home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ជំងឺរលាកថ្លើមប្រភេទ B និង C ខុសគ្នាម៉េចខ្លះ?

ជំងឺរលាកថ្លើមប្រភេទ B និង C ខុសគ្នាម៉េចខ្លះ?

ជំងឺរលាក​ថ្លើមគឺ​មាន​ច្រើន​ប្រភេទណាស់ ហើយ​ក៏​ងាយ​ឆ្លងពី​ម្នាក់ទៅម្នាក់​ដូច​គ្នា ហេតុនេះ គ្រប់​គ្នា​គួរ​ប្រយ័ត្ន​ប្រយែង​បន្តិច ខណៈ​ជំងឺ​រលាក​ថ្លើម ឧស្សាហ៍​កើត​មាន​បំផុត គឺ​ប្រភេទ A, B និង​ C។ យ៉ាង​ណា រលាក​ថ្លើម​ប្រភេទ A អាច​ព្យាបាល​ជា​សះស្បើយ ប៉ុន្តែ​បើប្រភេទ B និង​ C វិញ ជាជំងឺរ៉ាំរ៉ ពិបាក​ព្យាបាល​ជា​សះស្បើយ​ណាស់។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង ពី​ភាព​ខុស​គ្នា​រវាង​ជំងឺ​រលាកថ្លើមប្រភេទ B និង C ឲ្យ​បាន​ដឹង។

១- ជំងឺរលាកថ្លើម B

ជំងឺ​រលាក​ថ្លើម​ B អាច​មាន​ជា​ស្ថាន​ភាពជំងឺ​​ធ្ងន់​ធ្ងរ ឬ​រ៉ាំរ៉ៃ ហើយ​គ្នា​យើង​​ស្ទើរ​តែ​ទាំង​អស់កើត​​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ស្រួច​ស្រាល ​នឹង​អាច​វិវត្ត​ទៅ​ជា​ស្ថាន​ភាព​រ៉ាំរ៉ៃ។ ជំងឺរលាក​ថ្លើម​ប្រភេទ B ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​មូល​ហេតុ​​នាំ​ឲ្យ​មានជំងឺថ្លើម​រ៉ាំរ៉ៃ ​ដូច​ជា ​ជំងឺ​ក្រិន​ថ្លើម ខូច​ថ្លើម និងមហារីក​ថ្លើម​ ដែល​អាច​ឆ្លង​តាម​វត្ថុរាវ​ចេញ​ពី​ខ្លួន​​ជំងឺ ដូច​ជា ​ឈាម ឬ​ទឹក​កាម ទឹក​រងៃ​ជាដើម ទោះ​​ក្នុង​កម្រិត​តិច​តួច​ក៏​ដោយ។ លើស​ពី​នេះ​ទៀត​ជំងឺ​រលាក​ថ្លើម​ប្រភេទ B អាច​ឆ្លង​បាន​តាម​រយៈកត្តា​មួយ​ចំនួន​ទៀត​ដូច​ជា៖៖

– ពី​ម្តាយ​ទៅ​កូន​ក្នុង​ផ្ទៃ
– រួម​ភេទ​ជាមួយ​ដៃគូ​មាន​ជំងឺ​ ដោយមិន​បាន​ការ​ពារ
– ចែក​រំលែក​ឧបករណ៍​ប្រើ​ប្រាស់រួម​គ្នា ​ដែល​​មាន​ប្រឡាក់​ឈាម​អ្នក​មានជំងឺ
– ចែក​រំលែក​នូវ​វត្ថុ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ជាមួយ​អ្នក​មានជំងឺ ដូច​ជា ​ច្រាស​ដុស​ធ្មេញ កន្សែង​ជា​ដើម
– រស់​នៅ​ក្នុង​តំបន់​ងាយ​ស្រួល​ក្នុង​ការ​ឆ្លង​មេរោគ។

ជា​ធម្មតា​ គ្រូពេទ្យ​​នឹង​​ស្នើ​សុំធ្វើ​តេស្ត​បញ្ជាក់ ​ដើម្បី​រក​ពី​អង់ទីករ​ពិសេស ឬ​អង់ទី​ហ្សែនជំងឺ​​រលាក​ថ្លើម B (Hepatitis B antigen) ដែល​មាន​នៅ​ក្នុង​ខ្លួនយើង។ ដើម្បី​ការ​ពារ​ជំងឺ​ យើង​​ចាំបាច់​ ត្រូវ​ចាក់​វ៉ាក់​សាំង​ ដើម្បី​បងា្ករ​ពី​ជំងឺរលាក​ថ្លើម B។ ក្នុង​ករណី យើង​​មាន​ជំងឺរលាក​ថ្លើម​ស្រួច​ស្រាល​ គឺ​មិន​មាន​ថ្នាំ​​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​នោះ​ទេ អ្វីយើង​អាច​​ធ្វើបាន​ ​មាន​តែ​ការថែទាំ​តែ​ប៉ុណ្ណោះ ឯ​ចំពោះ​គ្នាមានជំងឺ​​រ៉ាំរ៉ៃ​វិញ​ គ្រូពេទ្យ​នឹង​ស្នើ​សុំ​ឲ្យ​ពិនិត្យ​ជា​ប្រចាំ ឬ​ការ​ប្រើ​ថ្នាំ។

