backup og meta

មកដឹងរោគសញ្ញាជំងឺមហារីកក្រពះនៅដំណាក់កាលដំបូងៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 10, 2020

    មកដឹងរោគសញ្ញាជំងឺមហារីកក្រពះនៅដំណាក់កាលដំបូងៗ

    ការ​រីក​ដុះ​ដាល​នៃ​ដុំ​សាច់​មហារីក​នៅ​ក្នុង​ក្រពះ ហៅ​ថា​ជំងឺ​មហារីក​ក្រពះ ហើយ​វា​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​ក្រពះ​កើន​ឡើង​ជា​ដុំ​សាច់។ ជំងឺ​សាហាវ​មួយ​នេះ អាច​រាល​ដាល​ទៅ​ផ្នែក​សរីរាង្គ​ដទៃ​ទៀត​បាន​ងាយ ហើយ​បើ​ព្យាបាល​មិន​ទាន់​ពេល​ទេ អាច​គំរាម​កំហែង​ដល់​ជីវិត​​អ្នក​ជំងឺ ដូច​នេះ​យើង​គ្រប់​គ្នា គួរ​ចាប់​អារម្មណ៍​រោគ​សញ្ញា​ក្នុង​ដំណាក់​កាល​ដំបូងៗ​របស់​វា។

    ក្នុង​ដំណាក់​កាល​ដំបូង​ៗ មហារីក​ក្រពះ​ចេញ​សញ្ញា​បែប​ម៉េច?

    វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​មហារីក​ក្រពះ​ចាប់​ផ្ដើម​កើត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ៗ វា​មាន​ចេញ​រោគ​សញ្ញា​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​រលាក​ក្រពះ​ដែរ​ដូច​ជា៖

    – ពិបាក​រំលាយ​អាហារ និង​មិន​ស្រួល​ក្រពះ

    – មាន​អារម្មណ៍​ថា ហើម​ពោះ បន្ទាប់​ពី​បរិភោគ​រួច

    – ចង្អោរ​តិចតួច

    – មិន​សូវ​ឃ្លាន​អាហារ

    – ចុក​ចុង​ដង្ហើម។

    ផ្ទុយ​ទៅ​វិញ បើ​ជំងឺ​មហារីក​ក្រពះ​កាន់​តែ​ធ្ងន់ធ្ងរ វា​អាច​បណ្ដាល​អោយ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ដូច​ជា៖

    – មាន​អាការៈ​មិន​ស្រួល​ផ្នែក​ខាង​លើ ឬ​ពាក់​កណ្ដាល​នៃ​ពោះ

    -​ មាន​ឈាម​ក្នុង​លាមក

    – ក្អួត ឬ​ក្អួត​ឈាម

    – ស្រក​ទម្ងន់​

    – ឈឺ ឬ​ហើម​ពោះ បន្ទាប់​ពី​បរិភោគ​រួច

    – ខ្សោយ​អស់​កម្លាំង និង​ស្លេក​ស្លាំង ដោយ​សារ​ខ្វះ​កោសិកា​គ្រាប់​ឈាម​ក្រហម។

    លោក​វេជ្ជបណ្ឌិតបន្ថែម​ទៀត​ថា សម្រាប់​ជំងឺ​មហារីក​ក្រពះ​នៅ​ក្នុង​ដំណាក់​កាល​ដំបូងៗ​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ និង​អត្រា​សង្ឃឹម​រស់​បាន​ខ្ពស់ ប៉ុន្តែ​ជំងឺ​មហារីក​ក្រពះ​នេះ កម្រ​នឹង​ចេញ​រោគ​សញ្ញា​ឲ្យ​ដឹង​នៅ​ដំណាក់​កាល​ដំបូង​ណាស់។ កាលណា​បើ​វា​រាល​ដាល​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ហើយ វា​ពិបាក​នឹង​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ណាស់ និង​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​សង្ឃឹម​រស់​ទាប។ ដូច​នេះ មធ្យោបាយ​ល្អ​តែ​មួយ​ដែល​អាច​ឲ្យ​យើង​ដឹង​ពី​ការ​លូត​លាស់​របស់​កោសិកា​មហារីក គឺ​ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម