ជំងឺបំពង់ក

ជំងឺបំពង់ក- ជា​​អវយវៈ​សំខាន់​ផ្នែកបំពង់ក ដែល​ទាមទារ​ការ​ស្វែងយល់ តាមដាន ស្ថានភាព​បញ្ហា ឬ​ជំងឺ​នានា ឬការ​ព្យាបាល​ដ៏​ត្រឹមត្រូវ ហើយ​ទាន់​ពេល​បំផុត

ចំណេះដឹងទូទៅ

ជំងឺបំពង់ក

នៅ​សុខ​ៗ​ឈឺ​បំពង់​ក អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាគច្រើន​អាការៈ​ឈឺ​បំពង់​ក អាច​ជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​ផ្ដាសាយ។ យ៉ាង​ណា​មិញ ​មាន​កត្តា​ផ្សេង​ទៀត ដែល​នាំ​ឲ្យ​យើង​កើត​មាន​អាការៈ​ឈឺ​ ឬ​ស្ងួត​បំពង់​ក​​។ ហេតុ​នេះ​ហើយ​ ដើម្បី​ដោះស្រាយ​អាការៈ​មួយ​នេះ គ្នា​យើង​គប្បី​ស្វែង​យល់​ពី​មូលហេតុ​បង្ក​ជា​មុន​សិន​។ ១. អាលែកហ្ស៊ី​ យើង​តែងតែ​យល់​ថា ការ​រមាស់​ និង​កណ្ដាស់​ជា​រោគសញ្ញា​ដំបូង​នៃ​បញ្ហា​អាលែកហ្ស៊ី ប៉ុន្តែ​​អាការៈ​ឈឺ​ និង​រមាស់​ក​ ក៏​អាច​កើត​​ឡើង​​នៅ​ពេល​ដែល​យើង​អាលែកហ្ស៊ី​នឹង​អ្វី​មួយ​​​ដែរ​។ តួ​យ៉ាង​ដូចជា​ លម្អង ​ធូលី ឬ​ពពួក​ផ្សិត​ ក៏​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ផ្លូវ​ដង្ហើម ​​ជា​ហេតុ​នេះ​ឲ្យ​យើង​ឈឺ​ក​ដោយ​មិន​ដឹង​​ខ្លួន​​។ ២. ​​កត្តា​បរិយាកាស​ ​​​​ទន្ទឹម​នឹង​នេះ​ដែរ សារធាតុ​ដែល​បង្ក​​ឲ្យ​មាន​ការ​រលាក​ដូចជា​ផ្សែង ឬ​ធូលី​ ​អាច​បណ្ដាល​ឲ្យ​យើង​មិន​ស្រួល​ក្នុង​បំពង់​ក ដោយ​សារ​តែ​វា​រំញោច​ឲ្យ​មាន​ប្រតិកម្មImmunologic​នៅ​ក្នុង​ច្រមុះ និង​បំពង់​ក ក៏​ដូចជា​​នាំ​ឲ្យ​មាន​ការ​រលាក​ និង​បង្កើន​ការ​ផលិត​ស្លេស្ម។ ​៣. ចាល់​អាស៊ីដ​ ការ​ចាល់​អាស៊ីដ​ក៏​អាច​នាំ​ឲ្យ​រលាក​បំពង់​ក ​​ឈឺ​បំពង់​ក ឬ​ក្អក​ស្ងួត នេះ​បើ​យោង​តាម​វិបសាយ​របស់​Cleveland Clinic ហើយ​ដោយ​សារ​តែ​​ការ​ចាល់​អាស៊ីដ​ក្រពះ​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់ វា​​អាច​​ធ្វើ​ឲ្យ​គ្នា​យើង​កើត​មាន​អាការៈ​ឈឺ​ក នៅ​ពេល​​ព្រឹក​ក្រោយ​ភ្ញាក់​ពី​គេង​បាន។ ៤. ជំងឺ​​ ក្នុង​ករណី​កម្រ​ខ្លះ អាការៈ​ឈឺ​ក​ជា​ប្រចាំ​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដូចជា​មហារីក​បំពង់​ក ឬ​ជំងឺ​អេដស៍។ ជា​ទូទៅ បញ្ហា​សុខភាព​ទាំង​នេះ​ អម​ជាមួយ​នឹង​​រោគសញ្ញា​ដទៃ​ទៀត ដែល​រួម​មាន​ពិបាក​លេប​អាហារ ដុំ​ពក​ក ស្លេស្ម​មាន​ឈាម ឬ​រោគសញ្ញា​ដែល​ស្រដៀង​នឹង​គ្រុន​​ផ្ដាសាយ​ដែរ​។ ​​តិចនិក​បំបាត់​ការ​ឈឺ​បំពង់​ក​ ក្នុង​ករណី​ដែល​អាការៈ​ស្ងួត​ក​នៅ​ពេល​ព្រឹក​​មិន​បណ្ដាល​មក​ពី​ជំងឺ​គ្រុន​ផ្ដាសាយ​ គ្នា​យើង​អាច​អនុវត្ត​តិចនិក​ទាំង​នេះ ដើម្បី​បំបាត់​បញ្ហា​ស្ងួត​ក ឬ​ឈឺ​បំពង់​៖ ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ដូចជា​ទឹក​តែ​ជាមួយ​ទឹក​ឃ្មុំ ញ៉ាំ​អាហារ​ត្រជាក់​ៗ ដូចជា​ការ៉េម​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