តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ទំនាក់​ទំនងរវាងហ្សែន និងជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២

ទំនាក់​ទំនងរវាងហ្សែន និងជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២

ធ្លាប់​ឆ្ងល់​អត់ ម៉េច​បាន​ហ្សែន​ ធ្វើ​ឲ្យ​យើង​កើត​ទឹក​នោម​ផ្អែម? ធ្វើ​ម៉េច​អាច​ដឹង​ថា​យើង​មាន​ជំងឺ​នេះ ត​ពី​អ្នក​ផ្ទះ​អត់? “Hello គ្រូពេទ្យ” នឹង​បកស្រាយប្រាប់​ទាំង​អស់​គ្នា។

យោង​តាម​សមាគមជំងឺ​ទឹក​នោម​ផ្អែម​អាមេរិក (ADA) បើ​ប៉ា​ម៉ាក់​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម នោះ​យើង​ជា​កូន​ក៏​អាច​កើត​ជំងឺ​នេះ​ដែរ។ ទោះ​បី​បម្រែ​បម្រួល​ហ្សែន​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ពិត​មែន តែ​ក៏​មិន​ទាំង​ស្រុង​ដែរ ត្រូវ​មាន​កត្តា​រួម​ផ្សំ​ពី​ខាង​ក្រៅ​មួយ​ចំនួន​ទៀត​ ទើប​អាច​បង្ក​ឲ្យ​យើង​កើត​ជំងឺទឹក​នោម​ផ្អែម។

យ៉ាង​ណា យើង​ពិបាក​នឹង​បែង​ចែក​ខ្លាំង រវាង​ហានិភ័យ​បង្ក​ឲ្យ​កើត​ជំងឺ​នេះ គឺ​ដោយ​​ហ្សែន ឬ​របៀប​រស់​នៅ​ឲ្យ​ប្រាកដ ទម្លាប់​រស់​នៅ​របស់​យើង​គ្រប់​គ្នា ភាគ​ច្រើន​តែង​បន្ត​ពី​ប៉ាម៉ាក់ ដូច​ជា ទម្លាប់​រស់​នៅ​ដែល​មិន​ខ្វាយ​ខ្វល់​ពី​លំហាត់​ប្រាណ និង​ញ៉ាំ​អាហារ​មិន​ល្អ​ចំពោះ​សុខ​ភាព​ ជាដើម។

១- ហ្សែន​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២

យោង​តាម​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​អាមេរិក ដោយ​បាន​សិក្សាលើ​កូន​ភ្លោះ បង្ហាញ​ថា ​ហ្សែនអាច​មាន​ឥទ្ធិពល​លើ​ជំងឺ​នេះ។ ការ​សិក្សាមិន​បាន​បញ្ជាក់​ច្បាស់​ទាំង​ស្រុង​នោះ​ទេ ដោយ​សារ​មាន​កត្តា​បរិស្ថាន​មួយ​ចំនួន​ទៀត ក៏​ជះ​ឥទ្ធិពល​ខ្លាំងនាំ​ឲ្យ​យើង​កើត​ ជំងឺ​ទឹកនោមផ្អែម ដូច​គ្នា។ ហ្សែន​មនុស្ស​ម្នាក់ៗ អាច​មាន​ឥទ្ធិពល​បន្តិច​បន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​បើ​យើង​មាន​បម្រែបម្រួល​ហ្សែន (Genes Mutation) កាន់​តែច្រើន យើង​នឹង​កាន់​ប្រឈម​កើត​ទឹក​នោម​ផ្អែម​កាន់​តែ​ខ្ពស់។

បម្រែ​បម្រួល​ហ្សែន នាំ​ឲ្យ​យើង​ប្រឈម​ខ្លាំង​បំផុត​ មាន​ដូច​ជា៖

– ផលិត​ស្ករ​គ្លុយកូស
– ផលិត​អ័រម៉ូន​អាំងស៊ុយលីន
– គ្រប់គ្រង​ការ​ដឹង​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន
– កែ​តម្រូវ​កម្រិត​អ័រម៉ូន​អាំងស៊ុយលីន

