ប្តូរតិចនិកញ៉ាំបាយប្រចាំថ្ងៃ ដើម្បីគ្រប់គ្រងជាតិស្ករឱ្យនៅនឹង!
ជាទូទៅ បងប្អូនខ្មែរយើងភាគច្រើននិយមញ៉ាំបាយស ជាមួយនឹងមុខម្ហូបផ្សេងទៀត! ប៉ុន្តែ យើងធ្លាប់ដឹងអត់ថា បាយសអាចជម្រុញការកើនឡើងជាតិស្ករក្នុងឈាមយើងបាន។ អ៊ីចឹងត្រូវឈប់ញ៉ាំបាយសមែន?

មិនដូច្នោះទេ! ការគ្រប់គ្រងជំងឺទឹកនោមផ្អែម មិនមែនទាល់តែយើងត្រូវតមអាហារគ្រប់មុខនោះឡើយ ប៉ុន្តែជាការបង្កើតទម្លាប់ញ៉ាំអាហារសុខភាព ដែលធ្វើម៉េចឱ្យរាងកាយយើងស្រូបយកជាតិស្ករយឺតៗ ជំនួសឱ្យការស្រូបយកជាតិស្ករទាំងអស់ក្នុងពេលតែមួយ។
ដូច្នេះហើយ ដើម្បីគ្រប់គ្រងជាតិស្ករឱ្យនៅនឹងល្អ គ្នាយើងអាចអនុវត្តតាមតិចនិកខាងក្រោមនេះ៖

យ៉ាងណាមិញ ទោះយើងមានជំងឺទឹកនោមផ្អែម ក៏នៅតែអាចញ៉ាំអាហារជួបជុំក្រុមគ្រួសារបានដែរ ដោយគ្រាន់តែកាត់បន្ថយការញ៉ាំបាយស និងជំនួសដោយបន្លែ ឬទឹកសម្ល ព្រមទាំងញ៉ាំទឹកជ្រលក់រៀងសាបល្មមទៅបានហើយ។ ជាមួយគ្នានេះ ការបន្ថែមបន្លែ ឬអន្លក់ ដូចជាត្រសក់ សណ្តែកគួ ក៏អាចជួយឱ្យបរិមាណអាហាររបស់យើងនៅដូចដើម តែជួយឱ្យជាតិស្ករក្នុងឈាមយើងមានស្ថេរភាពផងដែរ៕
ចំណុចសំខាន់