កាហ្វេ និងអាហារជាតិហឹរ
– សម្រាប់អ្នកជំងឺមួយចំនួន ទាមទារឲ្យមានការព្យាបាលដោយសំឡេង និងលំហាត់សំឡេង ជាមួយគ្រូពេទ្យផ្នែកសំឡេង។ល។
![អាការៈចង្អោរ](https://cdn.hellokrupet.com/wp-content/uploads/2020/05/អាការៈចង្អោរ.jpg)