ហ្សែន​ពាក់​ព័ន្ធ​កត្តា​ប្រឈម​ជំងឺ​ទឹក​នោម​ផ្អែម​មាន៖

– ហ្សែន TCF7L2 ប៉ះ​ពាល់​ដល់​ការផលិត​អ័រម៉ូន​អាំងស៊ុយលីន និង​ផលិត​ស្ករ
– ហ្សែន ABCC8 (The Sulfonylurea Receptor) កែ​តម្រូវ​កម្រិត​អ័រម៉ូន​អាំងស៊ុយលីន
– ហ្សែន Calpain 10 ពាក់​ព័ន្ធ​នឹង​ហានិភ័យ​នៃ​ជំងឺទឹក​នោម​ផ្អែម​ចំពោះ​ពួក​កូន​កាត់ អាមេរិក-មិចស៊ីកូ
– ហ្សែនGLUT2 (Glucose transporter 2) ជួយ​នាំ​ស្ករ​ចូល​លំពែង
– ហ្សែន GCGR (The glucagon receptor) ជួយ​កែ​តម្រូវ​ជាតិ​ស្ករ​ក្នុង​ឈាម។

ទំនាក់​ទំនង ហ្សែន និងទឹក​នោម​ផ្អែម​ប្រភេទ​ ២ Hello គ្រូពេទ្យ

អត្ថបទ​ពាក់​ព័ន្ធ៖

២- វិធី​ធ្វើ​តេស្ត​ហ្សែន​រក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២

ទោះ​បី​ជា​មាន​តេស្តអាច​រក​ឃើញ​ហ្សែន​មាន​ការ​ប្រែ​ប្រួលទាំង​នោះ​ក៏​ពិត​មែន ប៉ុន្តែ​កត្តា​ប្រឈម​យើង​ចាំ​បាច់​ត្រូវ​ដឹង​បំផុត​មាន​ដូច​ជា៖

– ផល​ធៀប​ទម្ងន់ និង​កម្ពស់ (BMI)
– លើស​សម្ពាធ​ឈាម
– កើន​ឡើង​កម្រិត​ជាតិ​ខ្លាញ់ (Triglycerides និង Cholesterol)
– ធ្លាប់​មានជំងឺ​ទឹកនោមផ្អែម

អន្តរកម្ម​រវាង​ហ្សែន និង​បរិស្ថាន មិន​ទាន់​អាច​ដឹង​ពី​ភាព​ប្រាកដ​របស់​ហ្សែន អាច​បង្ក​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ នៅ​ឡើយ​ទេ។ ទោះ​ជា​យើង​មាន​បម្រែ​បម្រួល​ហ្សែន (Genes Mutation) ក៏ដោយ ក៏​មិន​ទាន់​អាច​សន្មត់ យើង​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ដែរ។ កែប្រែ​ទម្លាប់​រស់​នៅ ដូច​ជា បង្កើន​សកម្មភាព​រាងកាយ និង​បញ្ចុះ​ទម្ងន់ នៅ​តែ​អាច​បង្ការ​ជំងឺ​ទឹកនោម​ផ្អែម​បាន។​

 

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Verifying...

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Am I at risk for type 2 diabetes? http://diabetes.niddk.nih.gov/dm/pubs/risk fortype2. September 9, 2014.

Genetics of diabetes.  http://www.diabetes.org/diabetes-basics/genetics-of-diabetes.html. September 9, 2014.

National diabetes statistics report.  http://www.cdc.gov/diabetes/pubs/statsreport14/national-diabetes-report-web.pdf. September 9, 2014.

Time of onset of non-insulin dependent diabetes mellitus and genetic variation in the B(3)-adrenergic receptor gene. http://www.nejm.org/doi/full/10.1056/NEJM199508103330603#t=articleTop. September 9, 2014.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Chamnan Amrith កែសម្រួល​ចុងក្រោយ 09/11/2021
ត្រួតពិនិត្យដោយ