ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ការវះកាត់សាច់បំពង់ក គឺជាការកាត់សាច់បំពង់កចេញ ដែលជាបណ្តុំនៃជាលិកាឡ៉ាំផូអ៊ីត (ដូចក្រពេញនៅក)។ វាជួយប្រឆាំងនឹងការបង្ករោគពីពពួកបាក់តេរីពេលដកដង្ហើម ឬលេបអាហារ។
ការរលាកសាច់បំពង់កកើតមានឡើងនៅពេលមានវត្តមាននៃការបង្ករោគណាមួយ។ វាធ្វើឲ្យឈឺក្តៅខ្លួន និងពិបាកលេបអាហារ ហើយធ្វើឲ្យយើងមានអារម្មណ៍ពិបាកក្នុងខ្លួន។
ការវះកាត់ធ្វើឡើងដើម្បីបញ្ឈប់ការកើតឡើងវិញ។ ក្រោយវះយកសាច់បំពង់កចេញ អាការៈឈឺក ក៏អាចនឹងមិនសូវកើតមានញឹកញាប់ដូចមុនផងដែរ។
នៅលើក្មេង ប្រើអង់ទីប៊ីយ៉ូទិក (ថ្នាំផ្សះ) រយៈពេលយូរ អាចមានប្រសិទ្ធភាពជាងមនុស្សធំ ពិសេសមនុស្សដែលមានក្តៅខ្លួន។ ប្រតិកម្មនៃការរលាក និងឈឺក ជួយដល់គ្រូពេទ្យវះកាត់ដឹងពីការបង្ករោគជាវីរុស មិនមែនជាបាក់តេរី។ ការវះកាត់អាចនឹងមានហានិភ័យខ្លះ និងត្រូវការពេលវេលាសម្រាប់ការជាសះស្បើយ។
វាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងពីហានិភ័យ និងផលវិបាកមុនពេលធ្វើការវះកាត់។ ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាព ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញផ្នែកវះកាត់។
យើងគួរប្រឹក្សាយោបល់ជាមួយពេទ្យអំពីថ្នាំដែលយើងបានប្រើពេលបច្ចុប្បន្ន ប្រតិកម្ម ឬបញ្ហាសុខភាពរបស់យើងមុនពេលធ្វើការវះកាត់ រួចជួបគ្រូពេទ្យឯកទេសថ្នាំសណ្ដប់។ វាសំខាន់ណាស់ដែលយើងត្រូវធ្វើតាមការណែនាំពីពេលវេលាឈប់ញ៉ាំអាហារ និងផឹកទឹក មុនពេលវះកាត់។ ក្នុងករណីជាច្រើន យើងត្រូវផ្តាច់អាហារ ៦ ម៉ោងមុនពេលវះកាត់។ យើងអាចនឹងផឹកទឹកបាន ដូចជា កាហ្វេ បានរហូតដល់ប៉ុន្មានម៉ោងមុនពេលវះកាត់។
ការវះកាត់សាច់បំពង់កចាប់ផ្តើមឡើងដោយគ្រូពេទ្យដាក់ថ្នាំសណ្ដប់ មានរយៈពេល ៣០ នាទី។ គ្រូពេទ្យខាងផ្នែកវះកាត់នឹងធ្វើការកាត់សាច់បំពង់កតាមមាត់។ គេកាត់យកចេញដោយដុតនឹងកម្ដៅ ឬថាមពលវិទ្យុសកម្ម។ គ្រូពេទ្យនឹងបញ្ឈប់ពេលមានការហូរឈាមពីកន្លែងផ្សេង។
ក្រោយពីទទួលការវះកាត់បានមួយថ្ងៃ យើងនឹងអាចត្រឡប់ទៅផ្ទះវិញបាន។ ការឈឺ នឹងឈឺខ្លាំងនៅព្រឹកថ្ងៃបន្ទាប់ ហើយធូរស្រាលវិញក្នុងរយៈពេល២សប្តាហ៍។ អ្នកទើបវះកាត់រួច នឹងត្រូវហាមមិនឲ្យទៅណានោះទេ ដូចជា មិនឲ្យទៅសាលា ឬធ្វើការ ពោលគឺត្រូវនៅឆ្ងាយពីអ្នកដទៃចំនួនពីរសប្ដាហ៍។
ការហាត់ប្រាណទៀងទាត់អាចជួយឲ្យយើងមានសកម្មភាពធម្មតាវិញបានឆាប់រហ័ស។ មុនពេលធ្វើការហាត់ប្រាណ យើងត្រូវប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាព ជម្រើសល្អបំផុត សូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។
គ្រប់ការវះកាត់ទាំងអស់អាចនឹងជួបហានិភ័យមួយចំនួន។ យើងគួរឲ្យគ្រូពេទ្យវះកាត់ពន្យល់ពីហានិភ័យទាំងនោះមុនពេលវះកាត់។ ផលវិបាកដែលអាចកើតឡើងមាន ដូចជា ប្រតិកម្មថ្នាំសណ្ដំដែលមិនបានគ្រងទុកមុន ហូរឈាមខ្លាំង ឬមានឈាមកក ក្នុងសរសៃវ៉ែនជ្រៅ (deep vein thrombosis, DVT)។
កាត់សាច់បំពង់កលើមនុស្សធំ មានផលវិបាកមួយចំនួនដូចជា៖
អ្នកទទួលការវះកាត់អាចបន្ថយហានិភ័យផលវិបាកបាន ដោយធ្វើតាមការណែនាំរបស់ពេទ្យសម្រាប់ឆ្លុះមើល ដូចជាបញ្ឈប់ការលេបថ្នាំ។
អត្ថបទពាក់ព័ន្ធ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