អត្ថបទ​ពាក់ព័ន្ធ៖

២- ជំងឺរលាកថ្លើម C

ជំងឺរលាក​ថ្លើម C ខុស​ពី​រលាក​ថ្លើម​ប្រភេទ B ឬ A ដោយ​សារ​វា​អាចលេច​ចេញ​រោគ​សញ្ញា ឬ​គ្មាន​រោគសញ្ញា​អ្វី​ទាំង​អស់។ រលាក​ថ្លើមប្រភេទ C ​អាច​កើត​មាន​រយៈពេល ២-៣ ​សប្តាហ៍​ រហូត​ដល់​ចេញ​រោគ​សញ្ញា​ធ្ងន់​ធ្ងរ ហើយ​ក៏​ជា​មូល​ហេតុ​នៃ​ការ​កើត ​មហារីក​ថ្លើម និង​តម្រូវ​ឲ្យ​​ប្តូរ​ថ្លើមទៀត​ផង។

ជំងឺ​រលាក​ថ្លើម​ប្រភេទ C ឆ្លង​តាម​ឈាម​មាន​មេរោគ​ ខណៈ​កត្តា​ប្រឈម​ខ្លាំង យើង​​​ក៏​អាច​ឆ្លង​ជំងឺរលាក​ថ្លើម C នៅ​ពេល​​ប្រើ​ឧបករណ៍​រួម​គ្នា​ជាមួយ​អ្នក​មានជំងឺ ឬ​រស់​នៅ​កន្លែង​ងាយ​ឆ្លង​មេរោគ។

ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យជំងឺ​នេះបាន ​គ្រួពេទ្យ​នឹង​ធ្វើ​តេស្ត​ឈាម ​ដើម្បី​រក​ពី​មេរោគ​រលាក​ថ្លើម C (Hepatitis C RNA)។

គ្នា​យើង​មាន​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ C មិន​អាច​ចាក់​វ៉ាក់​សាំង​បាន​ទេ​ ព្រោះ​មិន​មាន​វ៉ាក់​សាំង​ទេ​សម្រាប់​ជំងឺរលាក​ថ្លើម​ប្រភេទ C នេះ ហេតុនេះ​ដើម្បី​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ C គឺ​ផ្អែក​លើ​ប្រភេទ​មេរោគ ដោយ​ការ​ប្រើ​ថ្នាំ​ដើម្បីកម្ចាត់មេរោគ​ចេញ​ពី​ប្រព័ន្ធ​ការ​ពារក្នុង​ខ្លួន​យើង។

លើស​ពី​នេះ​ទៀត យើង​​អាច​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ក្នុង​ពេល​តែ​មួយ ហើយ​ក្នុង​ករណី​ខ្លះ​ ជំងឺ​រលាក​ថ្លើម​ប្រភេទ C ក៏​អាច​ព្យាបាល​ជា​បាន​ទាំង​ស្រុង។

នៅ​ពេល​សម្គាល់​ឃើញ​រោគ​សញ្ញា​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ​គួរ​តែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់។ ​គួរយក​ចិត្ត​ទុក​ដាក់​លើ​របៀប​រស់​នៅ​មាន​សុខ​ភាព​ល្អ​ ដើម្បី​ការពារ​ថ្លើម​​ពី​ការ​ខូច​ខាត​ផ្សេង​ៗ​ ដូច​ជា​ ចៀស​វាង​ផឹក​​ជាតិ​អាល់​កុល ញ៉ាំ​អាហារ​មាន​សុខ​ភាព​ល្អ ប្រើ​ស្រោម​អនាម័យ​ពេល​រួម​ភេទ និង​រស់​នៅ​ក្នុង​ជីវិត​​មាន​ផា​សុក​ភាព។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Hepatitis B vs hepatitis C: what’s the difference? http://www.healthline.com/health-slideshow/hepatitis-c-vs-b#8. Accessed July 21, 2017

Prevention, diagnosis, treatment of hepatitis B and C.  http://www.worldhepatitisalliance.org/viral-hepatitis/prevention-diagnosis-treatment-hepatitis-b-and-c. Accessed July 21, 2017

Which is worse chronic hepatitis B or C? What do you think? http://www.hepb.org/blog/which-is-worse-chronic-hepatitis-b-or-chronic-hepatitis-c-what-do-you-think/. Accessed July 21, 2017

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ចាន់ សុខឡាង នៅ 19/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x